Connect with us

ជីវិតកម្សាន្ដ

Lisa កាន់កាបូប Hermes ពណ៌ពិសេស តម្លៃក្នុងកម្រិត Super VVIP

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK កាន់កាបូប Hermes Birkin ពណ៌ពិសេស ខ្មៅ-ផ្កាឈូក តម្លៃមិនធម្មតាហើយមានតែអតិថិជន Super VVIP លំដាប់ថ្នាក់ខ្ពស់ប៉ុណ្ណោះ ទើបអាចទទួលបានកាបូបដៃនេះជាកម្មសិទ្ធ។ ជាពិសេសទៀត​កាបូបមួយនេះត្រូវបានគេចាត់ទុកថា ជាវត្ថុក្នុងក្តីស្រមៃរបស់នារីៗជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីផ្ទាល់របស់សមាជិកក្រុម BLACKPINK​ ថតរូបនៅពីមុខកញ្ចក់ហើយបង្ហោះក្នុង IG story របស់នាងដោយបានបង្ហាញនូវកាបូប Hermès ពណ៌ផ្កាឈូកខ្មៅ។ វាជាពណ៌ដែលផលិតតាមការបញ្ជាទិញពិសេសហៅថា Rose Sakura & Noir ពណ៌ផ្កាឈូក-ខ្មៅ។ ភាពស្រស់ស្អាតរបស់កាបូប​ប្រេនមួយនេះ ទាក់ទាញភ្នែកនៃការរចនាកាបូបដែលត្រូវបានគេជឿថា ត្រូវបានបង្កើតឡើងសម្រាប់នាងតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវាត្រូវបានគេហៅថា Custom Bag អ្នកទិញអាចជ្រើសរើសផលិតវាទៅតាមចំណូលចិត្តរបស់ពួកគេបាន ចាប់ពីពណ៌ ទំហំ ប្រភេទស្បែក រួមទាំងផ្នែករឹងរបស់កាបូបផងដែរ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចកម្មង់បានតាមចិត្តនោះទេ។ ​បើ​តាម​ព័ត៌មាន​ពី​អ្នក​ប្រើ Twitter ម្នាក់បានបញ្ចាក់ថា ដើម្បីបញ្ជាទិញកាបូបពី Hermes អ្នកត្រូវតែជាអតិថិជន Super VVIP លើសពី ៣ ឆ្នាំ ហើយមានការទិញជាបន្តបន្ទាប់ចំនួន ៥៥,៦៧០ដុល្លារ ក្នុងមួយឆ្នាំ ដោយមិនរាប់បញ្ចូលតម្លៃកាបូបនោះទេ។

លើសពីនេះ ទំព័រហ្វេសប៊ុកមួយបាន​ចេញ​មក​ប៉ាន់ស្មាន​តម្លៃ​កាបូប​ដ៏​អស្ចារ្យ​ដែល Lisa កំពុងកាន់នៅក្នុងដៃដែលតម្លៃ​របស់វាអាចប្រហែល ៣៤៥០០-៤០០០០ ដុល្លារ​អាមេរិកឯណោះ។ យ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកនោះទេដែលសមាជិកក្រុម BLACKPINK​ រូបនេះកាន់កាបូបយីហោដ៏ប្រណីតមួយនេះបង្ហាញខ្លួនជាសាធារណៈនោះទេ។កន្លងមកនាងតែងតែបង្អួតនូវវត្ថុដ៏ប្រណិតជារឿយៗ ហើយរាល់អ្វីដែលនាងបង្ហាញដល់អ្នកគាំទ្រ តែងតែលក់អស់ៗគ្មានសល់នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឌីជេ សូដា ប្រញាប់បកស្រាយយ៉ាងរហ័ស ក្រោយឃ្លិបត្រាំក្នុងអាង ផ្ទុះខ្លាំងលើអ៊ិនធើណេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៨ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

Sokha Hotels

ព័ត៌មានពេញនិយម