Connect with us

ជីវិតកម្សាន្ដ

វណ្ណា ស័ក្តិ ប្រាប់ពីសុខទុក្ខរបស់លោកយាយ ណយ សំណាង ក្រោយបាត់វត្តមានសិល្បៈមួយរយៈធំ

បានផុស

នៅ

គេសង្កេតឃើញថាអំឡុងរយៈពេលប៉ុន្មានថ្ងៃនេះមានការបង្ហោះចែករំលែករូបភាពវីរសិល្បករផ្នែកកំប្លែង និងអាយ៉ៃលោកយាយ ណយ សំណាង យ៉ាងផុសផុលនៅលើបណ្តាញសង្គម ដោយមានការសួរនាំចង់ដឹង និងបារម្ភសុខទុក្ខរបស់តារាសិល្បៈជើងចាស់ល្បីឈ្មោះរូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបារម្ភចង់ដឹងពីសុខទុក្ខរបស់មហាជនពេលនេះស្របពេលដែលថ្មីៗ កន្លងមកនេះគឺមានការបង្ហោះរូបភាពលោកយាយ ណយ សំណាង រួមដំណើរជាមួយកូនប្រុសបណ្តូលចិត្ត លោក វណ្ណា ស័ក្តិ ចូលរួមពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ក្នុងស្ថានភាពគួរឱ្យអាណិត ខណៈមនុស្សមួយចំនួននឹកស្រណោះ វត្តមានរបស់លោកយាយ ណយ សំណាង ក្នុងវិស័យសិល្បៈដែលគាត់ធ្លាប់បានបង្ហាញវត្តមានគ្រាមិនទាន់មានជំងឺនាពេលកន្លងមក។

ដោយឃើញមានការសួរនាំពីសុខទុក្ខ និងស្ថានភាពរស់នៅបច្ចុប្បន្នរបស់លោកយាយ ណយ សំណាង តារាចម្រៀងសំនៀងមនោសញ្ចេតនា លោក វណ្ណា ស័ក្តិ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកយាយ បានបញ្ជាក់ប្រាប់ឱ្យដឹងថា រាល់ថ្ងៃនេះ បញ្ហាសុខភាពរបស់លោកយាយ គឺកាន់តែមានភាពទ្រុឌទ្រោមហើយ។

លោក វណ្ណា ស័ក្តិ បានឱ្យដឹងទៀតថា ស្ថានភាពម្តាយលោកឥឡូវ និងពីមុនមិនខុសគ្នាប៉ុន្មាននោះទេ គ្រាន់តែគាត់ទ្រុឌទ្រោមបន្តិចហើយ លោកក៏សូមអរគុណដល់បងប្អូនដែលបានមានចិត្តគោរពអាណិត និងស្រឡាញ់ដល់អ្នកម្ដាយរបស់លោករហូតមក។ លោកបន្ថែមថា «ខ្ញុំគ្មានអ្វីតបស្នងវិញទេ មានតែម្រាមដៃដប់សំពះអរគុណដល់បងប្អូនទាំងអស់គ្នាជួបតែសុខសប្បាយរកស៊ីមានបាន និងមានសុភមង្គលនៅក្នុងក្រុមគ្រួសាប្រាថ្នាអ្វីៗសូមឱ្យបានសម្រេចដូចបំណង»។

សូមបញ្ជាក់ថា លោកយាយ ណយ សំណាង គឺជាតារាជើងចាស់ពហុជំនាញដែលមានវ័យប្រមាណជាង ៧០ឆ្នាំហើយ កន្លងមកលោកយាយក៏ជួបជីវភាពលំបាកខ្វះខាតដោយរស់នៅផ្ទះជួលគេ ខណៈដែរ លោកយាយក៏បាត់បង់វត្តមានពីអាជីពសិល្បៈអស់មួយរយៈធំ ដោយសារមានជំងឺច្រើនមុខដូចជា៖ លើសឈាម ខ្វះជាតិស្ករ ខ្សោយបេះដូង និងមានអាការៈវង្វេងម្តងៗ ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ៥៣ នាទីutes មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម