ជីវិតកម្សាន្ដ
មិត្តម្នាក់ដាច់ចិត្តទម្លាយស្ថានភាព Ice ថា ជិវិតនាងរាល់ថ្ងៃ ដូចតួស្រីក្នុងរឿងមរណមាតា
តារាស្រីហ៊ីបហ៊ប Pantipa បានសម្រេចចិត្តទម្លាយការពិតពីផ្នែកម្ខាងទៀតរបស់ Ice Preechaya ថា ជីវិតរបស់នាងមិនមែនក្រាលដោយស្រទាប់ផ្កាកុលាបដូចមនុស្សស្រីទូទៅនោះទេ។ នាងបានជួបនឹងព្យុះជីវិតរាប់លែងអស់រហូតដល់ធ្លាក់ទឹកចិត្តព្យាបាលច្រើនដង ដែលអាចថានាងវេទនាដូចតួស្រីក្នុងរឿងមរណមាតាបេះដាក់។
តាមរយៈការសម្ភាសន៍ក្នុងកម្មវិធីមួយរបស់ប៉ុស្ដិ៍ Mono29 ខណៈដែលពិធីករកំពុងរាយការណ៍ព័ត៌មានរបស់ Ice តារាហ៊ិបហ៊បរូបនេះនិយាយថា ខ្លួននាងផ្ទាល់ជាមិត្តនឹង Ice ហើយបានដឹងពីរឿងខ្លះៗដោយបង្ហើបថា តាមពិតទៅ ជីវិតរបស់ Ice គួរឲ្យអាណិតដូចតួស្រីក្នុងរឿងថៃអញ្ចឹង។ អ្នកអាចប្រៀបធៀបវាទៅនឹងរឿងមរណមាតា ព្រោះនាងមានទំនួលខុសត្រូវច្រើនក្នុងគ្រួសារ។

លើសពីនេះទៀតដែរ តារាស្រីដែលអះអាងថាជាមិត្តស្និតនឹង Ice Preechaya បាននិយាយបន្ថែមទៀតថា រួមទាំងការពិតដែល Ice ធ្លាប់ជួបឧបទ្ទវហេតុពេលងងុយដេកបណ្តាលឲ្យរថយន្តក្រឡាប់។ ដល់ថ្នាក់ គាត់ត្រូវទទួលការវះកាត់កែច្រមុះ ភ្នែក និងមុខដែលខូចដោយសាររបួស។ ម្យ៉ាងទៀត នៅមានរឿងទិញថ្នាំស៊ីយ៉ានដើម្បីកម្ចាត់សត្វនៅខាងក្រោយផ្ទះ, ម្តាយឈឺដោយសារជំងឺមហារីក ហើយឪពុកត្រូវចូលបន្ទប់វះកាត់ភ្លាមៗដោយសារគាំងបេះដូង ធ្វើឲ្យ Ice មានអារម្មណ៍ថាគាត់កំពុងធ្លាក់ចុះ រស់នៅគ្មានទីពឹងទំនាក់ច្បាស់លាស់ក្នុងជីវិត។
Pantipa បានលាតត្រដាងទៀតថា នាងបានផ្ញើសារសួរពីជីវិតមិត្តភ័ក្តិរហូតដល់ដឹងថា តាមពិត Ice មានជម្លោះជាមួយមិត្តប្រុស នាងត្រូវការក្តីស្រលាញ់ ភាពកក់ក្តៅ និងការលើកទឹកចិត្តច្រើន។ ប៉ុន្តែងាកទៅខាងណានាងសុទ្ធតែគ្មានអ្នកណាអាចពឹងអាស្រ័យបានទាំងអស់។ ម្ដងជាពីរម្ដង នាងត្រូវចូលពេទ្យសម្រាកព្យាបាលផ្លូវចិត្ត ខណៈពេលដែលអ្នកខ្លះបែរចោទនាងថាចង់បានចំណាប់អារម្មណ៍ហួសហេតុ។ តាមការពិតនាងអាចនឹងហួសកម្រិតមួយដែលមិនអាចរ៉ាបរ៉ងបញ្ហាទាំងនោះបានតែម្នាក់ឯងទៀត។

សូមរម្លឹកដែរថា កាលពីប៉ុន្មានថ្ងៃមុន Ice Preechaya បានបង្ហោះសារត្អូញត្អែរតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់នាងដោយព្រលយប្រយោគថា បើថ្ងៃណាមួយបាត់នាងតើនឹងទៅជាយ៉ាងណា? ក្នុងពេលដែលនាងមានឪពុកម្ដាយចាំតែយកលុយ ហើយសូម្បីតែមិត្តប្រុសក៏ចាកចោល មានដូចមិនមាន។ យ៉ាងណាក៏ដោយ ក្រោយបង្ហាញសារមិនបានប៉ុន្មានផង នាងស្រាប់តែបង្ហាញនូវរូបភាពមួយសន្លឹកចូលសម្រាកពេទ្យព្យាបាលផ្លូវចិត្តម្ដងទៀត ដែលនោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពជីវិតនាងបច្ចុប្បន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយបង្ហាញទុក្ខព្រួយមិនបានប៉ុន្មាន Ice ចូលពេទ្យព្យាបាលផ្លូវចិត្តម្ដងទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២៣ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ