ជីវិតកម្សាន្ដ
ភាពយន្តខ្នាតធំខ្មែរ រឿង ម៉ែក្រឡាភ្លើង គ្រោងចាក់បញ្ចាំងលើសពី ៥ ប្រទេសបន្ថែមទៀត
ខណៈភាពយន្តខ្នាតធំកម្ពុជា រឿង ម៉ែក្រឡាភ្លើង ទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីប្រជាជនក្នុងប្រទេស និងឈានទៅដាក់បញ្ចាំងនៅក្រៅប្រទេស អ្នកស្រី ប៊ុន ចាន់និមល អ្នកនិពន្ធ និងជានាយិកា ផលិតកម្ម សាស្ត្រា ហ្វៀម បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះថា បច្ចុប្បន្ន រឿង ម៉ែក្រឡាភ្លើង កំពុងបន្តចាក់បញ្ចាំង នៅប្រទេសថៃ និងឡាវ ព្រមទាំងមានគម្រោងចាក់បញ្ចាំង អាចលើសពី ៥ ប្រទេសបន្ថែមទៀត។

អ្នកស្រី ប៊ុន ចាន់និមល បានបញ្ជាក់ថា ជាផ្លូវការ ភាពយន្តរឿង ម៉ែក្រឡាភ្លើង បានកំណត់ថ្ងៃចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខគឺ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ ក៏មានប្រទេសក្នុងតំបន់អាស៊ាន អាស៊ី អឺរ៉ុប ក៏បានទាក់ទងមក សាស្ត្រា ហ្វៀម ក្នុងការទិញសិទ្ធិយកទៅបញ្ចាំងដែរ ប៉ុន្តែល្គឹកណា មិនទាន់ឯកភាព និងមិនទាន់ចុះកិច្ចសន្យាទេនោះ លោកស្រី សូមមិនទាន់បង្ហាញឈ្មោះប្រទេសទាំងនោះទេ។

អ្នកស្រី ប៊ុន ចាន់និមល បានបង្ហើបថា មានភ្នាក់ងារចែកចាយភាពយន្តនៅប្រទេសខ្លះ ខណៈប្រជាពលរដ្ឋរបស់ពួកគេ ជាអ្នកគាំទ្រភាពយន្តប្រទេសជិតខាងកម្ពុជាស្រាប់ ហើយគេស្នើយក ភាពយន្ត ម៉ែក្រឡាភ្លើង ដែលបានបញ្ចូលសំឡេងបរទេសនោះ ទៅបញ្ចាំងដោយដាក់ឃ្លាបកប្រែភាសានៅពីក្រោម។ ប៉ុន្តែលោកស្រី មិនយល់ព្រម គឺសូមឱ្យយកភាពយន្ត ម៉ែក្រឡាភ្លើង សំឡេងដើមរបស់ខ្មែរ។ ភ្នាក់ងារនោះ ក៏យល់ស្របតាម អ្នកស្រី ដើម្បីមានសិទ្ធិយកភាពយន្តខ្មែរនេះ ទៅបញ្ចាំងនៅប្រទេសខ្លួន។

អ្នកស្រី ប៊ុន ចាន់និមល បានឱ្យដឹងថា ទន្ទឹមពេលភាពយន្តខ្នាតធំខ្មែរ រឿង ម៉ែក្រឡាភ្លើង ត្រូវបានប្រទេស ឥណ្ឌូណេស៊ី បានទិញសិទ្ធិចាក់បញ្ចាំងរឿង ក៏ដូចជាទិញសិទ្ធិក្នុងការផលិតខ្សែភាពយន្តនេះឡើងវិញជាទម្រង់របស់ប្រទេសឥណ្ឌូណេស៊ី នោះ ភាពយន្តនេះ ក៏កំពុងត្រៀមផលិត វគ្គ២ ដែលកាន់តែមានអត្ថន័យ មនោសញ្ចេញតនាស៊ីជម្រៅ ព្រមទាំងបង្ហាញវប្បធម៌ប្រពៃណីខ្មែរកាន់តែច្រើនថែមទៀត។

អ្នកស្រី ប៊ុន ចាន់និមល បានលើកឡើងបន្ថែមថា សាស្ត្រា ហ្វៀម ប្ដេជ្ញា និងកំពុងអភិវឌ្ឍខ្លួនបន្ថែម ខណៈគុណភាពរូបភាព សាច់រឿង នៃភាពយន្ត ត្រូវបានចាត់ចូលជាស្តង់ដា ដើម្បីអាចយកចាក់បញ្ចាំងនៅបរទេសបាន។ សាស្ត្រា ហ្វៀម នឹងមានភាពយន្តផ្សេងទៀតដែលត្រៀមចាក់បញ្ចាំងនៅក្នុងប្រទេស និងអន្តរជាតិ ខណៈ សាស្ត្រា ហ្វៀម កំពុងមានទំនាក់ទំនងល្អជាមួយដៃគូចែកចាយភាពយន្តអន្តរជាតិ។

អ្នកស្រី ប៊ុន ចាន់និមល លើកឡើងថា ការរួបរួមគ្នា ទាំងការប្រឹងប្រែងផលិត និងការគាំទ្រលើកទឹកចិត្តពីប្រជាជនក្នុងប្រទេស ទើបធ្វើឱ្យយើងឈានទៅទីផ្សាពិភពលោកបាន។ ភាពយន្តមួយមានតម្លៃពិតប្រាកដ ត្រូវមានការគាំទ្រស្រលាញ់ ពីប្រជាជនក្នុងប្រទេសជាមុន ទើបក្តីស្រលាញ់នេះជ្រួតជ្រាបទៅកាន់អន្តរជាតិបាន។ សូមអរគុណបងប្អូនជនរួមជាតិ ដែលស្រលាញ់ លើកទឹកចិត្តសាស្រ្តាហ្វៀម គ្រប់កាលៈទេសៈ។

គួរបញ្ជាក់ថា សាស្ត្រាហ្វីម ជាក្រុមហ៊ុនផលិតភាពយន្ត បង្កើតដោយកូនខ្មែរ ដែលមានផលិតភាពយន្តភាគ ភាពយន្តអប់រំ ភាពយន្តខ្សែជីវិត ភាពយន្តគំនូរជីវចល ដាក់ទូរទស្សន៍ និង App ផ្ទាល់ខ្លួន។ សាស្ត្រាហ្វីម កំពុងទទួលបានការគាំទ្រពីមហាជន ដោយសារការផលិតភាពយន្តប្លែកៗ មានខ្លឹមសារអប់រំសង្គម និងមានគុណភាពអាចទទួលយកបាន៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ