ជីវិតកម្សាន្ដ
ក្រោយលេចឮល្អក់កករ ពេលនេះ Bella និងរៀមច្បង Anne ប៉ះគ្នានៅកម្មវិធីមួយ
តារាសម្ដែងថៃ Bella Ranee បានបង្ហាញខ្លួននៅក្នុងកម្មវិធី World’s Fashion District: EQUINOX Summer 2024 រួមគ្នាជាមួយ James Jirayu ព្រមទាំងតារាល្បីៗរបស់ថៃ។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ នាងអង្គុយកៀកនឹងតារារៀមច្បង Anne Thongprasom ។


កន្លងមក នៅលើបណ្ដាញអ៉ិនធើណេតអ្នកសារព័ត៌មានបានចុះផ្សាយព្រោងព្រាតនូវទំនាក់ទំនងរបស់តារាស្រីក្នុងទ្រនំប៉ុស៍លេខ៣រួមគ្នាថាពួកគេមានបញ្ហាមិនចូះសម្រុងនឹងគ្នា។ ក្នុងនោះគេបានចោទសួរទៅកាន់អ្នកដឹកនាំរឿង Anne ថា ហេតុអ្វីមិនដែលអញ្ជើញ Bella មកសម្តែងក្នុងរឿងរបស់គាត់?
យ៉ាងណាក៏ដោយ សំណួរមួយនេះបានក្លាយជាព្រឹត្តិការណ៍ក្ដៅគគុករវាងតារាស្រីទាំងពីរប្រឈមដាក់គ្នា។ ក្រោយមកទើប Bella ខ្លួនឯងបានឆ្លើយតបនឹងរឿងនេះថា ដោយសារតែនាងការងាររវល់ខ្លាំង និងកត្តាជាច្រើនទៀតដែលនាងមិនមានវត្តមានក្នុងការសម្ដែងរឿងឲ្យ Anne ហើយជាពិសេសនោះទៀតសោត Anne បានអញ្ជើញឲ្យធ្វើការជាមួយគ្នារួចហើយ។
ដោយឡែក ងាកមកកាន់ថ្ងៃនេះវិញ បន្ទាប់ពីត្រូវបានគេអញ្ញើញឲ្យចូលរួមក្នុងកម្មវិធី WORLD’S FASHION DISTRICT: EQUINOX SUMMER 2024 អ្នកទាំងពីរបានបញ្ជាក់ថាមិនមានបញ្ហាអ្វីជាមួយគ្នានោះទេ។ កន្លងមកដោយសារតែការចុះផ្សាយរបស់អ្នកសារព័ត៌មាន ទើបធ្វើឲ្យអ្នកគាំទ្រមានការយល់ច្រឡំ ហើយមិនសប្បាយចិត្តទាំងសងសខាង។
យ៉ាងណាក៏ដោយ បន្ទាប់ពីមហាជនរួមទាំងអ្នកគាំទ្រទាំង Anne Thongprasom និង Bella Ranee ហាក់មានការធូរចិត្តនិងសប្បាយចិត្តជាងមុន។ ជាពិសេសម្នាក់ៗបានបញ្ចេញមតិថា អ្នកទាំងពីរគួរតែមានការងាររួមគ្នាឆាប់ៗនេះដើម្បីឲ្យហ្វេនកាន់តែមានទំនុកចិត្តកាន់តែខ្លាំងជាងមុនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការនឹងបើកសវនាការរឿងក្ដីក្ដាំមេ MU ថៃ ពាក់ព័ន្ធនឹងការប្រកាសក្ស័យធននៅខែក្រោយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ