ជីវិតកម្សាន្ដ
អតីតចាងហ្វាងផលិតកម្មវត្តភ្នំលោកតា ប្រាក់ សារិន ធ្លាក់ខ្លួនពិការភ្នែក និងមានជំងឺទឹកនោមផ្អែម
មហាជន និងអ្នកនិយមតាមដានវិស័យសិល្បៈខ្មែរបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីដឹងព័ត៌មានថា អតីតចាងហ្វាងផលិតកម្មវត្តភ្នំលោកតា ប្រាក់ សារិន បច្ចុប្បន្នបាននឹងកំពុងធ្លាក់ខ្លួនពិការភ្នែក និងមានជំងឺទឹកនោមផ្អែម ហើយជីវភាពគ្រួសារក៏ជួបការខ្វះខាតផងនោះ។
តាមរយៈកិច្ចសម្ភាសន៍មួយអតីតថៅកែផលិតកម្មលោកតា ប្រាក់ សារិន បានបញ្ជាក់ថា គិតមកដល់ពេលនេះលោកបានធ្លាក់ខ្លួនពិការភ្នែក រយៈពេលជិត ១០ឆ្នាំមកហើយពោលគឺចាប់តាំងពីលោកតាទៅរស់នៅស្រុកកំណើតវិញ។ ម្យ៉ាងទៀតលោកតា ប្រាក់ សារិន ក៏មានជំងឺទឹកនោមផ្អែមប្រចាំកាយទៀតផង ខណ:កូនស្រីក្រមុំក៏មានជំងឺសរសៃប្រសាទផងដែរ។
ដោយឡែកលោក ហេង ឡុង បានបញ្ជាក់ដែរថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិការមូលនិធិ “សិល្បករចាស់ជរា” ជូនដល់លោកតា ប្រាក់ សារិន អតីតចាង ហ្វាងផលិតកម្មវត្តភ្នំដែលកំពុងមានជំងឺពិការភ្នែក ទឹកនោមផ្អែម និងជីវភាពខ្វះខាត។
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង ១ឆ្នាំក្នុង រយៈពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕
អត្ថបទ៖ ចានរ៉ា
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច