Connect with us

ជីវិតកម្សាន្ដ

រន្ទះបាញ់ទីតាំងប្រគំតន្ត្រី Taylor Swift លើទឹកដីអូស្ត្រាលី ដល់ថ្នាក់ជម្លៀសមនុស្សចេញភ្លាមៗ

បានផុស

នៅ

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ព្យុះផ្គររន្ទះដ៏ខ្លាំងមួយបានធ្លាក់ចុះដោយមិននឹកស្មានដល់នៅល្ងាចថ្ងៃសុក្រ ក្នុងទីក្រុងស៊ីដនី ដោយរន្ទះបានវាយប្រហារចំងាយត្រឹមតែ ១០ គីឡូម៉ែត្រពីកីឡដ្ឋាន Accor ជាកន្លែងប្រគំតន្ត្រី Eras Tour របស់ Taylor Swift ។ អ្នកគាំទ្រនៅខាងក្រោមឆាក ត្រូវបានស្នើសុំឲ្យស្វែងរកទីជំរក ដោយម្នាក់ៗពាក់​អាវ​ភ្លៀង​កំពុង​រត់​កន្លែងសុវត្ថិភាពភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ ​កីឡដ្ឋាន Accor បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមុនម៉ោង ៦ ល្ងាច ដោយជូនដំណឹងដល់ទស្សនិកជនថា “ការសម្តែងរយៈពេល ៣ ម៉ោងនឹងត្រូវពន្យារពេលដោយសារអាកាសធាតុ។ សូម​រក្សា​សុវត្ថិភាព រហូតដល់មានការជូនដំណឹងបន្ថែម និងអនុវត្តតាមការណែនាំពីបុគ្គលិក”។

កម្មវិធីដំបូងរបស់ Taylor Swift នៃ The Eras Tour នៅទីក្រុងស៊ីដនី ត្រូវបានគេសន្មត់ថា​នឹងចាប់ផ្តើមនៅម៉ោង ៦.២០ ល្ងាចជាមួយនឹងតារាចម្រៀង Sabrina Carpenter ជាអ្នកសម្ដែង ហើយ Swift នឹងចាប់ផ្តើមនៅម៉ោង ៧.៣០ យប់។ ដោយសារតែអាកាសធាតុមិនល្អ ការសម្តែងរបស់ Carpenter ត្រូវបានលុបចោលភ្លាមៗដូចគ្នា។

សូមជម្រាបជូនថា Taylor Swift នឹង​សម្តែង​រយៈពេល​បួន​យប់​នៅ​ទីក្រុង​ស៊ីដនី​ ​ចាប់ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​ចន្ទ។ កាល​ពី​ចុង​សប្តាហ៍​មុន នាង​មាន​កម្មវិធី​លក់​ដាច់​ចំនួន​បី​ដែល​មាន​អ្នក​ទស្សនា​បំបែក​ឯតទគ្គកម្ម​ជាង ៩៦,០០០ នាក់​នៅ​កីឡដ្ឋាន Melbourne Cricket Ground នេះ​បើ​តាមសារព័ត៌មាន People បានចុះផ្សាយនាពេលកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សិង្ហបុរីចាយលុយផ្តាច់មុខលើ Taylor Swift មកប្រគំតន្ត្រីដើមខែក្រោយ ដើម្បីទាញសេដ្ឋកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម