Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែកក្រោយ ព្រះកាយ ច័ន្ទ ប្រកាសលាលែងតំណែង Miss Grand ភ្នំពេញ

បានផុស

នៅ

ដូច​ដែល​មហាជនបានដឹងហើយថាថ្មីៗ​នេះ​ ម្ចាស់​មកុដ Miss Grand ភ្នំពេញ២០២៤ កញ្ញា ព្រះកាយ ច័ន្ទ បាន​ប្រកាស​លាលែង​ពី​តំណែង​យ៉ាង​តក់ក្រហល់​ក្រោម​ហេតុផល គ្មាន​ពេលវេលា​គ្រប់គ្រាន់​។ ចំពោះ​ការ​ប្រកាសនេះ​បានធ្វើ​ឲ្យអ្នកគាំទ្រ និង​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​មាន​ការ​ភ្ញាក់ផ្អើល​គ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​កំឡុង​ពេល​ដែល ព្រះកាយ ច័ន្ទ សម្រេច​ចិត្តបោះបង់​តំណែងពី Miss Grand ភ្នំពេញ​នេះ​ដែរ គេសង្កេត​ឃើញ​ប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍​ និង​ការ​វែកញែក​ពាក់ព័ន្ធរឿងរ៉ាវនេះផងដែរ។ តួយ៉ាង​មាន​បណ្តាអ្នកគាំទ្រ និង​ផេកមួយចំនួន​បានទម្លាយ​ថា មានរឿងនៅពីក្រោយខ្នងដែល​ធ្វើ​ឲ្យ​ ព្រះកាយ ច័ន្ទ លាលែង​ដំណែងមិនមែ​នជាភារកិច្ចផ្ទាល់ខ្លួនទេ ។

ប្រភព​បាន​បន្តថា ទើប​បង្ហោះ See you Soon ជាមួយ Photo shoot ថ្មី ១៧ ម៉ោងមុនសោះ ឥឡូវ​ក៏បង្ហោះ ការ​ប្រកាស​ផ្លូវការ​ពី Miss Grand Phnom Penh ថា​លាលែងតំណែង លួចប្រាប់ខ្លួនឯងថា​មិនមែន​ជាការពិត តែ​ក្តិច​ខ្លួនឯង​ទៅឈឺមែនទែន​ការពិតច្បាស់ៗ….។

ចំណែក​ឯ​បវរកញ្ញា ៣ ដួង​ទៀត​ក៏បានបញ្ចេញមតិផ្សេងៗគ្នាផងដែរ ក្រោយការលាលែងតំណែង ព្រះកាយ ច័ន្ទ ខណៈ​កញ្ញា អ៉ិន លក្ខិណា បាននិយាយខ្លីថា ជាន់អ្នកណា​បាន​ជាន់អ្នកនឹង។ រីឯ​កញ្ញា រឿន ណាត លើក​ឡើងថា លេងល្ខោន​ឲ្យ​ដឹង​មុនអញ្ចឹង​លែងល្អមើលបាត់ តែដើម្បីធ្វើជាអ្នកមើល​ដ៏ល្អយើង​ត្រូវតែមើល​ឲ្យដល់ទី​បញ្ចប់ ទោះបីជាយើងដឹងសាច់រឿងមុនក៏ដោយ (មាន​អ្នកសម្ដែង​ក៏គួរមានអ្នកមើល)។

កញ្ញា លីវ ជីលី ក៏បាននិយាយដែរថា (ហា​ស្លាក់ ខ្ជាក់​ស្លែង) បងប្អូនឆាតមកច្រើន រឿងហ្នឹង គ្រាន់​តែចង់​ជំរាប​ថា កុំចង់ល្បី​តែឯង​ពេក ចែកគេល្បីផង​អូន កុំព្រោះ​តែប្រយោជន៍​ផ្ទាល់ខ្លួន តាម​ខាំ តាមជាន់គេ បងយល់​ពីគោលបំណង​របស់អូន​តែយ៉ាងណា​គិតដល់​មុខមាត់ប្រទេសជាតិ​របស់យើងផង​បើយកត្រូវ​យកអ្នក​ខ្លាំង​ទៅប្រកួត​ប្រយ័ត្ន​បេក្ខភាព​ខ្លាំង​ៗត្រូវដកខ្លួនអស់(បំណងល្អពីខ្ញុំជីលី)។

គេ​ចាំបាន​ថា បន្ទាប់​ពីឆ្លងកាត់​ការប្រឡងវគ្គ​ជម្រុះ​ជា​ច្រើននៅក្នុងកម្មវិធី​កញ្ញាឯក​ដ៏​អស្ចារ្យ​ទីបំផុត គឺ​រក​ឃើញម្ចាស់​មកុដ Miss Grand ភ្នំពេញ២០២៤ បានទៅ លើបេក្ខភាពតារា​សម្តែង​កញ្ញា ព្រះកាយ ច័ន្ទ ដែល​តំណាងខណ្ឌទួលគោក។ ប៉ុន្តែក្រោតកាន់តំណែង​នេះមិនទាន់​បាន​ប៉ុន្មាន​ នាង​ក៏បានប្រកាស​ដំណឹង​លាឈប់ពីតំណែងដោយគ្មានការសោកស្តាយឡើយ។

នៅលើផេកផ្លូវការ​របស់​ស្ថាប័ន Miss Grand Phnom Penh បានបញ្ជាក់ដែរថា សូមប្រកាស​ជាផ្លូវការ​កញ្ញា ព្រះកាយ ច័ន្ទ សូម​លាលែងពីតំណែងពី Miss Grand Phnom Penh ដោយ​ហេតុ​ខណៈ​ពេល​នេះ​កញ្ញា​មិនទាន់មាន​ពេលវេលាគ្រប់គ្រាន់ ព្រោះមាន​ភារកិច្ច​ផ្ទាល់​ខ្លួនត្រូវបំពេញចាំបាច់។ តាមរយៈ​ដំណឹងនេះ​បានធ្វើឲ្យអ្នកគាំទ្រ​ជាច្រើន​សម្តែងការសោកស្តាយគ្រប់គ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

រុស្ស៊ី ចង្អុលចំមុខអាមេរិក ថែមគំរាមសងសឹកឥតប្រណី ក្រោយការវាយប្រហារនៅ គ្រីមៀ

ព័ត៌មានជាតិ៤១ នាទី មុន

អ្នកនាំពាក្យ៖ ពលករខ្មែរចូលទៅធ្វើការនៅថៃពុំមានឯកសារគ្រប់គ្រាន់នឹងត្រូវប្រឈមផ្លូវច្បាប់ ពីអាជ្ញាធរថៃ

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

ត្រឹម២ថ្ងៃ រុស្ស៊ី ជួបហេតុការណ៍រន្ធត់ផ្ទួនៗ ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម