ជីវិតកម្សាន្ដ
មិនបង្អង់យូរ ! ឃុំ ប៉ុណ្ណាដែត ចេញមកឆ្លើយតបភ្លាមៗ ក្រោយរងការរិះគន់ប្រមាថពីបុគ្គលម្នាក់
តារាចម្រៀងប្រុសចាស់វស្សាលោក ឃុំ ប៉ុណ្ណាដែត បានសម្តែងការហួសចិត្ត និងចេញមុខឆ្លើយតបវិញភ្លាមៗ បន្ទាប់ពីត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់រិះគន់ប្រមាថដល់កិត្តិយស គ្រាន់តែលោកចេញសារដាស់តឿនពាក់ព័ន្ធរឿងស្ថានភាពសេដ្ឋកិច្ចការងារនៅឆ្នាំ ២០២៤ នេះ។

លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះខ្លឹមសារមួយដោយមានអត្ថន័យថា «អ្នកនៅមានការងារធ្វើ ២០២៤ នេះ សូមកុំរអ៊ូនឹងប្រាក់ខែ ឬការងារហត់ ត្រូវចាំថា អ្នកនៅមានសំណាងណាស់ដែលមានការងារធ្វើ»។ តារាចម្រៀងប្រុសរូបនេះ បានបញ្ជាក់បន្ថែមទៀតថា «តាមការគួរ បើឯកភាពសុំមេដាយមួយមក ព្រោះពេលនេះខ្ញុំគ្មានប្រាក់ខែបើកដូចគេទេ…»។
បន្ទាប់ពីមានការលើកឡើងយ៉ាងដូច្នេះ ស្រាប់តែភ្លាមៗ នោះ គេឃើញម្ចាស់គណនីហ្វេសប៊ុកមួយ បានចូលទៅបញ្ចេញមតិរិះគន់តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត ដោយពាក្យសម្តីធ្ងន់បែបនេះថា «សម្តីគ្មានកំណើត របរមានច្រើន»។ ក្នុងនោះ ដោយឃើញការរិះគន់នេះ លោក ឃុំ ប៉ុណ្ណាដែត បានចូលឆ្លើយតបវិញថា «សម្តីមនុស្សមានកំណើតគេអត់និយាយបែបនេះទេ»។

លោក ឃុំ ប៉ុណ្ណាដែត បានបញ្ជាក់បន្ថែមថា «ខ្ញុំ Post ក្នុងគោលបំណងចង់ឲ្យបងប្អូនយើងគាត់ស្រលាញ់ការងារ ហើយឲ្យយល់ពីស្ថានភាពសេដ្ឋកិច្ចពិភពលោក មិនមានចេតនាអ្វីផ្សេងឡើយ ខ្ញុំអាចឆ្លើយតបទៅលោកបានតែប៉ុណ្ណឹង»។
ទន្ទឹមគ្នានេះក៏មានការលើកឡើងពីអ្នកគាំទ្រដែរថា «បងនិយាយត្រូវ ការងារក្នុងអំឡុង ២០២៤ នេះ ឲ្យតែអ្នកមានការងារធ្វើគឺគ្រាន់បើហើយ ព្រោះការងារវាមិនចេះតែមានឲ្យយើងធ្វើបានគ្រប់ពេលទេ»៕
អត្ថបទ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត