Connect with us

ជីវិតកម្សាន្ដ

ទូរទស្សន៍ GMM ថៃ ប្រកាសផ្អាកការងារតារាសម្ដែង Pawin ដោយគ្មានកំណត់ ក្រោយប្រើហិង្សាលើមិត្តស្រី

បានផុស

នៅ

ស្ថានីយទូរទស្សន៍ GMMTV បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសផ្អាកតារាសម្តែងវ័យក្មេង​ Pawin Thanik ដោយគ្មានកំណត់ រហូតដល់ករណីនេះត្រូវបានបញ្ចប់។ បន្ទាប់ពីមាននារីម្នាក់អះអាងថាជាគូស្នេហ៍ ហើយខ្លួន​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប ព្រមទាំងមានភស្តុតាងជាលទ្ធផលតេស្ត និងរូបភាពពីកាំមេរ៉ា CCTV ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីវ័យក្មេងដែលអះអាងថាជាមិត្តស្រីរបស់តារាសម្តែងក្នុងផលិតកម្ម GMMTV ពួកគេបានស្គាល់គ្នាបាន១ខែហើយ នាងចេញមុខបកស្រាយលើបណ្តាញអ៊ីនធឺណេតថា នាងត្រូវតារាសម្តែងមួយរូបនៅក្នុងក្រុមហ៊ុន​ដ៏​ល្បី​មួយ​ បាន​ប្រើអំពើហិង្សាដល់រូបនាងរហូត​ដល់​បាក់​ឆ្អឹង រួម​នឹង​ភ្ជាប់​រូបភាព​របួស​ជា​ភស្តុតាង។ ក្រោយមក អ្នក​​លេង​អ៊ីនធឺណិត​បាន​សន្និដ្ឋាន​ថា បុគ្គល​ដែល​នារី​នេះ​ចង់​សំដៅ​ទៅ​ដល់នប្រាកដជាលោក Pawin Thanik Kamontharanon ។

ដោយឡែកកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថានីយទូរទស្សន៍ GMMTV បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងករណីដែលកំពុងតែក្តៅគគុកបានកើតឡើង តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់ GMMTV ដោយ​បញ្ជាក់​ថា បញ្ហា​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស្វែង​រក​ការ​ពិត​តាម​នីតិវិធី​ច្បាប់។ អាស្រ័យហេតុនេះ Pawin នឹងត្រូវផ្អាកពីថ្ងៃនេះតទៅ ដោយគ្មានកំណត់ រហូតដល់ករណីនេះបញ្ចប់ ហើយ​បើ​មាន​ការបន្ថែមអ្វីទៀត យើង​នឹង​ជម្រាប​ជូន​អ្នក​ម្ដង​ទៀត។

លើសពីនេះទៀតសោតខាងស្ថានីយទូរទស្សន៍ GMMTV បានបន្ថែមលើសេចក្ដីរាយការណ៍ទៀតថា Pawin នឹង​ត្រូវ​ផ្អាក​ពី​ការងារ​ទាំង​អស់ចាប់ពីថ្ងៃនេះតទៅ ដើម្បីចំណាយពេលវេលាដោះស្រាយបណ្តឹង ប្រសិនបើបណ្តឹងបញ្ចប់ ហើយមានការសន្និដ្ឋានច្បាស់លាស់ ក្រុមហ៊ុននឹងជូនដំណឹងដល់អ្នកអំពីការសន្និដ្ឋានតាមលំដាប់លំដោយ។ ក្រុមហ៊ុនសូមជម្រាបជូនដំណឹងដល់បងប្អូនទាំងអស់ឲ្យបានដឹងជាសាធារណៈ។

យ៉ាងណាមិញបន្ទាប់ពីខាងផលិតកម្មបានប្រកាសក្ដែងៗបែបនេះហើយ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​សរសើរ​ក្រុមហ៊ុន​ដែល​បាន​ឆ្លើយ​តប​យ៉ាង​រហ័ស​ចំពោះ​បញ្ហា​ដែលកំពុងតែក្ដៅគគុកក្នុងប្រទេសថៃ ហើយ​អ្នក​ខ្លះ​បាន​និយាយ​ថា នេះ​ជា​ការ​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ដ៏​ល្អសម្រាប់ឲ្យអ្នកក្រោយៗទៀតបានដឹងនិងពិចារណាចៀសវាងធ្វើទង្វើដែលសង្គមមិនចូលចិត្ត៕

អត្ថបទ៖ សាង ​ស្រីល័ក្ខ

ចុចអាន៖តារាសម្ដែង Tik បង្ហោះឃ្លិបបង្ហាញកន្ទុយបារីពេញព្រលានយន្តហោះសុវណ្ណភូមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ១០ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ១២ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ១៤ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម