Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង សុខ ពិសី នៅតែខ្លាំង

បានផុស

នៅ

តារា​ចម្រៀង​ស្រី​លំដាប់​កំពូល​របស់​សាន់​ដេ កញ្ញា សុខ ពិសី ស្រាប់តែ​ឈាន​ចូល​ដល់​ដើម​ឆ្នាំ ២០២៤ នេះ​ភ្លែត នាង កាន់តែ​ត្រូវប៉ាន់​លើ​ទីផ្សារ​ចម្រៀង​តាម​ការ​ប្រគំ​តន្ត្រី​នានា ការ​ផ្សព្វផ្សាយ​ស្ពត​ធំៗ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ជាដើម…។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​អាច​ចាត់ទុកថា​ជា​ជោគជ័យ​ដ៏​ធំ​របស់ កញ្ញា សុខ ពិសី បន្ថែម​ទៀត បន្ទាប់ពី​អាជីព​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​កំពុង​មមាញឹក ហើយ​នៅតែ​រក្សា​បាន​សន្ទុះ នៃ​ការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​ខ្លាំង មិន​ចាញ់​មិត្តភ័ក្ដិ​រួម​ជំនាន់​ឡើយ។

តួយ៉ាង​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្នេហា និង​គាំទ្រ​វិស័យ​សិល្បៈ​របស់​ខ្មែរ បាន​មើល​ឃើញ​ថា តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ កញ្ញា សុខ ពិសី ថ្វីត្បិត​បច្ចុប្បន្ន​នាង​មាន​វ័យ​ច្រើន​បន្តិច​ក៏​ពិតមែន ប៉ុន្តែ​បើ​កត់​សម្គាល់​ប្រជាប្រិយភាព និង​ការ​គាំទ្រ នៅតែ​រក្សា​បាន​ដូច​ដើម។

ចំពោះ​ការ​រក្សា​បាន​ប្រជាប្រិយភាព និង​ការ​គាំទ្រ​នេះ ក៏​ព្រោះតែ​ស្រី​ស្រស់ សុខ ពិសី គឺជា​អ្នក​ចម្រៀង​ខ្មែរ​មួយ​រូប​មាន​សមត្ថភាព​ច្រៀង​បាន​ល្អ បូករួម​ទេពកោសល្យ​សិល្បៈ​ខ្ពស់​ពី​កំណើត។

ជាក់ស្ដែង ចូល​ដល់​រដូវ​កើប​លុយ​ភ្លាម កញ្ញា សុខ ពិសី មិន​បង្អង់​ដៃ​ឡើយ​ក្នុង​ការ​ចេញ​ច្រៀង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ឲ្យ​ម្ចាស់​ក្រុមហ៊ុន ឬ ផលិតផល​នានា ស្ទើរ​គ្មាន​ពេល​សម្រាក​ឡើយ។

ជា​ការ​ពិត កញ្ញា សុខ ពិសី មក​ទល់​ពេលនេះ នាង​មាន​អាយុ ៣៣ ឆ្នាំ ហើយ ហើយ​នាង​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​ចម្រៀង​ម្នាក់​ដ៏​មាន​ប្រជាប្រិយភាព និង​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ។ លើស​ពី​នេះ សុខ ពិសី ក៏​ទទួល​បាន​ការ​សរសើរ​ថា ជា​តារា​ស្រី​ដែល​មាន​អត្តចរិត​ស្លូតបូត និង​សុភាព​រាបសារ​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ៥៣ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម