Connect with us

ជីវិតកម្សាន្ដ

តារាសិចអាមេរិក Sofia ត្រូវគេគេសម្លាប់នៅអាយុ ២៦ ឆ្នាំ

បានផុស

នៅ

តារាសម្តែង និងជាតារាសិច Sofia León បានទទួលមរណភាពហើយកាលពីថ្ងៃទី០១ ខែមីនា នៅអាយុ ២៦ ឆ្នាំ ក្នុងពេលដែលនាងទើបតែនឹងចាប់ផ្តើមថតខ្សែភាពយន្តមនុស្ស18+ នៅ Los Angeles ប៉ុន្មានថ្ងៃមុន ខណៈដែលក្រុមគ្រួសាររបស់នាងមិនជឿថាជាអត្ថឃាតតែជាការសម្លាប់បំបិតមាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ សាកសពរបស់នាងត្រូវបានរកឃើញដេកស្តូកស្តឹងនៅខាងក្នុងផ្ទះល្វែង​ កាលពីថ្ងៃទី០១ ខែមីនាឆ្នាំ ២០២៤ ក្រុមគ្រួសារបានបង្ហាញតាមរយៈ GoFundMe ថា ឥឡូវនេះពួកគេកំពុងរៃអង្គាសប្រាក់សម្រាប់ការរៀបចំពិធីបុណ្យសព។ ឪពុក​ចុង​របស់​នាង​បាន​បញ្ជាក់​ដូច្នេះ ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់ ដោយគ្រប់គ្នាគិតថាមូលហេតុនៃការស្លាប់មិនមែនជាឃាតកម្ម តែជាការប្លន់សម្លាប់។

យ៉ាងណាក៏ដោយ ខាងទីភ្នាក់ងារ 101 Modeling បានបង្ហោះសាររំលែកទុក្ខថា “យើង​ខូច​ចិត្ត​ចំពោះ​ការបាត់បង់ភ្លាមៗ និង​សោកនាដកម្ម​របស់ Sofia Leone ជា​តារា​ដ៏​ស្រស់​ស្អាត​ម្នាក់​ នាងដូចជាទេពធីតាដ៏ផ្អែមស្រទន់ ចិត្ត​របស់​យើង​ជា​ច្រើនបានជាប់ជំពាក់និងមានការអាណិតនាងជាខ្លាំង”។

Brian Berke ដែលដំណើរការ AMA Modeling នៅរដ្ឋផ្លរីដា ដែលធ្លាប់មើលថែ Sofia ក៏បានផ្ញើរសារចូលរួមចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់នាងដោយថា Sofia បានចាប់ផ្តើមអាជីពជាមួយគ្នានៅ AMA Modeling នៅពេលនាងមានអាយុ ១៨ ឆ្នាំ។ ឥឡូវនេះអ្នកមានអាយុ ២៦ ឆ្នាំ ហើយខ្ញុំត្រូវតែនិយាយលាអ្នក។ យើងមានទំនាក់ទំនងដ៏អស្ចារ្យ យើង​តែងតែ​រំលឹក​គ្នា​ថា​យើង​ស្រឡាញ់​គ្នា​ប៉ុណ្ណា។ ខ្ញុំគួរតែជាអាណាព្យាបាលរបស់អ្នក មួយផ្នែកនៃខ្ញុំកំពុងបាត់។ ខ្ញុំស្រលាញ់អ្នក Sofia​!”

ចំពោះមូលហេតុ​នៃ​ការ​ស្លាប់​ កំពុង​រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​របស់​ប៉ូលិស។ ដំណឹង​មរណភាព​របស់​នាង​បាន​ធ្វើ​ឲ្យ​មាន​ការ​សោកសៅ​ក្នុង​ចំណោម​អ្នក​ដែល​ចូល​រួម​ក្នុង​វិស័យ​កម្សាន្ត​ភាពយន្តសិច។ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការស្លាប់របស់តារាភាពយន្តពីររូបផ្សេងទៀតក្នុងប្រភេទដូចគ្នាគឺ Katenee Lynn Carter និង Jessie Jane ដែលបានស្លាប់មុននេះដូចគ្នា។

យោងតាមគេហទំព័រ IMDb បានបញ្ចាក់ដែរថា Sofia Leone កើតនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៩៧ នៅទីក្រុង Miami សហរដ្ឋអាមេរិក ហើយនាងបានចូលប្រឡូកក្នុងវិស័យភាពយន្តសិចនៅអាយុ ១៨ ឆ្នាំ ព្រមទាំងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៨០ រឿងនៅក្នុងប្រទេស ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដើម្បីឲ្យមិត្តប្រុសហ៊ឺហា Taylor Swift ចាយលុយសុទ្ធ ៥០ម៉ឺនដុល្លារ ច្នៃ​ម៉ូដសំលៀកបំពាក់ឲ្យ​ Travis

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា៤ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ២២ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៥១ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម