ជីវិតកម្សាន្ដ
ឈួន សុវណ្ណឆៃ ស្នើឱ្យមហាជនចូលរួមគាំទ្រកសិផល បន្លែ-ផ្លែឈើ របស់កសិករខ្មែរ
បន្ទាប់ពីមានការចែករំលែកនូវវីដេអូរបស់កសិករខ្មែរ ដែលត្អូញត្អែរពីផលលំបាកជុំវិញ រឿងគ្មានការគាំទ្រកសិផលបន្លែនៅលើទីផ្សានោះ តារាចម្រៀង និងជាតារាសម្តែងចាស់វស្សា អ្នកនាង ឈួន សុវណ្ណឆៃ បានចេញមុខដោយធ្វើការអំពាវនាវឱ្យមហាជនចូលរួមគាំទ្រ បន្លែ និងផ្លែឈើ របស់ករសិករខ្មែរ។
តារាស្រី អ្នកនាង ឈួន សុវណ្ណឆៃ បានលើកឡើងដូច្នេះថា «របស់ធម្មជាតិខ្មែរមិនជួយគាំទ្ររទេ ខុសត្រូវបន្តិចបន្តួចទិញអាគីមីរួចនាំយកលុយដែលខំសន្សំបានយកទៅឱ្យពេទ្យអត់យល់ខ្មែរ នេះហើយជាកាជំរុញឱ្យខ្មែរអត់ការងារធ្វើ ហើយរត់ស៊ីឈ្នួលទៅស្រុកគេ ហ៊ឺស…!»។ អ្នកនាង បន្តថា «ថ្ងៃណាឆ្នាំណាទើបបំបាត់ភាពពុករលួយបានគ្រាន់តែជួយគាំទ្របន្លែផ្លែរឈើខ្មែរវាងាប់មែន»។
ចំណែក តារាកំប្លែង លោក ម៉ា ដូណា ក៏បានបញ្ចេញមតិហួសចិត្តដែរថា «មកពីលោកឯងដាំបន្លែប្រើគីមីច្រើនពេកបានគ្មានអ្នកទិញ បន្លែគេនាំចូលមកវាគ្មានគីមីមកពីលោកឯងលក់បន្លែថោកពេកបានគ្មានអ្នកទិញ ទាល់តែលក់ថ្លៃដូចការនាំចូលមកបានគេគាំទ្រមក ពីឈ្មួញកណ្តាលវាមិនមែនពូជខ្មែរតែវាជាពូជ…ដែលវាមិនចេះយល់ និងអាណិតដល់កសិករខ្មែរ នឹងមិនឱ្យតម្លៃ»។
ជាមួយគ្នានេះដែរ តារាសម្តែង និងចម្រៀង កញ្ញាសុខ ស្រីម៉ុច បានលើកឡើងខ្លីដែរថា កញ្ញា ក៏ជាកូនកសិករធ្លាប់ឆ្លងកាត់រែកទឹកស្រោចដំណាំផង រៀនផង សូមខ្មែរជួយខ្មែរទើបរីកចម្រើន។ ក្នុងនោះក៏មានការបញ្ចេញមតិពីអ្នកប្រើប្រាស់បណ្តាញសង្គមដោយស្នើឱ្យមានការគិតគូរ និងគាំទ្រដល់កសិផលរបស់កសិករខ្មែរ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន