Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងជើងចាស់ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

តារា​សម្តែង​ជើង​ចាស់ (តួរម្តាយ) អ្នកស្រី ម៉ាក់ ចន្ធី កាល​ពី​រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ​នេះ​ បានជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅស្រុកកំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​បណ្តាល​ឲ្យ​រងរបួសធ្ងន់គួរសម គឺបែកមាត់ និងក្បាល ខណៈ​ពេលនេះកំពុងចូល​សង្គ្រោះ​នៅមន្ទីរ​ពេទ្យកំពង់ត្រឡាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើទំព័រហ្វេសប៊ុក​របស់​តារាសម្តែងជើងចាស់រូបនេះ បានបង្ហោះនៅមុននេះថា «សូម​ក្រសួង​សមាគមសិល្បៈ​មេត្តាជួយនាងខ្ញុំផង។ ជាអ្នកសិល្បៈល្បីក្នុងសង្គមដែរ មេត្តាជួយនាង​ខ្ញុំផងសូមអរគុណ»។ 

អ្នកស្រី ម៉ាក់ ចន្ធី បានបញ្ជាក់បន្ថែមថា រូបគាត់​បានជួបគ្រោះ​ថ្នាក់​ចរាចរណ៍​នៅតាមផ្លូវបណ្តាល​ឲ្យដួលសន្លប់​ស្តូកស្តឹង និងប៉ះពាល់ដល់ផ្នែកក្បាលផងដែរ។

តារា​ជើងចាស់អ្នកស្រី ចន្ធី បាន​និយាយទៀតថា ក្រោយជួបគ្រោះ​ថ្នាក់នេះ​ក៏ត្រូវបានគេ​ជួយសង្គ្រោះ​ដោយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែក ​ស្រុកកំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ម្យ៉ាងទៀត​ ដោយ​ជួប​ការខ្វះខាតតារា​ជើងចាស់រូបនេះក៏បានអំពាវនាវ​ដល់​សិល្បក-សិល្បការិនី ដែល​ស្គាល់​ទាំងអស់មេត្តាឧបត្ថម្ភជួយដល់រូបគាត់ផង។

ចំណែក​លោក ផាត់ តារារ័ត្ន ដែលជា​ស្ថាបនិកគ្រួសារ​តារា​កម្ពុជាបា​នបញ្ជាក់ឲ្យដឹងដែរថា «អរគុណ​អ្នក​នាង ចន ច័ន្ទ លក្ខិណា Chanlakhena Chornប្រធានសមាគមសិល្បករខ្មែរ ដែលបាន​ជួយតារាសម្ដែង ម៉ាក់ ចន្ធី ដែលដឹក​បាយក្ដាំង​យកទៅ​ឲ្យគេហើយត្រូវគេ បុកគ្រោះថ្នាក់ចរាចរ (១២-៣-២០២៤) ហើយ​កំពុងត្រូវគេ​បញ្ជូនអោយទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន ១៥០ដុល្លារ តាមរយៈគ្រួសារតារាកម្ពុជា»។

លោក ផាត់ តារារ័ត្ន បាន​បន្ថែមទៀតថា ជំនួស​មុខ​ឲ្យម៉ាក់ ចន្ធី សូមអរគុណដល់​លោកស្រី​ប្រធានជា​ពន់ពេក។ប្រសិន​បើមហាជន ឬអ្នកគាំទ្រព្រម ទាំងអ្នកសិល្បៈ​រួមអាជីពច​ង់ចូលរួមឧបត្ថម្ភ​អាចទំនាក់ទំនងតាមរយៈ​លេខទូរស័ព្ទ: ០៧០ ៣៧ ១៤ ៩៨ ,០១២ ៨៨ ៧៧ ១៣៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ ចុះហត្ថលេខា យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលអាមេរិក

ប ស ស
ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកនាំពាក្យ៖ ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម