Connect with us

ជីវិតកម្សាន្ដ

៩ខែចុងក្រោយនេះ តារា K-Pop ជាច្រើន សម្រុកចាកចេញពីផលិតកម្ម SM ព្រមៗគ្នា

បានផុស

នៅ

កាលពីថ្មីៗនេះ ដំណឹងនៃការចាកចេញរបស់ Taemin ក្រុម SHINee ពីផលិតកម្ម SM Entertainment អមដោយពាក្យចចាមអារ៉ាមរបស់ Onew បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះផងដែរ អ្នកលេងអ៊ីនធឺណែតជាច្រើនបានកត់សម្គាល់ឃើញថា តារាជាច្រើនដួងដែលស្ថិតក្រោមស្លាកយីហោនេះ បានចាកចេញពីទ្រនំក្នុងរយៈពេល៩ខែចុងក្រោយ ដោយជ្រើសរើសយកសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ ទៅកាន់ស្លាកមួយផ្សេងទៀត ខណៈអ្នកខ្លះបានជ្រើសបង្កើតផលិតកម្មផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ Taemin ក្រុម SHINee

នៅថ្ងៃទី ០៣ ខែមីនា មានសេចក្តីរាយការណ៍ថា Taemin នឹងចាកចេញពីផលិតកម្ម SM Entertainment បន្ទាប់ពីរយៈពេល ១៦ ឆ្នាំជាមួយនឹងការផុតកំណត់នៃកិច្ចសន្យារបស់គាត់នៅចុងខែមីនា។ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីគម្រោងរបស់គាត់នៅឡើយទេ ប៉ុន្តែតារារូបនេះនឹងចូលរួមជាមួយ BPM Entertainment ដែលជាទ្រនំរបស់ VIVIZ និងក្រុមផ្សេងទៀត។ ដូចតារាផ្សេងទៀតក្នុងកាលៈទេសៈដូចគ្នា Taemin ទំនងជានឹងបន្តសកម្មភាពរបស់គាត់ជាមួយ SHINee ទៀតទេ។

២ ក្រុម Super Junior D&E (Donghae និង Eunhyuk)

ក្រុម Super Junior D&E (Donghae និង Eunhyuk) បានចាកចេញពី SM បន្ទាប់ពីកិច្ចសន្យារបស់ពួកគេផុតកំណត់នៅខែកក្កដា ឆ្នាំ ២០២៣។ បន្ទាប់មក តារាទាំងនោះបានបង្កើតទីភ្នាក់ងាររបស់ពួកគេឈ្មោះថា ODE Entertainment ដោយជ្រើសរើសអតីតអ្នកគ្រប់គ្រងម្នាក់គឺលោក Won Yong Sun ធ្លាប់ធ្វើការជាមួយក្រុម Super Junior ។

៣ Kyuhyun ក្រុម Super Junior

Kyuhyun បានចាកចេញពី SM ក្នុងពេលតែមួយជាមួយ Donghae និង Eunhyuk ប៉ុន្តែមិនបានបង្កើតស្លាកយីហោផ្ទាល់ខ្លួនរបស់គាត់ទេ។ ផ្ទុយ​ទៅ​វិញ តារា​ចម្រៀង​រូប​នេះ​បាន​ចូល​រួម​ជាមួយ ​Antenna ជាទ្រនំរបស់​សិល្បករ​ជា​ច្រើន រួម​ទាំង Lee Hyori ជាដើម។ ដូច Donghae និង Eunhyuk ដែរ Kyuhyun នៅតែជាសមាជិកក្រុម Super Junior ទោះបីជាស្ថិតនៅក្រោមស្លាកសញ្ញាផ្សេងក៏ពិតមែន។

៤ Sunny ក្រុម Girls’ Generation

បន្ទាប់ពីការរំពឹងទុក Sunny សមាជិកក្រុម Girls’ Generation បានបញ្ជាក់ពីការចាកចេញរបស់នាងពីក្រុមហ៊ុននៅក្នុងលិខិតមួយទៅកាន់អ្នកគាំទ្រ។ តារា​ចម្រៀង​រូប​នេះ​មិន​បាន​ប្រកាស​ជា​សាធារណៈ​អំពី​ភ្នាក់ងារ​ថ្មី​នោះ​ទេ ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ​ នាងបាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​សមាជិក​រួម​គ្នា Hyoyeon ក្នុង​កម្មវិធី No Way Home ដែល​ជា​កម្មវិធី​ជជែក​កម្សាន្ត​ដោយ JTBC។

៥ D.O សមាជិកក្រុម EXO

បន្ទាប់​ពី​ចេញ​អាល់​ប៊ុម​តូច​ទី​ពីរ D.O សមាជិក​ក្រុម EXO បាន​ចាក​ចេញ​ពី SM Entertainment មិនខុសពីអ្នកពីអ្នកខាងលើប៉ុន្មាននោះទេ។ ទន្ទឹមនឹងរបាយការណ៍នៃការចាកចេញរបស់ខ្លួន ក្នុងនោះគេចែករំលែកថា គាត់នឹងចូលរួមជាមួយក្រុមហ៊ុនថ្មីមួយឈ្មោះ Company SooSoo ដែលបង្កើតឡើងដោយអ្នកគ្រប់គ្រងរបស់គាត់គឺ Nam Kyung Soo ។

៦ ក្រុម EXO CBX (Chen, Baekhyun និង Xiumin)

នៅខែឧសភា ឆ្នាំ ២០២៣ ក្រុម EXO CBX ដែលបង្កើតឡើងដោយ Chen, Baekhyun និង Xiumin បានប្តឹងឲ្យបញ្ចប់កិច្ចសន្យាជាមួយ SM ដោយចោទប្រកាន់ថា ក្រុមហ៊ុនមានសមាជិកចុះកិច្ចសន្យាទាសករ ហើយមិនមានតម្លាភាពជាមួយគណនេយ្យរបស់ពួកគេ។ អ្នកទាំងបីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននៅខែមិថុនា ឆ្នាំ ២០២៣ ដោយ Baekhyun បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ I&B100 ក្នុងខែតែមួយ។ សមាជិកពីរនាក់ផ្សេងទៀតក៏បានផ្លាស់ប្តូរសកម្មភាពរបស់ពួកគេទៅកាន់ភ្នាក់ងារថ្មីរបស់ Baekhyun ផងដែរ។

ក្រុម EXO CBX (Chen, Baekhyun និង Xiumin)

ថ្វីដ្បិតតែ សមាជិកប៉ុន្មានរូបខាងលើនេះបានផ្ដាច់ខ្លួនចេញពីផលិតកម្មយក្ស SM Entertainment យ៉ាងណាក្ដី ក៏ប៉ុន្តែពួកគេនៅតែស្ថិតក្រោមកិច្ចសន្យាផ្តាច់មុខជាមួយ SM ដដែល ដោយគ្រាន់តែមានការផ្លាស់ប្តូរ ដើម្បីអនុញ្ញាតឲ្យពួកគេធ្វើសកម្មភាពផ្ទាល់ខ្លួននៅកន្លែងផ្សេងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​គាំទ្រ​ចិន​មិនពេញចិត្ត Karina មានទំនាក់ទំនងស្នេហា ដល់ថ្នាក់បញ្ជូនឡានតវ៉ាមុខ SM

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤១ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា១ ម៉ោង មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ១ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម