Connect with us

ជីវិតកម្សាន្ដ

ជំងឺបាក់ទឹកចិត្ត និងស្លន់ស្លោ ធ្វើឲ្យ Gypsy មិនអាចបើកឡានបានដូចគេឯងបាន

បានផុស

នៅ

យោងតាមការចុះផ្សាយពី Sanook កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តារាសម្ដែង Gypsy Keerati បានចែករំលែករឿងរ៉ាវជីវិតដោយបង្ហើបថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្តពីមុនមក វា​ក៏​ប៉ះពាល់​ដល់​របៀប​រស់​នៅមួយចំនួនដូចជា មិន​ហ៊ាន​ចេញ​ក្រៅ​ជួប​មនុស្ស មិន​ហ៊ាន​បើក​បរ ពិបាក​គេង ស្រក​ទម្ងន់​យ៉ាង​ខ្លាំង។

ថ្វីបើទើបតែរៀបអាពាហ៍ពិពាហ៍កាលកាលពីឆ្នាំមុន និងកំពុងតែមានជីវិតស្នេហាសុភមង្គលយ៉ាងណាក្ដី ក៏ប៉ុន្តែតារាសម្ដែងនិយមតួឆ្នាសរូបនេះ ធ្លាប់រងនូវជំងឺបាក់ទឹកចិត្តយ៉ាងដំណំ ហើយបាន​ប្រយុទ្ធ​នឹង​ជំងឺ​មកច្រើនឆ្នាំហើយ។ ទើបតែពេលនេះនាងបានដាច់ចិត្តទម្លាយប្រាប់ការពិតថា អស់​រយៈពេល​ជា​ច្រើន​ខែដែល​បាន​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដោយសារ​ជំងឺធ្លាក់ទឹកចិត្ត ហើយថ្មីៗនេះនាងក៏ទទួលរងពីជំងឺភ័យស្លន់ស្លោផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែង Gypsy Keerati បានចេញមកចែករំលែករឿងរ៉ាវអំពីជីវិតផ្ទាល់ខ្លួនរបស់នាង តាមរយៈបណ្ដាញសង្គម Instagramផ្ទាល់ខ្លួន ថាបច្ចុបន្បន្ននេះ យើងបានដោះស្រាយជាមួយនឹងជំងឺថ្មីនេះអស់រយៈពេល ៩ខែហើយ និងកំពុងប្រាប់អំពីភាពធ្ងន់ធ្ងរនៃជំងឺនិងផលប៉ះពាលលើរាងកាយច្រើនយ៉ាង ហើយការបង្ហោះនេះគឺចង់ដាស់តឿនអ្នកទាំងអស់គ្នាឲ្យយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្ត យកចិត្តទុកដាក់បន្ថែមទៀតចំពោះខ្លួនអ្នក។

លើសពីនេះទៀតដែរ Gypsy​ បានចែករំលែកពីស្ថានភាពផ្ទាល់ខ្លួណប្រាប់ទៅកាន់អ្នកគាំទ្រមនាងទៀតថា ​”ការភ័យខ្លាចនិងរោគសញ្ញារាងកាយ វា​ប៉ះពាល់​ជីវិត​យើង​ច្រើន​ណាស់ វា​ធ្វើ​ឲ្យខ្ញុំមិន​ហ៊ាន​ចេញ​ក្រៅ។ ខ្ញុំមិនហ៊ានរស់នៅម្នាក់ឯង មិនហ៊ានសូម្បីតែបើកបរ។ ដោយសារតែខ្ញុំខ្លាចរោគសញ្ញានឹងមក។ ជាពិសេសក្នុងអំឡុងពេលដ៏សំខាន់ សុខភាពរបស់ខ្ញុំខ្សោយណាស់ដល់ថ្នាក់មានបញ្ហាដំណេកធ្ងន់ធ្ងរ និងការថយចុះទម្ងន់ខ្លួនគួរឲ្យព្រួយបារម្ភ”។

ជាចុងក្រោយតារាស្រីពេញដោយសមត្ថភាពសម្ដែងរូបនេះបានប្រាប់ពីវិធីសាស្រ្តដែលប្រើដើម្បីដោះស្រាយដោយការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តគ្រប់ប្រភេទ ពិនិត្យខ្លួនឯងជាប្រចាំ, ជម្រះថាមពលអវិជ្ជមាន, ជម្រះចិត្តរបស់អ្នក, និយាយជាមួយខ្លួនឯងឲ្យបានញឹកញាប់ និងជួយជាប្រព័ន្ធគាំទ្រគ្នាទៅវិញទៅមក ។

យ៉ាងណាមិញ បន្ទាប់ពីបានបង្ហោះសារនោះរួច អ្នកគាំទ្រ និងមិត្តភ័ក្តិក្នុងវិស័យបានចូលមក Comment និងផ្តល់ការគាំទ្រយ៉ាងច្រើនលើសលប់ដល់តារាស្រី Gypsy រួមមាន Koi Aatchapon Phokhinphakorn, Nat Thewpaingam, និង Pangko Jinta, Nadda Lamakanon និង Mind Napasasi Surawan​ដោយម្នាក់ៗបាន​ផ្តល់​កម្លាំង​ចិត្ត​បន្តិច​ដល់​រូបនាងឲ្យ​ឆ្លង​កាត់​រឿង​នេះ ហើយត្រលប់ទៅចិត្តដែលមានសុខភាពល្អឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទូរទស្សន៍ GMM ថៃ ប្រកាសផ្អាកការងារតារាសម្ដែង Pawin ដោយគ្មានកំណត់ ក្រោយប្រើហិង្សាលើមិត្តស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម