ជីវិតកម្សាន្ដ
យ៉ែម សំអូន ទម្លាយរឿងអ្នកព្យាយាមបំផ្លាញទំនាក់ទំនងឲ្យក្លាយជាសត្រូវជាមួយ អេឡិច ច័ន្ទត្រា
តារាចម្រៀងប្រុសជើងចាស់លោក យ៉ែម សំអូន សុខៗស្រាប់តែចេញមកទម្លាយរឿងរ៉ាវដ៏ហួសចិត្តពាក់ព័ន្ធនឹងបុគ្គលមួយចំនួនតែងព្យាយាមនិយាយបំផ្លើសការពិតតាមរយៈការញុះញង់រវាងលោក និងសិស្សប្អូនលោក អេឡិច ច័ន្ទត្រា ឲ្យក្លាយជាសត្រូវនឹងគ្នាទាំងដែលពួកខ្លួនមិនដឹងអ្វីសោះ។

លោក យ៉ែម សំអូន បានថ្លែងសាររៀបរាប់ភ្ជាប់រូបភាពឲ្យដឹងថា «រូបភាពដ៏កម្រជាមួយអាប្អូន មនុស្សរបស់ខ្ញុំតាំងពីដំបូង អេឡិច ច័ន្ទត្រា តែមួយរយៈចុងក្រោយនេះ ត្រូវបានមនុស្សមួយចំនួនដែលព្យាយាមបំផ្លាញខ្ញុំក្រោយញុះញង់ នឹងប្រើទង្វើសព្វបែបយ៉ាងទាំងអស់ដើម្បីជាការសាងឲ្យខ្ញុំទាំងពីរនាក់ក្លាយទៅជាសត្រូវនឹងគ្នាទាំងដែលយើងមិនដឹងអ្វីសោះតែអ្នកត្រូវចាំថា ពណ៌សម្បុររបស់អ្នកជាអ្នកណាគេស្គាល់ច្បាស់ណាស់»។
តារាចម្រៀងលោក យ៉ែម សំអូន និយាយទៀតថា រវាងលោកហើយ និងប្អូនប្រុសលោក អេឡិច ច័ន្ទត្រា យើងមិនដែលមានទំនាស់អ្វីនឹងគ្នាទាល់តែសោះ ហើយក្នុងនាមលោកជាបង ជាគ្រូ ជាឪពុក ដែលផ្ដល់ការបង្រៀនលើកស្ទួយដល់ប្អូនលោកពិតជាមានមោទនភាពណាស់ដែលមនុស្សរបស់លោកខំបណ្ដុះទទួលបានផ្លែផ្កា និងជោគជ័យខ្លាំងរហូតដល់សព្វថ្ងៃនេះ ព្រោះយ៉ាងណាក៏មិនអាចក្បត់អតីតកាលនៃការកកើតរបស់ខ្លួនបានឡើយ។

លោកបញ្ជាក់ថា “ជាក់ស្ដែង ពួកយើងតស៊ូណាស់ ក្នុងការបង្ហាត់បង្រៀន នៅលើវិថីមួយនេះ រហូតមកដល់សព្វថ្ងៃនេះ ខុសពីមនុស្ស កើតចេញពីខ្ញុំហើយដែលព្យាយាម បំផ្លាញខ្ញុំគ្រប់បែបយ៉ាងដោយភាពអកត្តញ្ញូ និងដោយមហិច្ឆតាពាលរបស់គេនោះ បើយើងឲ្យគឺយើងត្រូវ បើយើងដឹងថាមិនត្រូវហើយឲ្យមិនកើត គឺយើងក្លាយទៅជា មនុស្សដែលត្រូវបាន គេគំរាម សូម្បីតែជីវិតយើងក៏គេចង់យកទៅប្ដូរជាមួយនិងទង្វើដ៏ថោកទាបរបស់គេដែរ”។

តារាប្រុសរូបនេះបន្ថែមថា សួរថាតើអយុត្តិធម៌សម្រាប់លោកជាគ្រូទេ លោកឆ្អែតណាស់ ហើយត្រូវត្រៀមខ្លួនជានិច្ចជាមួយនឹងជំងឺឆ្លងដ៏កាចសាហាវរបស់គេយើងនឹងប្រឈមនៅដំណើរនៃភាពជោគជ័យជាមួយគ្នា ប្អូនប្រុស អេឡិច ច័ន្ទត្រា បងជូនពរឲ្យប្អូនជោគជ័យពិសេសអ្នកដែលបានដឹងឭ ដែលជាសាក្សី ប្អូនសម្លាញ់ទាំង២ Sokun Nisa Seam Kim និង បងធំ Dara Samnang ភាពត្រឹមត្រូវ និងសេចក្ដីស្មោះត្រង់ធ្វើឲ្យយើងជាមនុស្សពិត និងមានតម្លៃ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?