ជីវិតកម្សាន្ដ
តារាសម្ដែងចិន Li Bingbing ជ្រើសរើសនៅលីវ ទោះឈានដល់វ័យ៥១ឆ្នាំ
តារាសម្តែង និងជាតារាចម្រៀងចិន Li Bingbing បាននិយាយថា នាងកំពុងរីករាយនឹងជីវិតនៅលីវរបស់នាងនៅអាយុ ៥១ ឆ្នាំ វាជាពេលវេលាមួយដែលរស់នៅមានសេរីភាពពេញលេញ ដោយគ្មានការរំខានឬស្មុគស្មាញក្នុងជីវិតសូម្បីបន្តិចណាឡើយ។
តារារៀមច្បងរូបនេះបានចែករំលែកការយល់ដឹងអំពីជីវិត ដែលកំពុងបំពេញក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះជាមួយទស្សនាវដ្ដី Marie Claire របស់ចិន ដែលបង្ហាញក្នុងខែកុម្ភៈ។ ក្នុងពេលពេលដែល Li Bingbing បានកាត់បន្ថយការចូលរួមសម្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលវេលារបស់នាងត្រូវបានបែងចែករវាងចំណង់ចំណូលចិត្តក្នុងការជិះស្គី ការហ្វឹកហ្វឺនកីឡាយ៉ាងម៉ត់ចត់ ការរៀនភាសាអង់គ្លេស ការចិញ្ចឹមបីបាច់កូនពីរនាក់របស់ប្អូនស្រីនាង ចំណាយពេលវេលាប្រកបដោយគុណភាពជាមួយឪពុកម្តាយបង្កើត និងការគ្រប់គ្រងទំនួលខុសត្រូវនៅក្រុមហ៊ុនកម្សាន្តដែលនាងសហការជាមួយប្អូនស្រីខ្លួនឯង។
ជាមួយគ្នានេះដែរ Li Bingbing និងប្អូនស្រីរបស់នាងមើលការខុសត្រូវលើអាជីពរបស់តារាសម្តែងដូចជា Gülnezer Bextiyar និង Zhou Ye ។ នាងបាននិយាយថា ការខិតខំប្រឹងប្រែងរួមគ្នាជាមួយប្អូនស្រីនាំមកនូវអារម្មណ៍រីករាយ និងពេញលេញដល់ជីវិតផ្ទាល់ខ្លួន ។ នាងចាត់ទុកកូនៗរបស់ប្អូនដូចជានាងផ្ទាល់ ហើយចិញ្ចឹមបីបាច់ពួកគេពេញដោយក្ដីស្រលាញ់បើទៅះបីជានាងគ្មានគូស្រករដូចគេឯងក្ដី។
ជារឿយៗតារាចម្រៀងរូបនេះតែងតែផ្តល់សារៈសំខាន់យ៉ាងខ្លាំង លើចំណងគ្រួសារ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយឪពុកម្តាយ និងធានាថាពួកគេរីករាយនឹងការធ្វើដំណើរដ៏គួរឲ្យចងចាំជាមួយគ្នា។ ទាក់ទងនឹងរឿងអាពាហ៍ពិពាហ៍ Li Bingbing ប្រកាន់យកវិធីសាស្ត្រមួយថា “បើបានជួបមនុស្សត្រឹមត្រូវ ខ្ញុំនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ បើលែងត្រូវការគ្នា បើមិនសប្បាយចិត្តក៏បែកគ្នា”។ ដោយទទួលស្គាល់ដំណើរការនៃភាពចាស់ដែលចៀសមិនរួច នាងនៅតែមិនភ័យខ្លាច ដោយផ្តោតលើការរីកលូតលាស់ផ្ទាល់ខ្លួនជំនួសវិញ។
ទោះយ៉ាងណាក៏ដោយ នៅពេលនាងស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ Li Bingbing បានបង្ហាញពីបំណងចង់ពង្រឹងការយល់ដឹងខ្លួនឯងឲ្យកាន់តែស៊ីជម្រៅ យកឈ្នះលើបញ្ហាប្រឈមផ្ទាល់ខ្លួន និងស្វែងរកសុភមង្គលក្នុងភាពស្មោះត្រង់ចំពោះខ្លួនឯង។ នាងទទួលស្គាល់ថាខ្លួនជាអ្នកឆ្លុះបញ្ចាំងខ្លួនឯង និងប្រយ័ត្នប្រយែងក្នុងការវង្វេងផ្លូវ ជារឿយៗឈប់សម្រាកពីការងារដើម្បីធានាឲ្យស្របនឹងសេចក្តីប្រាថ្នាផ្ទាល់ខ្លួន។ ទោះបីជាអ្វីដែលនាងយល់ថាជាដំណើរការយឺតក៏ដោយ Li មានអារម្មណ៍ថាមានការកើនឡើងនៃភាពរឹងមាំនៅក្នុងដំណើររបស់នាង។
យ៉ាងណាមិញ ជាមួយនឹងអាជីពរយៈពេល ៣ ទស្សវត្សរ៍ Li Bingbing បានទទួលការសរសើរជាច្រើនទាំងនៅក្នុងភាពយន្តចិន និងអន្តរជាតិសម្រាប់តួនាទីរបស់នាងនៅក្នុងផលិតកម្មល្បីដូចជា “Seven Years,” “Waiting Alone” “The Knot” “The Message” “Zhong Kui: Snow Girl and the Dark Crystal, និង “The Meg” ។ មិនជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មភាពយន្តចិន Li ក៏បានបង្កើតភាពល្បីល្បាញក្នុងហូលីវូដជាមួយនឹងការបង្ហាញខ្លួនដ៏គួរឲ្យកត់សម្គាល់ក្នុងរឿងដូចជា “The Meg” “Transformers: Age of Extinction” និង “Resident Evil 5” ជាដើម។
ទោះបីជានាងសម្រេចបានជោគជ័យក៏ដោយ Li Bingbing នៅតែមានការប្រុងប្រយ័ត្នចំពោះជីវិតផ្ទាល់ខ្លួនរបស់នាង ដោយគ្រាន់តែទទួលស្គាល់ជាសាធារណៈនូវទំនាក់ទំនងជាមួយអ្នកជំនួញជនជាតិចិន ដែលបានបញ្ចប់នៅឆ្នាំ ២០២១៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុសអ្នកនយោបាយតៃវ៉ាន់ ចុះឃោសនាបោះឆ្នោតជាមួយឪពុក បែរក្លាយជាចំណាប់អារម្មណ៍
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១១ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ