ជីវិតកម្សាន្ដ
Areum អតីតក្រុម T-ARA ទម្លាយការពិតថា ក្រោយរៀបការនាងនិងកូនៗប្រៀបដូចឋាននរក
Areum អតីតសមាជិកក្រុម T-ara បានបង្ហាញពីទង្វើរបស់អតីតស្វាមីដែលធ្វើបាបនាងនិងកូនប្រុស ដែលជាសកម្មភាពហឹង្សាដូចជា នោមដាក់មុខ ស្ដោះទឹកមាត់ ឬបោះក្មេងនៅលើគ្រែ ចំណែកនាងវិញមានស្នាមជាំពេញរាងកាយអំឡុងពេលរស់នៅជាមួយស្វាមី។
ឥលូវនេះ វាបានក្លាយជាព័ត៌មានដ៏ធំមួយដែលអង្រួនឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង បន្ទាប់ពី Lee Areum បានចេញសារយ៉ាងវែង។ ទន្ទឹមនឹងភស្តុតាងដែលថាកូនរបស់នាងត្រូវបានអតីតស្វាមីរំលោភលើរាងកាយ (មិនបង្ហាញឈ្មោះ) បន្ទាប់ពីរៀបការនៅឆ្នាំ ២០១៩ និងមានកូនប្រុសពីរនាក់ជាមួយគ្នា គេបានរកឃើញថាបុរសជាស្វាមីនាងមានចរិតពិតដូចជាបិសាចសាតាំង។
រឿងដ៏សោកសៅនេះត្រូវបានលាតត្រដាងនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៤ នៅពេល Areum បានបង្ហោះដើម្បីលាតត្រដាងអតីតស្វាមីតាម IG ផ្ទាល់ខ្លួនរបស់នាង រួមជាមួយព័ត៌មានលម្អិតទាំងអស់។ អតីតសមាជិកក្រុម T-ara រូបនេះបានរៀនបរាប់ថាចាប់តាំងពីរៀបការជីវិតនាងគ្មានក្ដីសុខឡើយ។ នាងឃើញតែគេវក់លេងល្បែងស៊ីសង ខ្ចីលុយគេ និងធ្វើបាបកូនខ្លួនឯង រហូតដល់ថ្នាក់នាងសម្រេចចិត្តប្តឹងលែងលះ។ នាងជឿថា ការចេញមកលើកនេះ នឹងការពារកូនរបស់នាងហើយក៏ការព្រមានដល់មនុស្សគ្រប់គ្នា។
ក្នុងនោះ Areum បានសរសេរថា “ជំរាបសួរ ខ្ញុំឈ្មោះ Lee Areum ដូចដែលអ្នកបានដឹងហើយថា ពេលនេះខ្ញុំកំពុងស្ថិតក្នុងដំណើរការដាក់ពាក្យប្តឹង។ វាជារឿងរសើបណាស់! ដូច្នេះ ខ្ញុំបន្តការប្រុងប្រយ័ត្ន! ប៉ុន្តែខ្ញុំគិតថាប្រជាជនគួរតែដឹងថាការរំលោភបំពានលើកុមារដែលយើងឃើញតែក្នុងព័ត៌មានកំពុងកើតឡើងចំពោះកូនរបស់ខ្ញុំឥឡូវនេះ ។ ខ្ញុំបាននិយាយជាមួយកូនខ្ញុំ ហើយបានដឹងពីរឿងដ៏អាក្រក់ដែលបានកើតឡើង។ តាមដែលខ្ញុំបានឮ គាត់ធ្លាប់ស្ដោះទឹកមាត់ដាក់មុខកូន ហើយថែមទាំងបន្ទោរបង់នៅមុខកូនច្បងរបស់គាត់ទៀតផង។ នេះមិនមែនជាអ្វីដែលមនុស្សគួរធ្វើនោះទេ។
ទោះយ៉ាងណាក៏ដោយ ឧប្បត្តិហេតុទាំងនេះកើតឡើងចំពោះកូនៗដែលជាក្មេងមិនដឹងអ្វីទាំងអស់។ លើសពីនេះទៀតពេញមួយជីវិតអាពាហ៍ពិពាហ៍របស់នាងនិងអតីតស្វាមីក៏បានបន្តប្រើអំពើហិង្សាមកលើនាងជាច្រើនលើកច្រើនសារ ខណៈដែលពេលនេះបានបានប្រមូលភស្តុតាងដែលបានកត់ត្រាទុកទាំងអស់ ហើយកំពុងតស៊ូចំពោះករណីលែងលះ។ ប៉ុន្តែពេលដឹងថាកូនបានរងគ្រោះ នាងនឹងមិនសម្រុះសម្រួល ឬអត់ទោសទៀតទេ។
ជាចុងក្រោយតារាស្រីនិងជាអតីតសមាជិកក្រុម T ARA បានបញ្ចាក់ពីការប្រកាសជាសាធារណរបស់នាងថាម នាងធ្វើក៏ដើម្បីផ្សព្វផ្សាយដល់សាធារណជនថា នាងនឹងរស់នៅដើម្បីការពារកូនៗហើយអំពើដ៏អាក្រក់ដែលបានប្រព្រឹត្តចំពោះនាង ក្នុងអំឡុងពេលរស់នៅជាមួយស្វាមីនឹងត្រូវបានបង្ហាញនៅពេលក្រោយ។
យ៉ាងណាមិញ បច្ចុប្បន្ន Areum កំពុងស្ថិតក្នុងដំណើរការនៃការលែងលះជាមួយអតីតស្វាមី Kim នៅពេលដែលបណ្ដឹងត្រូវបានបញ្ចប់។ នាងមានបំណងលាតត្រដាងជាសាធារណៈពីគម្រោងរៀបការជាមួយគូស្នេហ៍បច្ចុប្បន្នរបស់នាងនាពេលបច្ចុប្បន្ននេះផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១១ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ