ជីវិតកម្សាន្ដ
ដើម្បីឲ្យមិត្តប្រុសហ៊ឺហា Taylor Swift ចាយលុយសុទ្ធ ៥០ម៉ឺនដុល្លារ ច្នៃម៉ូដសំលៀកបំពាក់ឲ្យ Travis
តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Taylor Swift ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនចេញរបាយការណ៍ថានាងបានលះបង់នូវទឹកប្រាក់សុទ្ធចំនួន៥០ម៉ឺនដុល្លារ ដើម្បីបង្កើនភាពហ៉ឺហាឲ្យមិត្តប្រុសជាទីស្រលាញ់ គឺកីឡាករបាល់ទាត់អាមេរិក Travis Kelce ។
យោងតាម Yahoo Entertainment នៅថ្ងៃទី១២ ខែមីនា ដោយបានដកស្រង់នូវសម្ដីរបស់អ្នកខាងក្នុងលាតត្រដាងថា ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ Taylor Swift ក្នុងការកែលម្អភាពស្រស់ស្អាតរបស់ Kelce គឺជាធាតុផ្សំនៃច្បាប់ ផ្សេងៗដែលគូស្នេហ៍បានកំណត់ក្នុងភាពជាដៃគូរបស់ពួកគេ។

ប្រភពពីអ្នកខាងក្នុងបានពន្យល់បន្ថែមទៀតថា គំនិតផ្តួចផ្តើមរបស់ Swift មិនមែននិយាយអំពីការគ្រប់គ្រងលើ Kelce ទេ ប៉ុន្តែត្រូវបានបម្រុងទុកជាកាយវិការគាំទ្រ។ ទោះបីជាមានការបដិសេធពីអ្នកជំនាញខាងម៉ូដក៏ដោយ Swift ជឿជាក់ថា ការជួយក្នុងការតុបតែងតុរប្យួរខោអាវរបស់មិត្តប្រុស នឹងជះឥទ្ធិពលជាវិជ្ជមានដល់កម្រិតនៃកិត្តិនាមថ្មីរបស់គាត់ ជីវិតអាជីព និងទំនាក់ទំនងសាធារណៈដ៏លេចធ្លោរបស់ពួកគេផងដែរ។
ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីការទទួលស្គាល់ជាសាធារណៈអំពីស្នេហារបស់ពួកគេក្នុងខែកញ្ញា ឆ្នាំ ២០២៣ គូស្នេហ៍មួយគូនេះត្រូវបានគេសង្កេតឃើញជាញឹកញាប់ក្នុងការចូលរួមក្នុងជំនួបជាច្រើន ចាប់ពីការប្រកួតបាល់ទាត់អាមេរិករបស់ Kelce រហូតដល់ដំណើរទេសចរណ៍ជុំវិញពិភពលោករបស់ Swift រួមទាំងពេលដែល Kelce បានជិះយន្តហោះរយៈពេល ១៩ ម៉ោងដើម្បីចូលរួមជាមួយ Swift ក្នុងអំឡុងពេលប្រកួតនៅប្រទេសសិង្ហបុរីក្នុងដំណើរទេសចរណ៍ Eras ។
យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេដែលTaylor Swift ហ៊ានចំណាយលុយផ្ទាល់ខ្លួនដើម្បីឲ្យមិត្តប្រុសកាន់តែហ៉ឺហារនិងមានការស្លៀកពាក់ទាន់សម័យកាល។ កាលពីពួកគេទើបទាក់ទងគ្នាដំបូង តារាចម្រៀងប៉ុបរូបនេះបានចំណាយប្រាក់ ព្រមទាំងពេលពេលវេលាផ្ទាល់ខ្លួន ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់របស់មិត្តប្រុស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្លង់ប្រាសាទតាព្រហ្ម លើកមុខមាត់បទចម្រៀង ៣ ឆ្នាំមុនរបស់ Taylor Swift ផ្ទុះល្បីម្ដងទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ