Connect with us

ជីវិតកម្សាន្ដ

Zheng Shuang សល់ប្រាក់ ២២ លានដុល្លារពីខ្សែភាពយន្ត មុនពេលរឿងអាស្រូវពពោះជំនួសបែកធ្លាយ

បានផុស

នៅ

តារាសម្តែងចិន Zheng Shuang ត្រូវបានគេរាយការណ៍ថារកបាន ១៥៦ លានយ័ន (២២ លានដុល្លារអាមេរិក) សម្រាប់ការសម្ដែងក្នុងរឿង “A Chinese Ghost Story” មុនពេលភាពចម្រូងចម្រាសនៃការពពោះជំនួសរបស់នាងបានលេចចេញមក នេះបើយោងតាមការស៊ើបអង្កេតរបស់អាជ្ញាធរ។

កាសែត National Business Daily កាលពីថ្ងៃទី ២៩ ខែកុម្ភៈ បានបង្ហាញថា កិច្ចសន្យាដែល Zheng បានចុះហត្ថលេខាជាមួយក្រុមផលិតរឿងភាគទូរទស្សន៍ ដែលរួមបញ្ចូលព័ត៌មានលម្អិតនៃការទូទាត់របស់នាង កំពុងត្រូវបានពិនិត្យពិច័យ ដោយសារការប្តឹងផ្តល់គ្នារវាងភាគីទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលាតត្រដាងនៃប្រាក់ខែរបស់ Zheng បានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើននៅលើអ៊ីនធឺណិតរបស់ចិនមានការភ្ញាក់ផ្អើល។ អ្នកប្រើប្រាស់ Weibo ម្នាក់ឈ្មោះ Cishi បានកត់សម្គាល់ថា កម្មករជាមធ្យមដែលរកបាន ១០,០០០ យន់ក្នុងមួយខែ នឹងត្រូវការរយៈពេល ១,៣០០ឆ្នាំដើម្បីផ្គូផ្គងប្រាក់ចំណូលរបស់ Zheng ។ អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា ប្រាក់​ខែ​របស់​នាង​សម​នឹង​ឋានៈ​អតីត​តារា​ល្បី​របស់​នាង។

ទោះបីជានាងទទួលបានប្រាក់ចំណូលច្រើនក៏ដោយ Zheng បានលាតត្រដាងកាលពីខែមុននូវការខូចខាតផ្នែកហិរញ្ញវត្ថុរបស់នាង និងអសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់នាង។ នាងជំពាក់ប្រាក់រាប់សិបលានដុល្លារជាសំណងដល់ក្រុមហ៊ុនផលិតកម្មភាពយន្ត ដោយសារតែរឿងអាស្រូវពពោះជំនួសដែលបានកើតឡើងក្នុងឆ្នាំ២០២១ និងបានបញ្ឈប់ការចាក់ផ្សាយគម្រោងរបស់នាង។ នេះរាប់បញ្ចូលទាំងការទាមទារសំណងចំនួន ១២០ លានយ័នសម្រាប់ “Secret Keepers” ដែលជាចំនួនទឹកប្រាក់ដែលនាងត្រូវបានចោទប្រកាន់ពីបទគេចវេសដោយចេតនា។

មុន​មាន​រឿង​អាស្រូវ​នេះ តារាស្រីវ័យ៣៣ ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​កំពូល​របស់​ប្រទេស​ចិន។ អតីតដៃគូរបស់នាង Zhang Heng បានលាតត្រដាងពីផែនការពពោះជំនួសរបស់នាងនៅសហរដ្ឋអាមេរិក និងចេតនាក្នុងការបោះបង់ចោលទារកបន្ទាប់ពីការបែកបាក់របស់ពួកគេ។

កាសែត South China Morning Post គូសបញ្ជាក់ថា ខណៈពេលដែលការពពោះជំនួសត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន អ្នកខ្លះគេចវេសពីច្បាប់ដើម្បីស្វែងរកពពោះជំនួសនៅបរទេស ដែលជារឿយៗប្រឈមមុខនឹងប្រតិកម្មក្នុងស្រុក។ បន្ទាប់ពីមានភាពចម្រូងចម្រាស នាងបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ដែលឥឡូវនេះនាងគ្មានការងារធ្វើ និងពឹងផ្អែកលើមូលនិធិចូលនិវត្តន៍របស់ឪពុកម្តាយនាងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ Areum អតីតក្រុម T-ARA ទម្លាយការពិតថា ក្រោយរៀបការនាងនិងកូនៗប្រៀបដូចឋាននរក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ចិន ថ្កោលទោស​ការ​ល្បាត​នាវា​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​លើក​ដំបូង តាំង​ពី ត្រាំ កាន់​តំណែង

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ផ្សែងពុលដ៏គ្រោះថ្នាក់ វិលមករាជធានីបាងកក សាជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ផ្លូវមួយខ្សែពីមុខលោកតាដំបងក្រញូងពោរពេញដោយជង្ហុក កំពុងអ៊ុតកៅស៊ូ​ថ្មីឡើងវិញ

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ រំលេចកិច្ចការអាទិភាព៣ ឱ្យអង្គសន្និបាតក្រសួងរិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែម

ជីវិតកម្សាន្ដ១៧ នាទីutes មុន

មាស សុខសោភា ប្រាប់ ទេព បូព្រឹក្ស ថា សេចក្ដីសុខពិតប្រាកដមិនស្ថិតលើមាត់អ្នកដទៃទេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម