ជីវិតកម្សាន្ដ
ចុងភៅទេវតាបំផុសគំនិតទិនហ្វីក្នុងភាពយន្តឆ្នាំ១៩៩៦ រងការរិះគន់ធ្វើម្ហូបអត់អនាម័យ
អ្នកគាំទ្រនៃខ្សែភាពយន្តចិនកាលជំនាន់ទសវត្សឆ្នាំ៩០ ប្រាកដជាស្គាល់យ៉ាងច្បាស់ពីតួនៃការងាររបស់តារាសម្ដែង Stephen Chow ឬទិនហ្វី ដោយខ្សែភាពយន្តដ៏ល្បីល្បាញបំផុតមួយរបស់គាត់គឺ the god of cookery ឆ្នាំ ១៩៩៦។ ប៉ុន្តែអ្វីដែលភាគច្រើនប្រហែលមិនដឹងនោះគឺ អត្តចរិតតួអង្គត្រូវបានបំផុសគំនិតដោយមនុស្សពិត។

ចុងភៅ Dai Lung អាយុ ៧៥ ឆ្នាំ ដែលមនុស្សជាច្រើនស្គាល់ថាជាចុងភៅជនជាតិចិនលំដាប់កំពូលទាំង ៤ របស់ហុងកុង ថែមទាំងមានមុខមាត់នៅក្នុងខ្សែភាពយន្តនេះថែមទៀតផង។ តាមពិតទៅម្ហូបមួយចានមានឈ្មោះថា ‘អង្ករទុក្ខព្រួយ ឬ Sorrowful rice’” ដែលធ្វើឲ្យតួអង្គ Nancy Sit យំនៅក្នុងខ្សែភាពយន្តនេះ មិនមែនជារឿងប្រឌិតនោះទេ ហើយមានលក់នៅភោជនីយដ្ឋានមួយរបស់ Chef Dai Lung ក្នុងទីក្រុងហុងកុងពិតមែន។
សូម្បីតែស្តេចកាស៊ីណូចុងក្រោយ Stanley Ho ត្រូវបានគេនិយាយថា បានចំណាយប្រាក់ចំនួន ៥,០០០ ដុល្លារហុងកុង (៨៥០ដុល្លារអាមេរិក) សម្រាប់ចំណែកនៃម្ហូបដ៏ល្បីរបស់ Dai Lung មួយទៀតគឺ អធិរាជបាយឆា ដែលប្រើអង្ករខ្មៅ និងស រួមបញ្ចូលសាច់ក្តាម និងត្រី ព្រមទាំង ពងមាន់។

ចុងភៅដ៏ល្បីល្បាញរូបនេះ ទើបបានប្រាប់ដំណឹងថា បានចូលរួមក្នុងការប្រកួតធ្វើម្ហូបនៅខេត្តហ៊ូណាន ប្រទេសចិន។ តាមរយៈឃ្លិបវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិត ចុងភៅ Dai Lung ត្រូវបានគេឃើញកំពុងធ្វើអាហារនៅចំពោះមុខហ្វូងមនុស្សដ៏ច្រើនកុះករ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគាត់បានពាក់មេដាយមាសជាមួយនឹងពាក្យថា “God of Cookery” ដែលបានសរសេរនៅលើវា ដោយគេសង្ស័យថា Stephen Chow ឬទិនហ្វីជាអ្នកប្រគល់ឲ្យគាត់។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតចិនជាច្រើនមិនចាប់អារម្មណ៍នឹងអ្វីដែលពួកគេបានឃើញពីកិត្តិនាមកំពូលរបស់ចុងភៅដែលបំផុសគំនិតក្នុងភាពយន្ត ចុងភៅទេវតា សូម្បីបន្តិចណា។ អ្នកប្រើបណ្ដាញសង្គមជាច្រើនបានចូលទៅរិះគន់ក្នុងន័យផ្សេងៗគ្នាថា បាយឆាមិនសូវល្អដូចគាត់ធ្វើទេ។ ស្របពេលដែលអ្នកផ្សេងទៀតថែមទាំងបន្ទោសគាត់ថាគ្មានអនាម័យ ជាចុងភៅកំពូលនិងលំដាប់ប៉ុន្តែបែរជាគ្មានពាក់ម៉ាស់ការពារសូម្បីតែមួយ។ អ្នកខ្លះថែមទាំងបានចោទសួរពីគោលបំណងរបស់ចុងភៅរូបនេះក្នុងការបង្ហាញខ្លួននៅខេត្តហ៊ូណានទៀតផង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀបការយ៉ាងអាថ៌កំបាំង តួ ចាន់ចាវ ទើបបង្ហាញមុខភរិយានិងកូនស្រីសាធារណៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី