ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ស្ងើចសរសើរតារាស្រីពីររូបមានទេពកោសល្យ ស្នាដៃសម្តែងបានល្អខ្លាំង
តារាចម្រៀងកូនកាត់ចិន លោក ណុប បាយ៉ារិទ្ធ បានបង្ហាញអារម្មណ៍ស្ងើចសរសើរតារាសម្តែងស្រីរបស់ខ្មែរចំនួនពីររូប ដែលមានទេពកោសល្យ និង ស្នាដៃ ក្នុងការសម្តែងបានល្អ ខណៈកន្លងមក លោកមិនធ្លាប់បញ្ចេញអារម្មណ៍បែបនេះឡើយ។

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា «ថ្ងៃនេះ ខ្ញុំសូមបង្ហាញពីតារាសម្តែងស្រី ២ រូប ដែលខ្ញុំស្រលាញ់ ចូលចិត្ត ស្ងើចសរសើរពីស្នាដៃទេពកោសល្យសម្តែងរបស់ពួកគាត់ខ្លាំងមែនទែន គឺទី ១.អ្នកនាង ស្វែង សុជាតា, ទី ២.តារាស្រី សាំង ភ័ស្តា»។
លោក បាយ៉ារិទ្ធ បាននិយាយថា «អ្នកនាង ស្វែង សុជាតា ធ្លាប់សម្តែងរឿងជាមួយគាត់ រឿង«ភូមិគ្រឹះចម្លែក» ចាប់តាំងពីរឿងទី ១ មកដល់ពេលនេះ គឺខ្ញុំនៅតែតាមដានរឿងដែលគាត់សម្តែងគ្រប់រឿង ហើយគាំទ្រសមត្ថភាពគាត់ក្នុងនាមជាអ្នកគាំទ្រម្នាក់»។ លោកថា «ចង់និយាយថា រាល់ការសម្តែងរបស់គាត់ គឺសឹងតែថាមើលទៅជាជីវិតពិត មិនមែនជាការសម្តែង មិនថាជាតួអង្គ ចរិតលក្ខណៈបែបណា កាចឆ្នាសឆ្នើម ម៉ឺងម៉ាត់ មាយាដកខ្ញី ឬ សាហាវ ស្លូត កម្សត់ គឺគាត់ធ្វើបានល្អបំផុត លេងដល់កម្រិត សឹងតែគ្មានកន្លែងទាស់»។

លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា លោកពិតជាសរសើរសមត្ថភាពរបស់អ្នកនាង ស្វែង សុជាតា ខ្លាំងណាស់។ ក្នុងនោះ លោកនៅតែបន្តតាមដានទស្សនារាល់សមិទ្ធផលការងារសម្តែងថ្មីៗ របស់ អ្នកនាង ស្វែង សុជាតា បន្តទៀត។
ទន្ទឹមនោះ លោក ណុប បាយ៉ារិទ្ធ បន្តថា «ចំណែកឯទី ២ ប្អូនស្រី សាំង ភ័ស្តា។ តារាស្រី សាំង ភ័ស្តា ខ្ញុំធ្លាប់សម្តែង MV បទ«កែចិត្ត» របស់ផលិតកម្មហង្សមាសជាមួយគាត់លើកទី ១ កាលនោះគាត់បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីទេពកោសល្យរបស់គាត់ខ្លាំងណាស់ ក្រោយពីដឹងថាគាត់គឺជានាដការិនីរបាំបូរាណទៀត គឺខ្ញុំរឹតតែភ្ញាក់ផ្អើល ម្យ៉ាងទៀតឪពុករបស់គាត់ លោកគ្រូសូត្រ គឺជាសិល្បករផ្នែកតន្ត្រីបូរាណខ្លុយ ប៉ី ដែលតែងតែចូលរួមប្រគំថតជាសំឡេងតន្ត្រីក្នុងបទចម្រៀងប្រជាប្រិយ ចង្វាក់ប្រពៃណីខ្មែរ ក្នុងបទចម្រៀងផលិតកម្មហង្សមាសកន្លងមក។ ក្រោយមកទៀត ខ្ញុំបានទស្សនាការសម្តែងរបស់គាត់ នៅរឿងខ្មោចដើមចេកជ្វា និងរឿងបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន សមត្ថភាពសម្តែងរបស់គាត់រឹតតែរីកចម្រើន រឹតតែល្អជាងមុនខ្លាំង ខ្ញុំពិតជាស្ងើចសរសើរទេពកោសល្យរបស់គាត់ណាស់ គាត់សម្តែងមានលក្ខណៈធម្មជាតិល្អ សម្តែងដល់សក្ដិសម ហើយមើលទៅអត់ប្រឹងសោះ សមនឹងពាក្យដែលគាត់ប្រាប់ខ្ញុំថា ៖«ពិតដូចសម្តែង សម្តែងដូចពិត» ជាការសម្តែងមែន តែមើលទៅដូចជីវិតពិត ហាក់ដូចមិនមែនជាសម្តែងសោះ បើទោះជាបច្ចុប្បន្នគាត់សម្តែងជាតួបងស្រី តួម្តាយ តែសមត្ថភាពគាត់គឺពិបាកនឹងមានអ្នកណាប្រកួតប្រជែងបន្តិចហើយ»។

លោក ណុប បាយ៉ារិទ្ធ បញ្ជាក់បន្ថែមថា បំណងលោក ចង់ឃើញតារាស្រីទាំង ២ រូប បានសម្តែងជាមួយគ្នានៅក្នុងរឿងណាមួយ។ បើក្លាយជាការពិតមែន ហើយសាច់រឿងល្អទៀត លោកជឿជាក់ថា រឿងនោះ នឹងទទួលបានជោគជ័យ។ លោកថា លោកនេះហើយជាអ្នកគាំទ្រម្នាក់ គាំទ្រខ្លាំង និងមានមោទនភាពចំពោះអ្នកទាំង ២៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច