Connect with us

ជីវិតកម្សាន្ដ

Lisa ពិតជាទៅគាំទ្រ Taylor Swift ដល់សិង្ហបុរីមែន

បានផុស

នៅ

កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ Lisa សមាជិកក្រុម BLACKPINK ថតរូបជាមួយ Taylor Swift បន្ទាប់ពីការសម្តែងក្នុងកម្មវិធី The Eras Tour នៅប្រទេសសិង្ហបុរី ខណៈដែលអ្នកគាំទ្រជុំវិញពិភពលោកបានចាត់ទុកថានេះជារូបភាពប្រវត្តិសាស្ត្រ ដែលប្រមូលផ្តុំស្ត្រីមានឥទ្ធិពល។

សមាជិកក្រុម BLACKPINK រូបនេះ បានបង្ហោះរូបថតរួមគ្នាជាមួយម្ចាស់ប្រគំតន្ត្រី Taylor Swift នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង និងបានថ្លែងសារសម្រាប់ការទស្សនាការប្រគំតន្ត្រីនេះថា “ការប្រគំតន្រ្តីនៅ The Eras Tour! ការសម្តែងដ៏អស្ចារ្យបំផុតរបស់ taylorswift”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្រជុំវិញពិភពលោកបានឃើញតារាស្រីទាំងពីរថតអោបគ្នាយ៉ាងគួរឲ្យស្រលាញ់។ ម្នាក់ៗបានសម្រុកចូឡទៅបញ្ចេញមតិ​សរសើរ​យ៉ាង​លើសលប់ ដោយបានចាត់ទុកថានេះជារូបភាព​ប្រវត្តិសាស្ត្រដ៏កម្រពី​​សិល្បករ​មាន​ឥទ្ធិពល២រូប។

លើសពីនេះទៀតដែរ ការ​បង្ហាញ​ខ្លួន​របស់ Lisa បាន​បង្កើត​ភាព​រំភើប​ក្នុង​ចំណោម​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក។ ព្រោះ​តារា​ស្រី​វ័យ​ក្មេង​ទាំង​ពីរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ចម្រៀង​លេខ​មួយ​ក្នុង​វិស័យ​នា​ពេល​បច្ចុប្បន្ន រហូត​ដល់​មនុស្ស​ចាត់​ទុក​សិង្ហបុរី​ជា​ប្រទេស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ច្រើន​ជាង​គេ​ក្នុង​ពេល​តែ​មួយថែមទៀតផង។

យ៉ាង​ណា​មិញ ការ​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​លើក​នេះ មិន​មែន​មាន​តែ​ Lisa នោះ​ទេ។ ប៉ុន្តែក៏មានតារាចម្រៀង K-Pop ផ្សេងទៀតដូចជា Sorn Chonlasorn Sajjakul អតីតសមាជិកក្រុមចម្រៀងស្រី CLC និង Choi Min Ho មកពីក្រុម SHINee ជាដើម។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចមុខ Lisa ទៅគាំទ្រ Taylor Swift ដល់សិង្ហបុរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម