ជីវិតកម្សាន្ដ
ករុណា ពេជ្រ ព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលម្នាក់ ព្យាយាមបង្កើតរឿងចាក់រុកឆ្កឹះឆ្កៀលពីខ្លួន
ជាថ្មីម្តងទៀត តារាចម្រៀងលោក ករុណា ពេជ្រ បានចេញមកព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលម្នាក់ដែលមានចេតនាមិនល្អចាក់រុកឆ្កឹះឆ្កៀលរវាងទំនាក់ទំនងរបស់លោកជាមួយតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ពាក់ព័ន្ធរឿងដីនៅបាត់ដឹង។
លោក ករុណា ពេជ្រ បានលើកឡើងដោយការមិនសប្បាយចិត្តថា អរគុណបងអ្នកសារព័ត៌មានបានតេមកសម្ភាសន៍ច្បាស់នៅ ករុណា ពេជ្រ មួយដឹងមួយអត់និយាយតែធ្វើ ចូលចិត្តនិយាយលេងច្រើនតែអត់ប៉ប៉ាច់ប៉ប៉ោចអេចអូច ចាក់រុក ឆ្កឺះឆ្កៀល ទេ បើមិនព្រមចប់ខ្ញុំស្អប់មុខអ្នកឯង គឺខ្ពើមជួប ចាំជួបជាមួយបងប្អូនមេធាវីស្មគ្រ័ចិត្ត ចាំជួយខ្ញុំ ករុណា ពេជ្រ វិញទៅ….។
លោកបញ្ជាក់ថា សូមចាំថា បើអ្នកឯងល្អហើយកុំដើរតេ ដើរឆាត និយាយមិនល្អពីគេចាក់រុកឲ្យគេឈ្លោះគ្នា រវាងខ្ញុំ និងរ៉ាយុ ហើយមិនអស់ចិត្តសុទ្ធតែចាក់រុកម៉ែ ខ្ញុំជាមួយអ្នកជិតខាងគាត់ឲ្យបន្ថែមកំហឹងដាក់គ្នា សារជាថ្មីដោយសារតែយកអាសារអ្នកឯងមកដេកផ្ទះ នៅបារាំង ដល់ទៅវិញបកក្បាលខាំគេទាំងម៉ែទាំងកូនអ៊ីចឹងទេ ករុណា ពេជ្រ និយាយណែនាំឲ្យស្គាល់ចរិត ករុណា ពេជ្រ ថាចូលចិត្តសប្បាយបង្កើតបរិយាកាសឲ្យមនុស្សជុំវិញខ្លួនមានស្នាមញញឹម និយាយលេង ប៉ុន្តែមិនមែននិយាយដើមគេចំៗ ដូចអ្នកឯងទេ ។
លោក ករុណា ពេជ្រ បាននិយាយទៀតថា ករុណា ធ្លាប់និយាយហើយអ្នកឯងថ្ងៃក្រោយងាប់រស់ដោយមាត់ ហើយស៊យ គឺពីគំនិតខ្លួនឯងគិតតែភាពអវិជ្ចមាន តែសុំផ្តាំបើលេងចូលទៅជាការចូលបទបរិហារកេរ្តិ៍ រឺញុះញង់នោះ អ្នកឯងនិងប្រឈមមុខនឹងផ្លូវច្បាប់ ករុណា ពេជ្រ មិនចូលហែកហួរលើ Facebook ក្រៅពីអ្នកឯង បង្ហោះជាសាធារណៈដៀលពូជខាងម៉ែខ្ញុំ ញុះញង់បង្កើតបន្ថែមរវាងខ្ញុំ និងរ៉ាយុ ចាក់រុកម៉ែខ្ញុំ និងអ្នកជិតខាងឲ្យកាន់តែឈ្លោះគ្នាខ្លាំង គឺខ្ញុំមិនតបអ្នកឯងទេ។
តារាចម្រៀង ករុណា ពេជ្រ លើកឡើងទៀតថា សុំចាំថាមេធាវី ករុណា ពេជ្រ បានសិក្សាអស់ហើយថា ភស្តុតាង សាក្សី ដែល ករុណា មានល្មមយកជាការណ៍បានគ្រប់គ្រាន់មិនដូច មេធាវីអ្នកឯង ថា អ្នកឯងមានភស្តុតាងស្ទើមិនទាន់យកជាការណ៍បាននោះទេ អីចឹងឈប់បានឈប់ទៅទាន់ ករុណា ទុកមុខឲ្យជាលើកចុងក្រោយ មួយទៀតរឿងជាច្រើនរបស់អ្នកឯងនិយាយ ពីឪអ្នកឯងអី្វខ្លះចាំអត់ហើយមកដល់ពេលនេះតើ ករុណា មានពេលឯណា ដូចអ្នកឯងដើរតេ ដើរឆាត អួត ខ្លួនឯងល្អ ខ្លួនឯងត្រូវ ដល់អ្នកស្គាល់ខ្ញុំទាំងអស់ដូចអ្នកឯងនៅ។
ករុណា ពេជ្រ បន្តថា អរគុណអ្នកឯងទៅវិញទេ ដោយសារមាត់អ្នកឯង សារសម្លេងអ្នកឯងហ្នឹងហើយដែលធ្វើឲ្យ ករុណា ចាត់វិធានការតាមផ្លូវច្បាប់ដោយស្របច្បាប់ ដោយត្រឹមត្រូវ ហើយផ្តាំអ្នកឯងមួយទៀតកុំសុខៗទៅឆាត ទៅតេ និយាយពីខ្ញុំដល់គេ តែដល់គេមិនគាំទ្រអ្នកឯងហើយគេនិយាយត្រង់ពីចរិតអ្នកឯង ហើយបែរជាភ័យខ្មាស់គេរួចទៅគំរាមប្តឹងគេ ទាំងគេនៅធ្វើការនៅឥណ្ឌាសោះ ខ្លាចគេមិនដឹងអ្នកឯងល្អដល់ឥណ្ឌាទៀតមែន។
តារាចម្រៀងលោក ករុណា ពេជ្រ បន្ថែមថា តិចច្រឡំធំថា ករុណា មិនលូកដៃ ករុណា នឹង នៅពីក្រោយគាត់ហើយចាំបកអ្នកឯងវិញប្តឹងគាត់យកប៉ុន្មានម៉ឺន ចាំខ្ញុំគុណជាបីពីលើហ្នឹងវិញកំពុងក្ស័យធន់ផង ប្តឹងយកលុយបង់ផ្ទះវិញឥឡូវកុំចង់សាកខូចគេម៉េះនិយាយពីគេហើយអួតខ្លួនឯងល្អដល់គេអត់កាន់ជើងចង់ប្តឹងគេ ហើយភ័យរត់ទៅលុបសារសម្លេងខ្លួនឯងចោលតែ សោកស្តាយ ករុណា បានឲ្យថតគេជាវីដេអូពី SMS នឹង អស់ហើយ ប្រូបាន ឲ្យគេផ្ញើសម្លេងនោះទៅឲ្យអ្នកឯងស្តាប់ម៉េចចុកចាប់ណាស់មែនទេ?។
សរុបមកបើចង់ចប់គឺចប់បើចង់បន្ត ករុណា កំដរបាន ករុណា មិនល្អ ដូចអ្នកឯងដើរប្រាប់ខ្លួនឯងល្អមែនទេប៉ុន្តែមនុស្សមិនល្អដូច ករុណា នេះតាមកំដរអ្នកកំពុងតេអ្នកឆាតដូចខ្លួនឯងថាខ្លួនឯងល្អនោះ ដល់ទីបញ្ចប់។ លោក ករុណា ពេជ្រ បញ្ជាក់បន្ថែម៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់