Connect with us

ជីវិតកម្សាន្ដ

តារាស្រី Net Idol ស្លាប់ក្នុងវ័យ២៨ឆ្នាំ ដោយសារតែសកម្មភាពសាមញ្ញធ្វើរាល់ថ្ងៃ

បានផុស

នៅ

គេហទំព័រ sinchew រាយការណ៍ថា តារាស្រី Net Idol ម្នាក់ឈ្មោះថា Fei Fei មក​ពី​ខេត្ត Shaanxi ប្រទេស​ចិន បានទទួល​មរណភាព​នៅ​អាយុ​២៨​ឆ្នាំ ​ដោយសារតែប្រទះនឹងជំងឺមហារីកតម្រងនោម ព្រោះតែសកម្មភាពផ្ទាល់ខ្លួនរបស់នាង។

ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ គ្រួសាររបស់នាងបានចេញមកប្រកាសពីការស្លាប់របស់កូនដោយបញ្ជាក់ថា “កូនស្រីរបស់ខ្ញុំ Fei Fei បានចាកចេញពីពួកយើងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ សូមទៅកាន់ឋានសួគ៌ដោយគ្មានការឈឺចាប់” រួមជាមួយនឹងពាក្យថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែគាំទ្រកូនស្រីរបស់គាត់ ហើយ​ក៏​ព្រមាន​អ្នក​រាល់​គ្នា​សូមយកចិត្តទុកដាក់លើសុខភាព និងពិនិត្យរាងកាយឲ្យបានទៀងទាត់។

Fei Fei មានភាពល្បីល្បាញនៅលើអ៊ីនធឺណិត ដោយការចូលប្រឡូកក្នុងវិស័យកីឡា E-Sports រហូតដល់មានភាពល្បីល្បាញ ហើយបានក្លាយជាគ្រូបង្វឹក esports ដ៏អស្ចារ្យម្នាក់។ ប៉ុន្តែដោយសារសម្ពាធប្រកួតប្រជែង ធ្វើឲ្យនាងគេងយឺតជារៀងរាល់ថ្ងៃ ហើយ​ច្រើន​ដង​នៅ​រហូត​ដល់​ម៉ោង ១០ ព្រឹក។ ជាពិសេសនាងមានទម្លាប់​ទប់​នោម ហើយកម្រផឹកទឹកណាស់។ ពេល​នាង​ឃ្លាន នាង​នឹង​កម្មង់អាហារ​មក​បរិភោគ រួមទាំងការផឹកស្រា។

តារាស្រី Net Idol រូបនេះបានធ្វើបែបនេះម្តងហើយម្តងទៀត រហូតដល់ចុងឆ្នាំ ២០២០ វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យឃើញថានាងមានជំងឺ មហារីកតម្រងនោមកម្រិតខ្ពស់ កោសិកាមហារីកបានរីករាលដាលដល់កូនកណ្តុរ និងឆ្អឹង។ ជាលទ្ធផល នាងត្រូវឆ្លងកាត់ការព្យាបាលយ៉ាងលំបាក ដើម្បីទប់ទល់នឹងជំងឺនេះ អស់រយៈពេលជាង៣ឆ្នាំ ដែលអំឡុងពេលនោះ នាងបន្តថតឃហលិបប្រាប់ពីស្ថានភាពជំងឺរបស់នាង ឲ្យអ្នកគាំទ្របានតាមដាននិងព្រួយបារម្ភជាខ្លាំង។

អំឡុងពេលព្យាបាលជំងឺ នាងតែងតែប្រើមេរៀននេះ ដើម្បីដាស់តឿនអ្នកគាំទ្ររបស់នាងម្តងហើយម្តងទៀតថា កុំបរិភោគអាហារមិនល្អ ហើយ​អ្នក​មិន​គួរ​គេង​យឺត​ដូចគ្នា។ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ Fei Fei បានបង្ហាញខ្លួនចុងក្រោយក្នុងស្ថានភាព​រាង​កាយ​មាន​ការ​ប្រែប្រួល​ខ្លាំងថា “ទោះបីការឈឺចាប់មិនអាចទ្រាំបាន ខ្ញុំនឹងបន្តអត់ធ្មត់។ ប៉ុន្តែ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ការ​តាំង​ចិត្ត​កន្លង​មក​របស់​ខ្ញុំ​ទេ។ វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រង​នូវ​ជំងឺ​ដ៏​អាក្រក់​នេះ”។

ទោះយ៉ាងណាណាក៏ដោយ ចុងក្រោយនាងនៅតែមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺផ្ទាល់ខ្លួនបានដដែលហើយចុងក្រោយ Fei Fei បានទទួលមរណភាពនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលជាដំណឹងមួយធ្វើឲ្យអ្នកគាំទ្រជាច្រើនតក់ស្លុតយ៉ាងខ្លាំង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Dispatch ផ្សាយថា Lee Jae Wook និង Karina ក្រុម aespa មានទំនាក់ទំនងស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម