Connect with us

ជីវិតកម្សាន្ដ

Miss Grand ខេត្ត Roi Et ត្រូវប្រជាជនថៃជេរព្រាត ក្រោយស្លៀកស្បង់លោក ទៅខួបកំណើត Engfa

បានផុស

នៅ

Miss Grand ខេត្ត Roi Et ប្រចាំឆ្នាំ២០២៤ ដោយសារតែចង់ប្លែកពីគេ ទើបរូបនាងបានស្លៀក​ពាក់ជា​ព្រះសង្ឃ​ដើម្បីចូលរួមក្នុង​កម្មវិធី​ខួប​កំណើត​របស់បវរកញ្ញា Engfa Waraha ប៉ុន្តែនាងបែរជាទទួលរងនូវការជេរនិងសន្ដីបន្ទោស ពីសំណាក់មហាជនថៃ ដែលរូបនាងហ៊ានប្រមាថព្រះពុទ្ធសាសនាដែលគេគោរព។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ មហាជនថៃជាច្រើននាក់បានសម្រុកចែកចាយនិងបង្កើតខ្លឹមសារដែលនាងប្រមាថព្រះពុទ្ធសាសនា រហូត​ក្លាយ​ជា​រឿង​ក្ដៅ​គគុក ដោយម្នាក់ៗបានលើក​ឡើង​ឈ្មោះ​ខេត្ត​​ ខណៈដែលម្ចាស់មកុដ Miss Grand Roi Et 2024 ថតវីដេអូលើកដៃសុំទោសសង្គម ក្រោយនាងព្រហើនហ៊ាន​ស្លៀកពាក់​ជា​ព្រះសង្ឃ​ទៅ​ចូលរួម​ពិធី​ខួបកំណើត​របស់អតីតម្ចាស់មកុដ ​Engfa Waraha។

ត្រលប់ទៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៤ ទំព័រហ្វេសប៊ុក Busy x Beauty Queen បានបង្ហោះរូបភាពរបស់​នាងស្លៀកស្បង់ជីពរដែលមានពណ៌ស្រដៀងនឹងព្រះសង្ឃ ទន្ទឹមនឹងនេះនៅក្នុងដៃរបស់នាងធ្វើកាយវិការសូត្រធម៌ហើយព្រមតាំងបញ្ចេញខេបសិនថា “ស្លៀក​វា​ហើយ​មាន​កម្លាំងព្រើស Miss Grand Roi Et ចូលរួមកម្មវិធីខួបកំណើត Engfa”។

ទោះយ៉ាងណាក៏ដោយ បន្ទាប់​ពី​រូប​ភាពប៉ុន្មានសន្លឹក​និងឃ្លិបវីដេអូ​ត្រូវ​បាន​គេ​បញ្ចេញ​ជាសាធារណៈ នាងបែរជាត្រូវគេ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​អាកប្បកិរិយា​របស់នាង ដែល​ភាគ​ច្រើន​ចាត់​ទុក​ថា​ជា​រឿង​មិន​ស័ក្តិសម​ជា​ខ្លាំង។ បើ​ទោះ​ជា​ធ្វើ​ដោយ​គ្មាន​កំហុស ប៉ុន្តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ប្រមាថ​ព្រះ​ពុទ្ធ​សាសនា​ដែល​ប្រជាជន​ថៃ​ភាគ​ច្រើន​បានគោរពយ៉ាងច្រើនលើសលប់។

ដោយឡែក កាលពីទី២២ ខែកុម្ភៈ Tik Tok channel ch7hd_news បានបង្ហាញឃ្លិបមួយរបស់នាងបានធ្វើការសុំទោសយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រុសស្រីនៅខេត្ត Roi Et និងមហាជនផ្សេងទៀត ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​នាំ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ និងការមិនពេញចិត្តចំពោះមនុស្សគ្រប់គ្នា។ ទោះ​បី​ជា​យ៉ាង​ណា នាងបានសុំ​ឲ្យរឿង​នេះ​ជា​ករណី​សិក្សា​សម្រាប់​នាង សម្រាប់ការប្រើប្រាស់ការគិត និងការវិនិច្ឆ័យក្នុងការបង្កើតមាតិកាបន្ថែមទៀតនាពេលអនាគផងដែរ។

នៅចុងបញ្ចប់នៃឃ្លិប បវរកញ្ញារូបនេះសុំទោសមនុស្សចាស់ព្រឹត្តិចារ្យ ហើយចង់ទទួលយកការបង្រៀន ការព្រមានពីមនុស្សគ្រប់គ្នា ព្រោះ​​នាង​មាន​បំណង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី Miss Grand មានការតាំងចិត្តខ្ពស់ក្នុងការកសាងកេរ្តិ៍ឈ្មោះ ជូនប្រជាពលរដ្ឋក្នុងខេត្ត Roi Et ហើយខ្លួន​សន្យា​ថា​​ រឿង​បែប​នេះ​នឹង​មិន​កើត​ឡើង​ជាថ្មីម្ដងទៀត​ទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

@ch7hd_news

#มิสแกรนด์ร้อยเอ็ด2024 ขอโทษ กรณีดรามาแต่งกายคล้าย #พระ ร่วมงานวันเกิด #อิงฟ้าวราหะ สัญญาจะไม่ทำแบบนี้อีก #Ch7HDNews #ข่าวออนไลน์7HD #ข่าวTikTok

♬ เสียงต้นฉบับ – Ch7HD News – Ch7HD News

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​អតីតម្ចាស់មកុដ Thuy Tien ព្រលយថា ចង់​រៀប​ការ​ ក្រោយ​​ឃើញ​​មិត្តសំឡាញ់មានសុភមង្គល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៥ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម