ជីវិតកម្សាន្ដ
តន្ត្រីឆ័ត្រយោង នាំកំណប់សំណាងអស្ចារ្យ
ចូលរួមទាំងអស់គ្នាជាសក្ខីភាពអបអរសាទរដល់គូស្វាមីភរិយាថ្មី និងទស្សនាឆ័ត្រយោងនាំសំណាងរបស់ស្រាបៀរម៉ាទ្រីដ ជាមួយនឹងការប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំឆ្នាំនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ នៅដីឡូត៍កោះនរា ក្បែរកោះពេជ្រ រាជធានីភ្នំពេញ។ ចាប់ពីម៉ោង ២ រសៀល តទៅ នឹងមានការសំដែងកីឡាលោតឆ័ត្រយោង ទស្សនិកជន អាចចូលទស្សនាដោយសេរី និងក្រេបរសជាតិស្រាបៀរម៉ាទ្រីដ ដ៏ឈ្ងុយឆ្ងាញ់ លេងហ្គេមសប្បាយៗ ឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ដូចជា ម៉ូតូហុងដា Dream ស៊េរីថ្មី លុយសុទ្ធ មាសសុទ្ធ និងស្រាបៀរ ម៉ាទ្រីដ ជាច្រើន ពីការគាស់អ៊ុតរង្វាន់ឈ្នះនៅក្រោមក្រវិលកំប៉ុង។

មិនតែប៉ុណ្ណោះ នឹងមានការចូលរួមជាសក្ខីភាពអបអរសាទរពីគូស្វាមីភរិយាថ្មីរបស់ស្រាបៀរ ម៉ាទ្រីដ ជាច្រើនគូ ក្នុងកម្មវិធីឆ័ត្រយោងនាំសំណាងរបស់ស្រាបៀរ ម៉ាទ្រីដ និងការមើលផ្ទាល់ពីការទម្លាក់ឆ័ត្រយោងចែករង្វាន់មហាសាលដែលមិនធ្លាប់មានពីមុន និងលើកដំបូងបង្អស់នៅប្រទេសកម្ពុជា។ កម្មវិធី ក៏មានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV និង Facebook page Mattrid Beer https://www.facebook.com/mattridbeer ផ្សាយផ្ទាល់ចាប់ពីម៉ោង ០៨ យប់ រហូតដល់ចប់កម្មវិធីផងដែរ។
លោកអ្នក ក៏នឹងអាចជួបផ្ទាល់ជាមួយអាយដលក្នុងចិត្តរបស់លោកអ្នកក្នុងដូចជា លោក ឆន សុវណ្ណរាជ លោកស្រី ពេជ្រសោភា លោក នី រតនា លោក លឹម តិចម៉េង និង កញ្ញា លឹម សេរីហាន់នីកា និងការសម្តែងក្បាច់រាំប្លែកៗ រួមទាំងឈ្នះរង្វាន់មហាសាលជាច្រើនសន្ធឹកសន្ធាប់ ពិសេសបានក្រេបរសជាតិប្លែកឈ្ងុយឆ្ងាញ់ត្រជាក់ជាប់ចិត្តពីស្រាបៀរ ម៉ាទ្រីដ អមទៅដោយបរិយាកាសឆ្នេរទន្លេត្រជាក់ល្ហឹមនាតំបន់អភិវឌ្ឍន៍កោះនរា ជាការជួបជុំញុំាលេងអបអរយ៉ាងសប្បាយរីករាយ។

សូមកុំឱ្យកម្មវិធីនេះរំលងផុតទៅឱ្យសោះ ចូលរួមទស្សនាដោយសេរី ឱ្យបានច្រើនកុះករទាំងអស់គ្នា!!
កម្មវិធីតន្ត្រីឆ័ត្រយោងនាំសំណាងរបស់ស្រាបៀរ ម៉ាទ្រីដ អនុញ្ញាតឱ្យចូលរួមបានតែមនុស្សអាយុលើ ១៨ ឆ្នាំ តែប៉ុណ្ណោះ ហើយសូមពិសាដោយទទួលខុសត្រូវ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ