Connect with us

ជីវិតកម្សាន្ដ

តួ សាន់ឆាយ បើកទូលាយឲ្យកូនៗ ​ហៅដៃគូ​ថ្មី​របស់​អតីត​ស្វាមីថា​ ម្ដាយពេញៗមាត់

បានផុស

នៅ

ម្ដាយរបស់តារាចម្រៀង និងជាតារាសម្ដែង Barbie Hsu ឬអតីតតួសាន់ឆាយ បានបង្ហើបថា កូនស្រីរបស់នាងកំពុងគាំទ្រអតីតស្វាមីដោយបង្កើតទំនាក់ទំនងថ្មី និងលើកទឹកចិត្តកូនៗឲ្យទាក់ទងជាមួយដៃគូថ្មីរបស់គាត់មិនប្រកាន់ខឹង ឬហាមឃាត់សូម្បីតែបន្តិចណាឡើយ។

ក្នុងអំឡុងពេលសម្រាករដូវរងា អតីតស្វាមីរបស់សាន់ឆាយដែលជាអ្នកជំនួញជនជាតិចិនឈ្មោះ Wang Xiaofei បានយកកូន២នាក់របស់ពួកគេចេញ ដែលជាការសម្រេចចិត្តមួយដែលត្រូវបានគេរាយការណ៍ថា អតីតគូស្វាមីនេះបានព្រងព្រាងគ្នារួចរាល់អស់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ សាន់ឆាយបានពន្យល់ថា ការរៀបចំនេះត្រូវបានព្រមព្រៀងគ្នាដោយគ្មានគាបសង្កត់ណាមួយ​​ ឬការគំរាមគំហែងពីភាគីម្ខាងទៀតទេ។ ជាការសម្រេចចិត្តនេះទៀតសោត គឺជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានានូវបទពិសោធន៍នៃការចិញ្ចឹមកូនដោយរលូនសម្រាប់កូនៗទៅថ្ងៃខាងមុខ។

យោងតាមវិបផតថលរបស់ចិន Sohu លោក Wang បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅប្រទេសសិង្ហបុរីជាមួយមិត្តស្រីថ្មីរបស់គាត់ឈ្មោះ Mandy រួមជាមួយនឹងកូនពីរនាក់ពីអាពាហ៍ពិពាហ៍មុនរបស់គាត់ជាមួយសាន់ឆាយ។ ប្រភពបានណែនាំថាម្ដាយថ្មីបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកុមារ ហើយជារឿយៗតែងតែនាំពួកគេចេញទៅក្រៅសម្រាប់សកម្មភាព និងពេលវេលាទំនាក់ទំនង។

យោងតាមក្រុមហ៊ុនអ៊ីនធឺណេតចិន ១៦៣ បានឲ្យដឹងថា ខណៈដែលភាពតានតឹងរវាងសាន់ឆាយ និងអតីតស្វាមី បានធូរស្រាល យោងតាមរបាយការណ៍ ជម្លោះផ្លូវច្បាប់របស់ពួកគេលើការបែងចែកទ្រព្យសម្បត្តិ និងការគាំទ្រកុមារនៅតែមិនទាន់ដោះស្រាយនៅក្នុងតុលាការ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកាសលែងលះនៅចុងឆ្នាំ២០២១ ក្រោយរៀបការដប់ឆ្នាំជាមួយ Wang Xiaofei នាងបានផ្តោតលើការចិញ្ចឹមកូនពីរនាក់នៅតៃវ៉ាន់។​ ក្រោយមកទៀតក្នុងឆ្នាំ២០១២ នាងបានរកឃើញសុភមង្គលក្នុងទំនាក់ទំនងថ្មីមួយជាមួយនឹង​តារា​ចម្រៀងនិង​ផលិតករ​តន្ត្រី DJ Koo បាន​ប្រកាស​រៀប​ការ​នៅ​ថ្ងៃ​ទី ៨ ខែ​មីនា ឆ្នាំ ២០២២កន្លងទៅនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចុងភៅទេវតាបំផុសគំនិតទិនហ្វីក្នុងភាពយន្តឆ្នាំ១៩៩៦ រងការរិះគន់ធ្វើម្ហូបអត់អនាម័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៤៩ នាទីutes មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម