Connect with us

ជីវិតកម្សាន្ដ

អតីតមិត្តប្រុស Ice បដិសេធថា ខ្លួនមិនបានធ្វើឲ្យនាងជួបវិបត្តិផ្លូវចិត្តទេ

បានផុស

នៅ

Stefan Isler អតីតមិត្តប្រុសរបស់ Ice Preechaya បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេបានបែកគ្នាកាលពីឆ្នាំមុនពិតមែន និងនៅតែរាប់អានគ្នាជាមិត្ត។ ប៉ុន្តែ​មនុស្ស​ដែល​នាងសំដៅ​នោះមិនមែនជាលោក​ ហើយខ្លួនផ្ទាល់ក៏ពុំដែលធ្វើឲ្យនាងមានវិបត្តិផ្លូវចិត្តដែរ។

ទោះយ៉ាងណាក៏ដោយ តាមរយៈសំណេរដែលតារាសម្ដែងស្រី Ice Preechaya បង្ហោះសារត្អូញត្អែរពាក់ព័ន្ធនឹងអតីតមិត្តប្រុស វាក៏បានក្លាយជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងចង្កោមសិល្បៈថៃ មុននឹងមហាជនជាច្រើនងាកមកចាប់អារម្មណ៍ Stefan ខណៈដែលអ្នកគាំទ្ររបស់ Ice កំពុងតែប៉ានស្មានថាអាចជារូបលោកជាផ្នែកនៃហេតុផលដែលតារាស្រីវ័យក្មេងរូបនេះជួបវិបត្តិធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវចូលមន្ទីរពេទ្យដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត។

ដោយឡែកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ Stefan បានបង្ហោះ IG Story ផ្ទាល់ខ្លួន ទម្លាយការពិតដោយឈប់ឲ្យគ្រប់គ្នាយល់ច្រឡំថា រូបលោកគឺជាដើមហេតុធ្វើឲ្យអតីតមិត្តស្រី ជួបបញ្ហាទ្រាំលែងបាន។ ក្នុងនោះផងដែរ Stefan ប្រាប់ថា លោកបានឆាតទៅសួរសុខទុក្ខនា ងព្រមទាំងលើកទឹកចិត្តឲ្យនាងរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ អតីតមិត្តប្រុសបានផ្ញើសារយ៉ាងវែងពន្យល់​ពី​ស្ថានភាព​ចុង​ក្រោយ​របស់​ខ្លួន​និង​ Ice ថា “បងៗអ្នកយកព័ត៌មានមិនចាំបាច់ហៅខ្ញុំទៅបញ្ចាក់ទេ។ Ice និង​ខ្ញុំ​បាន​បែក​គ្នា​កាល​ពី​ឆ្នាំ​មុន ពួកយើង​គឺ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ ហើយតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក។ ខ្ញុំសូមប្រាប់នៅទីនេះថា ខ្ញុំមិនមែនជាដើមហេតុធ្វើឲ្យនាងទៅជាបែបនេះទេ។ តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក ខ្ញុំ​ប្រញាប់​ទាក់​ទង​ទៅ​គាត់​ព្រោះ​បារម្ភ យើង​និយាយ​គ្នា​ជានិច្ចមិនដែលទុកគ្នាចោលឡើយ។

យ៉ាងណាមិញ បន្ទាប់ពីរូបលោកបានបកស្រាយថាខ្លួនមិនមែនជាដើមហេតុដែលធ្វើឲ្យអតីតមិត្តស្រីធ្លាក់ក្នុងសភាពបែបនេះទេ​​ ហ្វេនៗដែលជាអ្នកគាំទ្រពួកគេកន្លងមក ហាក់មានការធូរចិត្ត។ ប៉ុន្តែយ៉ាងណាក៏ដោយ ម្នាក់ៗនៅតែបារម្ភពីសុខទុក្ខរបស់នាង ខណៈដែលជំងឺបាក់ទឹកចិត្តលុកលុយលើផ្លូវចិត្តនាងសាជាថ្មី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិត្តម្នាក់ដាច់ចិត្តទម្លាយស្ថានភាព Ice ថា ជិវិតនាងរាល់ថ្ងៃ ដូចតួស្រីក្នុងរឿងមរណមាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម