Connect with us

ជីវិតកម្សាន្ដ

ម៉ៅ ហាជី និងអ្នកនិពន្ធបទ “Teamទឹកត្នោតជូរ” សុំទោសមហាជនជាសាធារណៈ ក្រោយផ្ទុះការរិះគន់

បានផុស

នៅ

ទី​បំផុត​តារា​ចម្រៀង​លោក ម៉ៅ ហាជី និង​អ្នក និពន្ធ​ទំនុក​ច្រៀង​បទ “Teamទឹកត្នោតជូរ” បាន​ចេញ​មុខ​មក​សុំទោស​មហាជន​ជា​សាធារណៈ បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពាក់ព័ន្ធ​យក​បទ “ដែន​ដីខ្មែរ” មក​កែ​ក្រឡៃ​ប៉ារ៉ូល​ផ្ទុយ​ពី​អត្ថន័យ​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​ការ​ចេញ​មុខ​សុំទោស​របស់​តារា​ចម្រៀង​លោក ម៉ៅ ហាជី និង​អ្នក​និពន្ធ​រូបនេះ​ស្របពេល​ដែល​ផ្ទុះ​ការវែកញែក និង​ការរិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ហើយTik Tok ក្រោយ​ពួក​​គេ​បាន​បញ្ចេញ​បទចម្រៀង​ដែល​មាន​​ចំណង​ជើងថា  “Teamទឹក ត្នោតជូរ” ខណៈ​បទនេះត្រូវបានគេដឹងថា យក​ប៉ារ៉ូល លំនាំ​បទ “ដែនដីខ្មែរ” ដែល​ជា​ព្រះរាជនិពន្ធ​ដោយ​ សម្ដេច ព្រះមហាសង្ឃរាជ​ ជួន ណាត​ ទៅ​កែ​ក្រឡៃ។

នៅ​លើ​ទំព័រហ្វេស​ប៊ុកអាចារ្យ ធំ បាន​លើ​ឡើង​ខ្លឹម​សារថា​ «ព្រះរាជនិពន្ធ​ដោយ​សម្ដេច ព្រះមហាសង្ឃ រាជ​ ជួ ន-ណាត​ “ដែនដីខ្មែរ ប្រែថាសុវណ្ណភូមិ…”​ មិន​មែន​ដែនដីខ្មែរ ប្រែ​ ថា​គ្រឿង​ ស្រវឹង​ប្រមឹក​​ទេ បទ​ជាតិ​មួយ​ទាំង​មូល​ដែល​ត្រូវ​តម្កល់​ដោយ​ការ​គោរព​ និង​បណ្ដុះ​គំនិត​ជាតិ​និយម​បែរជា​ថ្លើម​ធំហ៊ាន​ប្រមាថ។ តើក្នុង​ក្បាល​របស់អ្នកនិពន្ធ​ និងអ្នក​ច្រៀង​មានខួរដែរឬទេ ? តើពួកនេះ​ជាខ្មែរ ឬទេ? ហេតុ​អ្វី​វង្វេង?»

នៅ​ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នេះ លោក ម៉ៅ ហាជី បានចេញ​សារ​សុំទោស​មហាជនថា «សុំទោស​បងប្អូនទាំងអស់គ្នាសម្រាប់បទនឹ​ងគឺខ្ញុំបានលុបចោលហើយ»។

លោកបន្ត​ថា នេះ​ជាកំហុសអចេនាមួយដែលបានឡើងរហូតធ្វើឲ្យមហាជនមានការមិន​សប្បាយ​ និង​រិះគន់ពួកខ្លួន​ដូច្នេះ​លោកមានតែការលើកដៃសំពះសុំទោសជាសាធារណៈ​នូវកំហុសឆ្គង​ដែល​បាន​កើតឡើង។

លោក ម៉ៅ ហាជី បានបញ្ជាក់ទៀតថា ពួកលោក​សូម​សន្យាមិនឲ្យមានកើត​ឡើងនូវ​បញ្ហានេះទៀត ពោល​គឺលែងឲ្យ​មានការប៉ះពាល់​ដល់​ភ្លេងជាតិទៀតហើយរីឯការចេញបទនេះ ខាងផលិតកម្ម ថោន ក៏មិន​បានដឹងដែរ។ លោកក៏ស្នើសុំដល់មហាជនមេត្តា​ឈប់រិះគន់ ឬ មួយខឹងទៅខាង​ផលិតកម្មផងដែរ​ដោយរូបលោកក៏​ដូចជាអ្នកនិពន្ធ​សូមសន្យាថា​ឈប់ឲ្យមានរឿងបែប​នេះទៀតហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ព័ត៌មានជាតិ៧ នាទីutes មុន

វិទ្យាល័យព្រែកលាប នឹងរៀបចំកម្មវិធីប្រកួតសំណេរ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី

កីឡា១៦ នាទីutes មុន

សូម្បី ចាន់​ រតនា​ ក៏សរសើរ​ យ៉ាស៊ីន​ មហាម៉ាត់​ មិន​ដាច់​ពី​មាត់​ដែរ​ពិសេស​ជ្រំជើង​សេះ​ដើរ​ចូល​

កីឡា១៧ នាទីutes មុន

ក្លិប KKIF នឹង​រៀប​ចំ​ការ​ប្រកួត​ខ្សែ​ក្រវាត់​ WBC ៣ខ្សែនៅខេត្តព្រះសីហនុ

ព័ត៌មានជាតិ១៨ នាទីutes មុន

ទេសចរកម្ពុជាប្រមាណ ៥ ម៉ឺននាក់ ចេញទៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម