ជីវិតកម្សាន្ដ
ខ្សែភាពយន្តរឿង “ម៉ែក្រឡាភ្លើង”បរាជ័យក្នុងការចាក់ចញ្ចាំងនៅថៃមុនការឡើងសង្វៀនប្រកួត
ផលិតករ និងអ្នកនិពន្ធស្ត្រីដ៏ឆ្នើមអ្នកស្រី ប៊ុនចាន់ និមល បានសម្តែងការសោកស្តាយ ខណ:ការនាំភាពយន្តខ្មែររឿង “ម៉ែក្រឡាភ្លើង”ត្រូវបានបរាជ័យក្នុងការចាក់ចញ្ចាំងនៅថៃមុនការឡើងសង្វៀនប្រកួតផ្ទុយពីការំពឹងទុក។
អ្នកស្រី ប៊ុនចាន់ និមល បានបញ្ជាក់ឲ្យដឹងថា ដំណើរការក្នុងការចាក់បញ្ចាំងរឿង “ម៉ែក្រឡាភ្លើង” នៅប្រទេ សថៃរយ:ពីរ ឬ៣ថ្ងៃកន្លងមកនេះ គឺមិនទទួលបានលទ្ធផលល្អទេ ហើយជាការបរាជ័យមួយដែលហៅថា ចាញ់មុនការឡើងសង្វៀនប្រកួតមូលហេតុដែលនិយាយអញ្ចឹងមកពីគេមិនឲ្យម៉ោងយើងចាក់បញ្ចាំងទៅតាមអ្វីដែលយើងរំពឹងទុក។

អ្នកស្រីបន្តថា យើងក៏មើលឃើញថា វាក៏ជា Creat Unfair រវាងប្រទេសយើងដែលជាប្រទេសសហប្រតិបត្តិការហើយក៏ជាប្រទេសភូមិផងរបងជាមួយគ្នាពីព្រោះថា នៅក្នុងប្រទេសកម្ពុជាយើងមានទីផ្សាសេរីភាពយន្តបរទេសដែល ចូលមកក្នុងប្រទេសយើងបើទោះបីជាយ៉ាងណាក៏ដោយ គឺយើងផ្តល់ម៉ោងចាក់បញ្ចាំងផ្តល់ការចាក់បញ្ចាំងគ្រប់ទីតាំងតែសម្រាប់ភាពយន្តមួយនេះ គឺមានភាពចម្រុងចម្រាស់ពីព្រោះជាច្រើនឆ្នាំមកហើយយើងខានមានភាពយន្តខែ្មរទៅចាក់បញ្ចាំងនៅប្រទេសថៃ។

អ្នកស្រី ប៊ុនចាន់ និមល បានលើកឡើងថា នេះអាចនិយាយបានថាជាការបើកទំព័រឡើងវិញហើយភាពយន្តនេះផលិតក្នុងរូបភាពជាការរស់នៅបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរដូច្នេះគេគិតថា យើងចម្លងគេអញ្ចឹងទៅនាងខ្ញុំក៏បានឃើញអត្ថបទនៃការគាំទ្ររបស់អ្នកសិក្សាមួយចំនួនដែលមានចំណេះដឹងខ្ពស់នៅក្នុងប្រទេសថៃក៏គាត់បានចេញមកគាំទ្រយើងដែរហើយបើសិនជាបងប្អូនបានចូលទៅក្នុងផេកព័ត៌មានមួយដែលមានឈ្មោះថា The people គឺគេបានព្យាយាពន្យល់អ្នកដែលប្រឆាំងនៅលើបណ្តាញសង្គមឲ្យយល់ថា ទី១ប្រទេសយើងមានប្រវត្តិសាស្រ្ត និងវប្បធម៌ដែលគួរឲ្យសិក្សាស្វែងយល់ជាមួយគ្នាច្រើនណាស់។
ចំណែករឿងទី២ គឺគេបាននិយាថា ខ្មោចគឺពុំមានចុះកម្មសិទ្ធិបញ្ញាទេហើយខ្មោចក៏មិនមានសញ្ជាតិដែរក្នុងន័យនេះគឺគាត់ចង់ពន្យល់ថា កុំឲ្យមានការប្រកាន់ថាអ្វីក៏ជារបស់ខ្លួនឯងសូម្បីតែខ្មោច។ ផលិតកររូបនេះសង្កត់ធ្ងន់ថា“ខ្ញុំអត់មានបាក់ទឹកចិត្តអ្វីទេទោះបីលក់នៅទីនោះអត់បានលុយបរាជ័យថ្លៃចំណាយធ្វើសម្លេងការផ្សព្វផ្សាយផ្សេងៗតែយើងនៅមានប្រទេសផ្សេងដែលគេឲ្យតម្លៃយើងដែរតែដូចខ្ញុំនិយាយអញ្ចឹងនៅថៃមិនមែនមានសុទ្ធតែមនុស្សអាក្រក់ទេគឺនៅមានម នុស្សល្អជាច្រើនផងដែរដែលគាំទ្រយើង”។

ដោយឡែកនៅលើផេកមួយឈ្មោះ”ទេសចរណ៍” បានលើកឡើងដែរថាថៃបំបាក់ខ្មែរ ដោយចាក់បញ្ចាំងខ្សែ ភាពយន្ត “ម៉ែក្រឡាភ្លើង” នៅតែតាមរោងកុនឆ្ងាយៗ និងតាមរោងកុនដែលមិនសូវមានមនុស្សទៅមើល និ ងតាមផ្សារទំនើបធំៗគឺគេមិនអោយម៉ោងចាក់បញ្ចាំងទេសូម្បីតែរោងកុនដែលបើកសម្ភោធរឿង”ម៉ែក្រឡា ភ្លើង”ក៏គេមិនបានអោយចាក់បញ្ចាំងដែរ។
ប្រសាសន៍បងស្រី ប៊ុនចាន់ និមល ផលិតកររឿង “ម៉ែ ក្រឡាភ្លើង”គេធ្វើពាណិជ្ជកម្មផ្នែកខ្សែភាពយន្តខ្មែរជា មួយផលិតករខ្មែរ តែគេលេងមួយក្បាច់គឺ អាចឃើញពីសន្តានគេហើយថាគេមិនដែលមានចេតនាល្អជាមួ យយើងទេ។Unfair business ដោយគ្មានខ្លាចរអាយើងបន្តិច ព្រោះអាងគេជឿនលឿន និងមានលុយ។

ងាកមកមើលប្រជាជនខ្មែរពេលតារាថៃមកទៅទទួលដល់ព្រលានស្រែកហ៊ោរហៅគេអាយដល ពេញៗមា ត់(មិនបានអោយខ្មែររើសអើងថៃទេ តែធ្វើធម្មតាទៅមិនបាច់ដល់ថ្នាក់នឹងទេ ) ព្រោះតារាខ្មែរទៅថៃគេមិ នដែលស្វាគមន៍អ៊ីចឹងទេហើយបើនិយាយពីអ្នកលក់អនឡាញធំៗខ្វះអី BAតារាខ្មែរតែហៅតារាថៃមកកើ បលុយស្រុកខ្មែរ ធ្វើខន់សឺត លក់ផលិតអោយខ្មែរ។
ប្រភពដដែលបន្តថាបើនិយាយពីContent Crea t orល្បីៗនៅខ្មែរពេលបានទៅដើរលេងប្រទេសថៃប្រឹ ងផលិតវីដេអូណែនាំ បង្ហាញដង្ហោយហៅខ្មែរអោយទៅលេងប្រទេសគេ យកលុយទៅចាយ នៅទីនោះណាស់តែបើ Content Creator ថៃមកថតនៅខ្មែរវិញវាមកចាប់តែកំហុស រកកន្លែងអាក្រក់ៗយើងទៅផ្សព្វផ្សាយដើម្បីអោយបរទេសយល់ថាប្រទេសយើងអត់ល្អ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម