ជីវិតកម្សាន្ដ
កំប្លែងចិន Jia Ling និងជាអ្នកដឹកនាំរឿងរកចំណូលច្រើនជាងគេ បង្ហាញខ្លួនម្ដងនេះដូចមនុស្ស២ផ្សេងគ្នា
តារាកំប្លែងចិន និងបច្ចុប្បន្នជាអ្នកដឹកនាំរឿងស្រីរកចំណូលបានច្រើនជាងគេបង្អស់ Jia Ling មិនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងពេលនេះទេ។ ក្រៅពីការសម្រកទម្ងន់ដ៏អស្ចារ្យរបស់នាង ៥០ គីឡូក្រាម ភាពយន្តចុងក្រោយបំផុតរបស់នាងក្រោមចំណងជើងថា Yolo ក៏រកចំណូលបានជាង ២,៨ ពាន់លានយន់ (៣៨៩,០០៧,៦៤០ដុល្លារ) ដែលបំបែកឯកទកម្ម Box Office សម្រាប់ភាពយន្តបុណ្យចូលឆ្នាំថ្មី។

យ៉ាងណាក៏ដោយ បន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីការស្រកទម្ងន់សម្រាប់ខ្សែភាពយន្ត និងវីដេអូចម្រៀង ‘Everything Comes In Time’ ដែលជាកន្លែងដែលនាងត្រូវបានគេមើលឃើញថាកំពុងច្រៀងជាមួយនឹងរូបរាងមូលពីមុនរបស់នាង អ្នកលេងអ៊ីនធឺណិតមួយចំនួននៅលើ Weibo បានអះអាងថា ស្ត្រីវ័យ ៤១ ឆ្នាំរូបនេះ ប្រើជំហរសម្រាប់ការបង្ហាញខ្លួនជាសាធារណៈរបស់នាង។
ចាប់តាំងពីពេលនោះមក ពួកគេបានចាក់ផ្សាយការសង្កេតរបស់ពួកគេតាមអ៊ិនធរណេតដោយនិយាយថា Jia Ling ធ្លាប់សើចច្រើន ហើយបើកមាត់របស់នាងធំៗ។ ឥឡូវនេះនាងគ្រាន់តែញញឹមតិចតួច ក្នុងពេលដែលនាងធ្លាប់តែមើលទៅមានភាពរីករាយ ដោយមិនខ្វល់ពីរូបរាងឡើយ។
ក្នុងនោះផងដែរ អ្នកផ្សេងទៀតបានចង្អុលទៅភាពកំប្លុកកំប្លែងរបស់នាងនៅក្នុងបទសម្ភាសន៍ចុងក្រោយមួយថា ខណៈពេលដែលនាងធ្លាប់បំបែករឿងកំប្លែងគ្រប់ពេលក្នុងអំឡុងពេលសន្ទនា។ ប៉ុន្តែពេលនេះ នាងមិនដូចមុនទៀតទេ ហើយភ្នែកនាងក៏មិនសូវតឹងដូចកាលនៅមាន់សាច់ទ្រលុកទ្រលន់ដែរ។
លើសពីនេះទៀតដែរ អ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា ពេលមើលបទសម្ភាសរបស់នាងឥឡូវ វាដូចជាខ្ញុំកំពុងសម្លឹងមើលអ្នកផ្សេង។ ភ្នែក ការសង្កត់សំឡេង និងការបញ្ចេញមតិរបស់នាង ស្នាមជ្រីវជ្រួញលើផ្ទៃមុខពីមុន គឺខុសគ្នាទាំងអស់ តើការសម្រកទម្ងន់ ពិតជាអាចធ្វើឲ្យមនុស្សផ្លាស់ប្តូរបានច្រើនឬទេ?
ទោះយ៉ាងណាក៏ដោយ អ្នកខ្លះយល់ថា Jia Ling ប្រហែលជាគិតថា ឥឡូវនេះនាងស្រកទម្ងន់ហើយ នាងលែងត្រូវការភាពកំប្លុកកំប្លែងទៀតហើយ។ ផ្ទុយទៅវិញ នាងកំពុងមានឥរិយាបទដូចជារបៀបដែលនាយកស្ត្រីរកចំណូលបានខ្ពស់បំផុតគួរមានឥរិយាបទនាពេលនេះ។ អ្នកគាំទ្ររបស់នាងក៏បាននិយាយចំៗថា តារាស្រីរូបនេះកំពុងប្រើជំហរដោយអះអាងថា ជាមួយនឹងការកើនឡើងប្រជាប្រិយភាព នាងត្រូវតែមានការប្រុងប្រយ័ត្នជាងមុននៅក្នុងទីសាធារណៈ។ ជាពិសេសបើបង្ហាញនូវទង្វើខុសឆ្គងណាមួយ វាអាចធ្វើឲ្យនាងខូចកេរ្តិ៍ឈ្មោះទៅថ្ងៃអនាគតមិនខានឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីតៃវ៉ាន់វ័យ ៦២ឆ្នាំ ប្តឹងតារាម៉ូដែលមួយរូប ដែលលោកខំចំណាយប្រាក់លើនាងរាប់សិបលានដុល្លារ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?