Connect with us

ជីវិតកម្សាន្ដ

តារា​ចម្រៀង​រ៉េបប្រកាស​ចាប់ដៃ​តារា​ជើងចាស់ផ្នែកអាយ៉ៃ​ចេញបទថ្មី​

បានផុស

នៅ

កាន់តែ​ពិសេស​ថែមទៀត​ស្រប​ពេលដែល​សុខៗ​ស្រាប់តែ​តារាចម្រៀង​រ៉េ​ប នេន​ទុំ បាន​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ថា ​នៅ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ខ្លួន​ត្រៀម​បង្ហាញ​ស្នាដៃ​បទ​ច​ម្រៀង​ថ្មី​ដែល​ចាប់​ដៃគូ​ជាមួយ​តារា​អា​យ៉ៃ​ជើងចាស់​លោកតា ព្រហ្ម ម៉ាញ ។​

តាមរយៈ​ដំណឹង​នេះ ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​និង​ភ្ញាក់ផ្អើល​ខ្លាំង​បន្ទាប់ពី​ស្ងាត់ៗ​ក៏​តារា​រ៉េប នេន​ទុំ បានប្រកាស​រួម​ដៃ​ជាមួយ​តារា​អា​យ៉ៃ​ជើង ចាស់​លោកតា ព្រហ្ម ម៉ាញ ចេញ​បទ​ស្វាគមន៍​ពិធី​ចូលឆ្នាំ​ខ្មែរ​យ៉ាង​ដូច្នេះ​។​ ​មាន​អ្នកគាំទ្រ​ជាច្រើន​យល់​ថា ​បទ​ថ្មី​រវាង នេន​ទុំ និង​លោកតា​ស្មៀន ម៉ាញ ច្បាស់​ជា​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ជាមិនខាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ខ្លឹមសារ​និង​រូបភាព​ដែល​ត្រូវបាន នេន ​ទុំ​ បង្ហើ​ប​នៅលើ​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់ខ្លួន ​បាន​លើក​ឡើង​ដោយ​ខ្លី​ថា​ បទ​ថ្មី​សម្រាប់​ចូលឆ្នាំ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​ដែល​លោកពូ ព្រហ្ម ម៉ាញ គាត់​បានផ្តល់​កិត្តិយស ​បើ​ខ្ញុំ​មិន​ប្រាប់​តើ​បងប្អូន​ដឹងថា​​បទ​អី​ទេ​?​។​

ទោះបីជា​មានការ​បង្ហោះ​និង​បង្ហើប​បែបនេះ​ពី​សំណាក់​តារាចម្រៀង នេន​ទុំ ក៏ពិតមែន​ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់​ពី​សំណាក់ នេន​ទុំ ថា​បទ​ចម្រៀង​នេះ​ជា​ចង្វាក់​អ្វី​ឡើយ ខណៈមាន​អ្នកគាំទ្រ​ជាច្រើន​កំពុង​អន្ទះសារ​បទ​នោះ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម