Connect with us

ជីវិតកម្សាន្ដ

ក្រោយបង្ហាញទុក្ខព្រួយមិនបានប៉ុន្មាន Ice ចូលពេទ្យព្យាបាលផ្លូវចិត្តម្ដងទៀត

បានផុស

នៅ

បន្ទាប់ពី​បង្ហាញនូវទុក្ខព្រួយពាក់ព័ន្ធនឹងរឿងរ៉ាវ​គ្រួសារ អ្នកគាំទ្រជាច្រើនបានសម្រុកចូលទៅលើកទឹកចិត្តដល់ Ice Preechaya យ៉ាងភ្លូកទឹកភ្លូកដី។ ប៉ុន្តែមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំង ក្រាយតារាសម្ដែងរូបនេះស្រាប់តែបង្ហាញនូវរូបភាពដេកពេទ្យជាថ្មីម្ដងទៀត។

យ៉ាងណាក៏ដោយ នេះជារឿងមួយដែលទស្សនិកជនជាច្រើនហាក់មិននឹកស្មានដល់​ ក្នុងពេលដែលជីវិតរបស់ Ice Preechaya ជួបទុក្ខព្រួយមិនចេះចប់មិនចេះហើយ។ អ្វីដែលកាន់តែពញ្ញាក់អារម្មណ៍ទស្សនិកជននោះគឺថា នាងទើ​បតែបង្ហោះសារបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ដោយត្អូញត្អែរអំពីព្រឹត្តិការណ៍កើតឡើងនៅក្នុងគ្រួសារ។ ប៉ុន្តែជំនួសឲ្យការធូរស្បើយចិត្ត កាលពីពេលថ្មីៗនេះ Ice បានបង្ហោះរូបភាពសខ្មៅបិទភ្នែក ហើយអោនក្បាលចុះក្រោម ក្នុងន័យអស់សង្ឃឹមក្នុងជិវិត ខណដែលនាង​បានព្យាយាម​តស៊ូ​នឹង​អារម្មណ៍​របស់​ខ្លួនជារាល់​ថ្ងៃ។ ជាពិសេសត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តសឹងតែរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីផ្ទាល់ខ្លួនរបស់តារាសម្ដែងនិងជាតួឯកស្រីក្នុងរឿង “I fine thank you love you” បានសរសេរពីក្រោមរូបភាពសខ្មៅរបស់នាងថា “អរគុណដល់អ្នកគ្រប់គ្នាដែលបារម្ភពី Ice ខ្ញុំពិតជាសោកស្តាយដែលមិនអាចទទួលយកវាទៀតទេ។ ខ្ញុំសុំទោសប្រសិនបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាខកចិត្តចំពោះ Ice ។ ចាប់ពីពេលនេះតទៅខ្ញុំសូមសន្យា​ថា ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​នេះ។ កុំភ្លេចមើលថែមនុស្សជុំវិញខ្លួន គាត់អាចញញឹម ប៉ុន្តែនៅខាងក្នុងគាត់កំពុងយំយែកទុក្ខសោករាប់ម៉ឺន”។

លើសពីនេះទៀតដែរ តារាស្រីពេញដោយសមត្ថភាព Ice បានបញ្ចាក់ពីក្រោមសាររបស់នាងបន្ថែមទៀត ពាក់ព័ន្ធទៅនឹងសុខភាពផ្លូវចិត្ត ដែលជារឿងសំខាន់មិនគួរមើលរំលង។ ក្នុងនោះនាងបញ្ចាក់ថា នាងគ្រាន់តែជាមនុស្សមួយលាននាក់ក្នុងចំណោមមនុស្សរាប់លាននាក់ដែលទទួលរងពីជំងឺធ្លាក់ទឹកចិត្ត និងតស៊ូជាមួយនឹងអារម្មណ៍ជារៀងរាល់ថ្ងៃ ពេលខ្លះគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ ដើម្បីបន្តរស់នៅក្នុងពិភពលោកនេះ។ ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងក្នុងជីវិតទេ Ice មានសំណាង​ ដែល​មាន​ការ​គាំទ្រ​​ចាំលើកទឹកចិត្តជានិច្ច។

ជាចុងក្រោយនោះ Ice Preechaya បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តរបស់អ្នកគាំទ្រ ហើយរូបនាងក៏សុំធ្វើការអភ័យទោសឮអតិថិជន និងការងារដែលបានទាក់ទងកន្លងមក។ នៅពេលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនាងសន្យាថា នឹងត្រលប់មកប្រយុទ្ធ បង្កើតស្នាមញញឹម និងសុភមង្គលសម្រាប់អ្នកទាំងអស់គ្នាម្តងទៀត។ ពេលនេះនាងចង់សម្រាក និងស្រលាញ់ខ្លួនឯង ហើយរក្សាចិត្តឲ្យរឹងមាំដើម្បី​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ និង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ ដោយផ្ដែផ្ដាំទៅកាន់អ្នកគាំទ្រ​ កុំភ្លេចថែរក្សាមនុស្សដែលអ្នកស្រលាញ់។ ថ្ងៃណាមួយគាត់អាចចាកចេញដោយមិនវិលត្រលប់ មិន​មែន​ដោយ​សារ​គាត់​អត់​ធ្មត់​ទេ ប៉ុន្តែ​ពេល​ខ្លះ វាលើសពីអ្វីដែលអាចទ្រាំបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូបង្រៀនឡាវម្នាក់ ប្រាប់ Ice ឲ្យទៅស្លាប់ ក្រោយនាងបង្ហោះសាររិះគន់គ្រួសារខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម