ជីវិតកម្សាន្ដ
ភរិយានាយ ចយ សរសើរប្ដីពេញៗ មាត់ ថ្ងៃខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ
គិតមកទល់ពេលនេះ ចំណងស្នេហ៍រវាង នាយ ចយ និង ភរិយាអ្នកនាង ក្វាន់ឌី បានរៀបការជាមួយគ្នាមានរយៈពេល ៦ ឆ្នាំ ហើយ ដោយក្នុងនោះអ្នកទាំងពីរទទួលបានចំណងដៃកូនដំបូងម្នាក់ជាទីស្រលាញ់។

ថ្វីត្បិតកន្លងមកស្នេហាពួកគេរក្សាបានភាពផ្អែមល្ហែមក៏ពិតមែន តែជារឿយៗ គេឧស្សាហ៍ឃើញភរិយានាយ ចយ បង្ហោះខ្លឹមសារដាស់តឿន ដើម្បីកុំឲ្យប្ដីមានស្រីថ្មីជាបន្តបន្ទាប់។ ស្ថិតត្រង់ចំណុចនេះ ទើបកន្លងមកគេមានចម្ងល់ថា តើ នាយ ចយ មានមន្តស្នេហ៍អ្វី ឬមូលហេតុពិសេសអ្វី បានជាភរិយាស្រឡាញ់នាយដល់ថ្នាក់នេះ។

តួយ៉ាងខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ ភរិយានាយ ចយ បានលើកឡើងថា «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ របស់ពួកយើង Benly Joy អរគុណបងដែលរួមដំណើរជីវិតជាមួយអូន បំពេញតួនាទីជាដៃគូជីវិតដ៏ស្មោះត្រង់សម្រាប់អូន បងជាមនុស្សម្នាក់ដែលស្អាតទាំងរូបកាយ ចិត្ត និងបេះដូងពិតមែន បងផ្ដល់តម្លៃឲ្យអូនគ្រប់កាលៈទេសៈ ជាពិសេសពេលអូនខឹង ឆេវឆាវម្ដងៗ ក៏បងមិនដែលតតាំងចង់ឈ្នះ ឬប្រកែកតឹងសរសៃកឡើយ…..»។

ភរិយានាយ ចយ បានបន្តថា «មានច្រើនទៀតដែលរៀបរាប់ពីទង្វើល្អបងមិនអស់ ចង់ប្រាប់បងថា បងជាចំណែកដែលអូនខ្វះមិនបាននោះទេក្នុងជីវិតនេះ»។

សូមបញ្ជាក់ថា លោក សែ ភិន ហៅនាយ ចយ និង ភរិយា អ្នកនាង ប៉ិច ក្វាន់ឌី បានរៀបអាពាហ៍ពិពាហ៍ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១៨ នៅវិមានពិភពថ្មី សែនសុខ។ ពិធីរៀបមង្គលការនេះ ត្រូវបានរៀបចំយ៉ាងអធិកអធមអមដោយតារាកំប្លែងល្បីៗ ជាច្រើននាក់ទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ