ជីវិតកម្សាន្ដ
តារាចម្រៀង អ៊ីវ៉ា បញ្ជាក់ថា មិនទាន់ខ្វល់រឿងយកគូអនាគត
ដូចដែរទស្សនិកជនធ្លាប់បានដឹងហើយថាតារាចម្រៀងស្រីកញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា កន្លងមកតែងមានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ពីរឿងរ៉ាវជីវិតស្នេហាឯកជនរបស់នាង បង្កការចាប់អារម្មណ៍សម្រាប់មហាជន។ ប៉ុន្តែដំណឹងនេះ ជាលទ្ធផលត្រូវបានសាមីខ្លួនឆ្លើយបដិសេធន៍។

រឿងដែលភ្ញាក់ផ្អើលថែមទៀតកាលពីថ្មីៗកន្លងទៅ តារាចម្រៀងកញ្ញា អ៉ីវ៉ា គឺត្រូវបានបែកធ្លាយនូវអាថ៌កំបាំងស្នេហ៍ក្រោយបុរសម្នាក់ដែលគេយល់ថាជាគូស្នេហ៍របស់នាងបានទម្លាយរូបភាពមួយសន្លឹកជាសាធារណៈបង្កការចាប់អារម្មណ៍សម្រាប់មហាជន និងអ្នកគាំទ្រគ្រប់គ្នា។ បុរសសង្ហារូបនោះត្រូវបានគេស្គាល់មានឈ្មោះ ថា លី សេងហួរ ជាម្ចាស់ក្លឹបតារាងបាល់ទាត់មួយស្ថិតនៅទឹកដីខេត្តសៀមរាប។
យ៉ាងណាមិញក្រោយមានដំណឹងខាងលើនេះស្រាប់តែស្រីស្អាត អ៉ីវ៉ា បានចេញមកបញ្ជាក់ថានាងមិនទាន់ខ្វល់រឿងយកប្តីទេដោយទុកពេលរកលុយសិន។ កញ្ញា អ៉ីវ៉ា បានលើកឡើងដូច្នេះថា” កុំសួរថាថ្ងៃណាយកប្ដី ព្រោះជាប់រវល់ការងាររកស៊ីណាស់ អត់ទាន់មានចំណាប់អារម្មណ៍រឿងយកប្ដីទេ ឈប់សួរទៅនាថសុំ សិល្បៈខ្លះ រកស៊ីខ្លះ ទើបជីវិតមានន័យកុំខ្វល់រឿងយកប្ដី”។

គេនៅចាំបានថាក ន្លងមកបុរសជាគូស្នេហ៍ធ្លាប់បានបញ្ចេញរូប ១សន្លឹកច្បាស់ៗបង្ហាញពីសកម្មភាពផ្អែមល្ហែមនៃការស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាខណៈគូស្នេហ៍របស់ អ៉ីវ៉ា ក៏បានភ្ជាប់ជាមួយ នឹងសំណេរប្រកបដោយពាក្យពេចន៍បង្ហាញក្តីស្រឡាញ់យ៉ាងចាក់ដោតទៅកាន់តារាចម្រៀងស្រីរូបនេះថែមទៀតផង។

ជាការកត់សម្គាល់ទោះបីតារាស្រីកញ្ញា អ៉ីវ៉ា បានឆ្លើយបដិសេធន៍រឿងមានស្នេហាក្តីតែថ្មីៗនេះស្រាប់តែនាងបង្ហើបពីតម្រុយនៃការជ្រើសរើសបុរសដែលនាងគួរស្រលាញ់ហើយយកធ្វើជាគូរអនាគត់។ ទន្ទឹមគ្នានឹងរឿងនេះដែរ មុននេះក៏មានព័ត៌មានលេចឮថាតារាស្រីកញ្ញា អ៉ីវ៉ា កំពុងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្លឹបបាល់ទាត់មួយស្ថិតនៅទឹកដីខេត្តសៀមរាបខាងលើយ៉ាងប្រាកដ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច