Connect with us

ជីវិតកម្សាន្ដ

ក្រុមបាល់ទាត់ Cambodia Super Star នឹង​ប៉ះ​ ក្រុមរដ្ឋបាលខេត្ដកំពង់ស្ពឺ ដើម្បីសកម្មភាពសប្បុរសធម៌

បានផុស

នៅ

តារាចម្រៀង​ លោក ខេម បាន​ក្លាយ​ជា​ប្រធាន នៃ​ក្រុម​បាល់ទាត់ Cambodia Football Super Star ដែល​មាន​សមាជិក​ក្រុម​សុទ្ធតែ​ជា​តារា ក្នុង​ការ​ប្រកួត​មិត្ដភាព​សប្បុរសធម៌ក្រោម​មូលបទ «មាតាអស្ចារ្យ ដើម្បី​ស្នាម​ញញឹម​កុមារ» ជាមួយ​ក្រុម​បាល់​ទាត់​រដ្ឋបាល​ខេត្ដ​កំពង់​ស្ពឺ​ ដែល​ដឹកនាំ​ដោយ​ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោង​ទុក ក្រុម​ទាំង​ពីរ​នឹង​ប៉ះជើង​គ្នា​នៅ​ទីលាន​បាល់ទាត់ នៃ​ពហុកីឡដ្ឋាន​ខេត្ដ​កំពង់​ស្ពឺ នៅ​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០២៤។ មិន​ថា​ក្រុម​ណា​ចាញ់ ឬឈ្នះនោះទេ គឺ​ទឹកប្រាក់​ដែល​មាន​ការបរិច្ចាគពីសប្បុរសជនយ៉ាងច្រើនសម្រាប់គាំទ្រដល់កម្មវិធីប្រកួតនេះ នឹងត្រូវជួយដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និងជួយដល់គម្រោងមនុស្សធម៌មួយចំនួនទៀត។

ដំណឹង​បឋមជុំវិញ​ការបរិច្ចាគថវិកាលើគម្រោងមនុស្សធម៌នេះ បានកើនឡើងដល់ជាង ៧០លានរៀលហើយ។ ក្នុងនោះមានការបរិច្ចាគរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ចំនួន ៥០លានរៀល។

ជាមួយគ្នានេះ តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​ ​កាល​ពី​​ថ្ងៃទី១ ខែ​មីនា លោក ខេម បាន​រំលឹក​ថា ក្រុម​បាល់​ទាត់​ដែល​ផ្ដួច​ផ្ដើម​ដោយ​រូបលោក​បានដំណើរការមិន​ដល់​កន្លះ​ឆ្នាំ​ផង​នោះ គឺដំបូង​ឡើយគ្រាន់​តែ​ចង់​បង្កើន​ចំណង​មិត្ដភាព​រវាង​អ្នក​សិល្បៈ ​នឹង​អ្នក​សិល្បៈ បង្កើត​ភាព​សប្បាយ​រីករាយ និង​លេង​ដើម្បី​សុខភាព​ប៉ុណ្ណោះ។ ប៉ុន្ដែ​ឥឡូវ​នេះ ក្រុម​លោក​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​ទៀត គឺ​លេង​ដើម្បី​សប្បុរសធម៌។

តំណាង​ក្រុម​ទាំង​ពីរ​បាន​ជួប​ទល់​មុខ​គ្នា​មុន​ការ​ប្រកួត​ចូល​មក​ដល់ ដោយ​ភាគី​រដ្ឋបាល​ខេត្ដ​កំពង់​ស្ពឺ​ដឹកនាំ​ដោយ​អភិបាល នៃ​គណៈអភិបាល​ខេត្ដ​កំពង់​ស្ពឺ ​លោក វ៉ី សំណាង និង​តំណាង​ក្រុម​បាល់ទាត់ Cambodia Football Super Star ដឹកនាំ​ដោយ ​លោក ចា រិទ្ធី និង​លោក ខេម។

ក្រោម​ក្រសែភ្នែក​កីឡាករដែល​ភាគ​ច្រើន​ជា​តារាៗ និង​អាជ្ញាធរ​ខេត្ដកំពង់ស្ពឺ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ការ​ប្រកួត​លើក​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​សាក​ជើង​គ្នា​រវាង​ក្រុម​ទាំង​ពីរ ដើម្បី​អបអរសាទរ​ថ្ងៃ​សិទ្ធិ​នារី ៨ មីនា និង​ដើម្បី​សកម្មភាព​មនុស្ស​ធម៌ ដោយ​ទឹក​ប្រាក់​ទាំងអស់​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​ដល់​កុមារ​កម្ពុជា​ទូទាំង​ប្រទេស តាម​រយៈ​មន្ទីរពេទ្យ គន្ធបុប្ផា​ និងគាំទ្រដល់សកម្មភាពមនុស្សធម៌មួយចំនួនទៀត ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម