Connect with us

ជីវិតកម្សាន្ដ

តាមពិតតួប៉ាវចិនបាត់មុខពីវិស័យភាពយន្ត ដោយសារតែមានជំងឺប្រចាំកាយ

បានផុស

នៅ

Jin Chao chun ដែលទស្សនិកជនជាច្រើនស្គាល់លោកតាមរយៈភាពយន្តចិនបុរាណ ក្រោមចំណងជើងថា Justice Pao ឬ តុលាការមុខដែក ក្នុងឆ្នាំ១៩៩៣ ដែលគិតមកដល់ពេលនេះរឿងប្រវត្តិសាស្រ្តមានរយៈពេលជាង៣១ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងពីសំណាកទស្សនិកជននោះគឺ បន្ទាប់ពីលេចមុខក្នុងភាពយ​ន្ត Arbiter of Kaifeng Mystery ក្នុងឆ្នាំ២០១២ ដែលជារឿងចុងក្រោយ តារាជើងចា់សរូបនេះស្រាប់តែរសាត់ចេញពីប្រព័ន្ធ showbiz ភ្លាមៗដោយមិនដឹងមូលហេតុ។

ទោះយ៉ាងណាក៏ដោយ ក្រោយមកលោកបានប្តកាសងថាខ្លួនចូលនិវត្តន៍ពីការសម្តែង ដោយសារតែគាត់មានដុំសាច់ទំហំ ៩ សង់ទីម៉ែត្រនៅក្នុងក្បាលរបស់គាត់ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃយ៉ាងខ្លាំង។ ប៉ុន្តែ នៅទីបំផុតគាត់បានទទួលការវះកាត់ខួរក្បាលដើម្បីយកដុំសាច់ចេញ។ ចាប់​តាំង​ពី​ពេល​នោះ​មក Chao Chun បាន​រក្សាខ្លួនដោយបង្ហាញ​ម្ដងម្កាល​លើ​បណ្ដាញ​សង្គមតែប៉ុណ្ណោះ។

លើកចុងក្រោយដែលគាត់ត្រូវបានគេឃើញជាសាធារណៈគឺនៅឯពិធីបុណ្យសពរបស់នាយក Zheng Shaofeng ពេលនោះអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថាតួប៉ាវចិនរូបនេះហាក់ដូចជាស្គមជាងមុន ហើយត្រូវការជំនួយពីឈើច្រត់ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ​ នៅមានពាក្យចចាមអារ៉ាមជាច្រើនអំពីការស្លាប់របស់គាត់ ដែលជំរុញឲ្យតារាសម្តែងហុងកុង Kenny Ho ចេញមុខមកទម្លាយព័ត៌មានក្លែងក្លាយកាលពីឆ្នាំមុនដូចគ្នា។

ដោយឡែកកាលពីពេលថ្មីៗនេះ Chao Chun បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលគាត់បានបង្ហាញខ្លួននៅក្នុងកម្មវិធី YouTube របស់ផលិតករហុងកុង Gary Yeung Xiao Hong Chui Shui Zhan ។ គាត់បានស្លៀកសំលៀកបំពាក់ និងការតុបតែងមុខជាតួអង្គប៉ាវចិនដែលជានិមិត្តរូបរបស់គាត់ ថែមទាំងបង្ហាញហត្ថលេខារបស់គាត់ឡើងវិញ Open the guillotine បន្ទាត់ពីរឿងភាគបុរាណមួយនេះកន្លងផុតទៅ៣១ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Soo Man នឹងលក់ភាគហ៊ុននៅសល់ពី SM ក្នុងតម្លៃ៧៨លានដុល្លារ ឲ្យទៅផលិតកម្ម HYBE

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម