Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា អាចចូល Miss Grand ម្ដងទៀតជំនួសតំណែងប្រជាប្រិយ ព្រះកាយ ច័ន្ទ ឬយ៉ាងណា?

បានផុស

នៅ

កញ្ញា កុយ អេនណា បវរកញ្ញា​លំដាប់​រង​ទី១ ក្នុង​កម្មវិធី Miss Grand Cambodia 2023 ថ្មី​ៗ​នេះ​មាន​ប្រភព​មួយចំនួន​បង្ហើប​ថា បវរកញ្ញា​រូប​នេះអាច​និង​ចូល​ប្រកួត​ជា​ថ្មីនៅក្នុងការប្រឡង​កម្មវិធី Miss Grand Cambodia 2024 ឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​មួយ​ចំនួន​ធំ និង​អ្ន​ក​និយម​តាម​ដាន​វិស័យ​ដើរ​ម៉ូដ​នៅកម្ពុជា​បាន​បង្ហាញ​ក្តី​រំពឹង​ថា អេនណា អាច​នឹង​វិល​ត្រឡប់​ប្រជែង​តំណែង​នៅ​ក្នុងកម្មវិធី​មួយ ខណៈ​មាន​ទស្សនិកជន​ខ្លះទៀត​លើក​ទឹកចិត្តឲ្យ​ស្រីស្អាត កុយ អេនណា លេច​វត្តមាន​ប្រកួត​ផងដែរ។

ស្របពេល​ដំណឹង​ខាង​លើ​នេះ​ដែរ​នៅ​លើ​ផេកTeam Cambodia Pageant បាន​បញ្ចេញ​រូបភាព​អម​ខ្លឹមសារ​ហាក់​បង្ហាញ​តម្រុយ​ថា​ស្ងាត់ៗ អេនណា ចូល Grand Cambodia ម្ដងទៀត​ឆ្នាំនេះ​ជំនួស​តំណែង​ប្រជាប្រិយ​ពី ព្រះកាយ ច័ន្ទ តើ​គិតយ៉ាងណា? ។ បើ​ដូច្នោះ​មែន​ ដឹង​តែ​ផ្អៀង​ឆាក​ហើយ…..។

ចំណែក​ផេក Beauty Pageant Reviewer បានលើកឡើង​ស្រដៀងគ្នានេះដែរថា តើ​អ្នកទាំង​អស់គ្នា​នឹកកូន​ស្រីម្នាក់នេះ ​ទេ ធ្វើ​វា​ឲ្យបាន​សម្រេច​ទាន់​មហិច្ឆតា​របស់​អ្នក​នៅ​មាន​កម្តៅ​ Koy Anna មក​យក​អ្វីដែល​ជា​របស់​នាង។ ក្នុង​នោះ​ក៏​មានការ​លើក​ឡើង​ថា បង​អេនណា គឺ​មិន​ដែលធ្វើ​ឲ្យហ្វេន​ៗគាត់​ខក​បំណង​ឡើយ​ប្រសិនបើ​មានការ​គាំទ្រ​យ៉ាង​លើស​លប់​ឲ្យគាត់ Come Back មកម្តងទៀត​នោះ​គាត់នឹងមកជា​មិនខាន។

ទោះ​បីមាន​ការ​បង្ហើប​ដូច្នេះ​ រហូត​មកដល់​ពេល​នេះ​គេ​មិនទាន់ឃើញ​ការ​បញ្ជាក់ ឬបង្ហាញ​តម្រុយ​ណា​មួយពី សាមី​ខ្លួន​កញ្ញា កុយ អេណា ជុំវិញការ​វិលត្រឡប់ ឬ​យ៉ាងណា​ទេ​ ខណៈ​មានអ្នកគាំទ្រជា​ច្រើន​ចង់ឃើញ​នាង​វិលមកកាន់ឆាកប្រកួតនេះម្តងទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម