ជីវិតកម្សាន្ដ
លេចមុខ Lisa ទៅគាំទ្រ Taylor Swift ដល់សិង្ហបុរី
កាសែត The Straits Times បានរាយការណ៍ថា Lisa ពាក់មួកពណ៌ខៀវ អាវយឺតពណ៌ស ខោខូវប៊យ និងរបាំងមុខ បានចាកចេញពីស្ថានីយនៃអាកាសយានដ្ឋាន Changi ក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីចុះចតនៅរដ្ឋទីក្រុងកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ការមកដល់របស់នាងត្រូវបានចងក្រងជាឯកសារដោយអ្នកគាំទ្រនៅក្នុងវីដេអូដែលផ្សព្វផ្សាយយ៉ាងឆាប់រហ័ស នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា YouTube និង X ។

នៅពេលនាងធ្វើដំណើរឆ្ពោះទៅកាន់កន្លែកដាក់ឥវ៉ាន់ សមាជិកក្រុម Blackpink រូបនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រដែលបានផ្តល់អំណោយដល់នាង។ បន្ទាប់មកនាងបានធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្ស ហើយបន្តចូលទៅក្នុងរថយន្តស្ព័រពណ៌ខ្មៅមួយសន្ទុះ ក៏នាងនៅតែត្រូវបានទស្សនិកជនតាមថតនៅលើវីដេអូយ៉ាងព្រោងព្រាតផងដែរ។
ទោះយ៉ាងណាក៏ដោយ មានការរំពឹងទុកជាច្រើនទាក់ទងនឹងគោលបំណងនៃដំណើរទស្សនកិច្ចរបស់តារា K-pop ទៅកាន់ប្រទេសសិង្ហបុរី ដោយអ្នកលេងអ៊ីនធឺណិតមួយចំនួនជឿថានាងអាចនឹងចូលរួមក្នុងការប្រគំតន្ត្រី The Eras Tour របស់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិក Taylor Swift នៅពហុកីឡដ្ឋានជាតិ ដែលបានចាប់ផ្តើមតាំងពីថ្ងៃសៅរ៍ ខណៈដែល អ្នកខ្លះទៀតគិតថានាងអាចនឹងសម្រាកមួយរយៈខ្លីបន្ទាប់ពីនាងបានចូលរួមថតរឿងភាគទូរទស្សន៍អាមេរិក “The White Lotus” រដូវកាលទី ៣ នៅប្រទេសថៃ។

យ៉ាងណាមិញ គិតមកដល់ពេលនេះនៅមិនទាន់លេចរូបភាពមួយសន្លឹកណាទាក់ទងនឹងការចូលរួមការប្រគំតន្រ្តីរបស់តារាប៉ុប Taylor Swift ប៉ុន្តែយ៉ាងណាក៏ដោយទស្សនិកជិននៅតែសញ្ចឹងគិតថា ការធ្វើដំណើររមកកាន់ប្រទេសសិង្ហបុរីរបស់ Lisa គឺជាដំណើរមួយដែលនាងមកអបអរដល់មិត្តរួមអាជីពតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វីលីពីន ឲ្យស៊ើបអង្កេតលើកិច្ចសន្យាប្រគំតន្ត្រីរបស់ Taylor Swift នៅសិង្ហបុរីផ្ដាច់មុខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ