ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ឆ្លើយតបចំពោះការចោទប្រកាន់ រឿងបក្សពួកនិយម និង លេបលុយមូលនិធិ
ថ្មីៗ នេះ សមាគមសិល្បករខ្មែរ បានចេញលិខិតស្រាយបំភ្លឺឆ្លើយតបទៅកាន់លោក លាន អាហ្វ្រីគីនីន និង លោក គួច ខេវិន ចំពោះការបង្ហោះវីដេអូ និង សំណេរដែលពាក់ព័ន្ធ ដោយចោទប្រកាន់ថា សមាគមបក្សពួកនិយម អសកម្ម និងលេបលុយមូលនិធិជាដើម…។

នៅក្នុងខ្លឹមសាររបស់សមាគមសិល្បករខ្មែរបានសម្តែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការលើកឡើងដោយគ្មានមូលដ្ឋាន ដែលនាំឲ្យសាធារណមតិមានការភ័ន្តច្រឡំ និងសង្ស័យមកលើសមាគមសិល្បករខ្មែរ។

សមាគមបញ្ជាក់ជូន លោក លាន អាហ្វ្រីគីនីន និង លោក គួច ខេវិន ព្រមទាំងសាធារណជនថា ក្នុងអាណត្តិទី ៦ នេះ សមាគមសិល្បករខ្មែរ បានខិតខំយ៉ាងខ្ជាប់ខ្ជួនក្នុងការបំពេញតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងន័យគាំពារដល់សិល្បករ ជាពិសេសសិល្បករចាស់ជរា ពិការភាព មានជំងឺ និងទីទ័លក្រ។

បន្ថែមនោះដែរ សមាគម បានខិតខំអស់ពីសមត្ថភាព និងលទ្ធភាព ក្នុងការគាំពារដល់ពួកគាត់ ដោយមិនប្រកាន់និន្នាការ ឬ បក្សពួកនិយមដូចការលើកឡើងរបស់លោកទាំងពីរនោះឡើយ។ ជាក់ស្ដែងបច្ចុប្បន្នមានសិល្បករចាស់ជរា ពិការភាព មានជំងឺ និងខ្វះខាតជីវភាពច្រើន កំពុងគាំពារផ្នែកជីវភាពជាគ្រឿងឧបភោគ បរិភោគ និងថវិកាយ៉ាងទៀងទាត់ រាល់ខែ ក្នុងរយៈពេល ៦ ឆ្នាំ កន្លងមកនេះ។ ទន្ទឹមនេះ សមាគម បាន និងកំពុងផ្តល់សេវាជាច្រើន ជាផ្នែកគាំពារដល់សិល្បករ ក្នុងនោះក៏មានសេវាផ្នែកផ្លូវច្បាប់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?