Connect with us

ជីវិតកម្សាន្ដ

ត្រឹមរូបមួយសន្លឹកកៀកស្មា Matt ទោះសេដ្ឋីហៃសូ Pok ប្រាប់ថាមិត្ត ក៏គ្មានអ្នកជឿដែរ

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុន អ្នកជំនួញប្រាក់លានប្រចាំប្រទេសថៃ Hiso Pok បានបង្ហោះរូបភាពកាន់ស្មាតារាសម្ដែង Matt Peeranee ដោយបន្ថែម hashtag បញ្ចាក់ថា ខានកាន់ដៃគ្នាយូរហើយ! ប្រការបានធ្វើឲ្យទស្សនិកជនជាច្រើនសម្រុកចូលទៅបញ្ចេញមតិបែបលេបខាយ​ ទៅលើគូនេះ។

តាមរយៈការចេញផ្សាយពីសារព័ត៌មាន Sanook បានបង្ហោះនូវរូបភាពរបស់អ្នកស្នងមរតកប្រាក់លានប្រចាំប្រទេសថៃ​ គឺលោក Pratarnwong Pok Phornprapha និងតារាស្រី Matt Peranee Kongthai ដែលចាប់តាំងពីរឿងស្នេហាត្រីកោណកើតឡើងនៅឆ្នាំ ២០២៣មក អ្នកទាំងពីរបានឃ្លាតឆ្ងាយពីគ្នាសឹងតែបាត់មុខពីបណ្ដាញសង្គម។

ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកជំនួញប្រុសរូបនេះបានបង្ហាញរូបភាពនៃពេលវេលាដ៏គួរឲ្យស្រលាញ់ជាមួយ Matt ឲ្យអ្នកគាំទ្របានឃើញតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់គាត់។ តាមរយៈគណនីផ្ទាល់របស់ Pok បង្ហាញឲ្យឃើញអ្នកទាំងពីរថតរូបជាមួយគ្នានៅភោជនីយដ្ឋានមួយ។ ពេលនោះរូបលោកបាន​លូក​ដៃ​ទៅ​ឱប​ស្មា​របស់​ Matt យ៉ាង​ស្និទ្ធស្នាល ដែលមើល​ទៅ​កក់​ក្ដៅ​ដូច​មិត្តប្រុស​កំពុង​ថត​សែលហ្វី​ជាមួយ​មិត្តស្រី។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Pok ក៏​បាន​បញ្ជាក់​ក្នុង​ចំណង​ជើង​នោះ​ដែរ “ខ្ញុំមិនបានឃើញអ្នកយូរមកហើយ។ ស្វែងរកក្មេងស្រីឲ្យខ្ញុំ Pini​ ហើយលោមកក៏មិនភ្លេចបន្ថែម hashtag បញ្ចាក់ថា ខានកាន់ដៃគ្នាយូរហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ថ្វីបើរូបភាពនោះបញ្ចាក់ក្នុងន័យបងប្អូនឬមិត្តភាពដែលមានជាមួយគ្នាមកជាយូរឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទាំងពីចៀសពីការរិះគន់មិនផុតឡើយ។ ការបង្ហាញរូបភាពរបស់ Pok និង Matt អាច​នឹង​ធ្វើ​ឲ្យមនុស្ស​មួយ​ចំនួន​សង្ស័យ​ពី​ទំនាក់ទំនង​របស់​ពួកគេ។ បើទោះជាកន្លងមកគូនេះធ្លាប់ចេញមុខបកស្រាយថា ពួកគេស្គាល់គ្នាមកយូរឆ្នាំហើយ។ ជាពិសេសពួកគេតែងតែបង្ហាញពីពេលវេលាកៀកកើយគ្នាញឹកញាប់ មិនដែលខាននោះទេ។

លើសពីនេះទៀតដែរ Matt តែងតែត្រូវគេភ្ចាប់ជាមួយបុរសម្នាក់នោះម្នាក់នេះដោយចោទនាងថា ជាជនទី៣បំបែកក្ដីស្រលាញ់របស់អ្នកដទៃ។ ក្នុងពេលកាលពីប៉ុន្មានឆ្នាំំ នាងក៏យកបានបេះដូងពោះម៉ាយ Songkran ដែលជាស្វាមីតារាស្រី Aff Taksaorn រហូតផ្អើលពិភពសិល្បៈថៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​កំប្លែង​ចិន Jia Ling និងជា​អ្នកដឹកនាំ​រឿង​រក​ចំណូល​ច្រើនជាងគេ បង្ហាញខ្លួនម្ដងនេះដូចមនុស្ស២ផ្សេងគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម