ជីវិតកម្សាន្ដ
តារាចម្រៀងហុងកុង Steven Cheung សុំលុយតាមអ៊ីនធឺណិតមកចិញ្ចឹមកូន
តារាចម្រៀង Steven Cheung បានសារភាពថា លោកកំពុងតែប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យគាត់មិនអាចចិញ្ចឹមខ្លួនឯង ឬកូនបាន ដូច្នេះទើបជំរុញឲ្យតារាចម្រៀងរូបនេះដាច់ចិត្តស្នើសុំអំណោយតាមរយៈអ៊ីនធឺណិតមកផ្គត់ផ្គង់គ្រួសារ។
យោងតាម HK01 តារាចម្រៀងវ័យ ៣៩ ឆ្នាំរូបនេះ បានចែករំលែកកូដ QR ដែលភ្ជាប់ដោយផ្ទាល់ទៅគណនីធនាគារផ្ទាល់ខ្លួន ដែលតាមរយៈនោះគាត់កំពុងអំពាវនាវដល់អ្នកអ្នកគាំទ្រ សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលមានការលំបាក។

ក្នុងនោះថែមទៀត លោកបានបញ្ជាក់ថា “ខ្ញុំដឹងថានេះអាចមើលទៅហាក់ដូចជាមិនសមហេតុផល ប៉ុន្តែស្ថានភាពរបស់ខ្ញុំពិតជាអស់សង្ឃឹម។ ខ្ញុំសង្ឃឹមថាអ្វីៗនឹងមានស្ថេរភាពបន្ទាប់ពីខែនេះ ហើយសូមថ្លែងអំណរគុណចំពោះជំនួយដែលបានផ្តល់”។ គាត់បានប្ដេជ្ញាក្នុងការបង្ហាញការដឹងគុណចំពោះការគាំទ្រណាមួយដែលទទួលបានដោយការតបស្នងនូវភាពសប្បុរសនៅពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់គាត់មានស្ថេរភាព និងទទួលស្គាល់ភាពខ្វះខាតនាពេលនេះ ។
ដោយឡែក Au Yin Man ដែលជាប្រពន្ធរបស់ Cheung អាយុ ៣៣ ឆ្នាំក៏បានបង្ហាញពីការលំបាកក្នុងការគ្រប់គ្រងកូនបួននាក់ ដោយគ្មានជំនួយ ពីអ្នកធ្វើការតាមផ្ទះនៅលើ Instagram ដោយបញ្ជាក់ថាស្ថានភាពនេះរារាំងសមត្ថភាពការងាររបស់នាង។ នាងបានបង្ហាញឲ្យដឹងថា ស្ថានភាពរបស់ពួកគេកាន់តែស្មុគស្មាញគឺការធ្វើរោគវិនិច្ឆ័យកូនប្រុសច្បងរបស់ពួកគេជាមួយនឹងជំងឺ ADHD ។
ទោះយ៉ាងណាក៏ដោយ ចំពេលមានបញ្ហាផ្ទាល់ខ្លួន ពួកគេទាំងពីរត្រូវបានគេដាក់ឈ្មោះថាជាអ្នកដឹកនាំគំនិតសំខាន់នៃឧស្សាហកម្មបំណុល (KOLs) ដោយសហគមន៍អនឡាញ ជាមួយនឹងវិធីសាស្រ្តនៃការស្វែងរកមូលនិធិរបស់ Cheung ត្រូវបានរិះគន់ជាពិសេសថាស្រដៀងទៅនឹង ការសុំទានតាមអ៊ីនធឺណិត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងហុងកុង Charmaine រងភាពភិតភ័យ ក្រោយសន្តិសុខផ្សាររារាំងមិនឲ្យចុះហត្ថលេខា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?