Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ជំរុញឲ្យមានការចូលរួមផ្សព្វផ្សាយបានច្រើន ដើម្បីអបអរគុនខ្មែរ និងជ័យជម្នះ ឈឿង ល្វៃ

បានផុស

នៅ

ខណៈ​ដែល​មហាជន​ជា​ច្រើន​បាន​នឹង​កំពុង​មោទនភាព​បង្ហាញ​ការ​ចូលរួម​អបអរសាទរ​អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ បាន​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភព​លោក World Super-4 Championship នៅ​ទឹក​ដី​ហុងកុង​ ប្រទេស​ចិន ជាមួយគ្នានេះដែរតារាពហុជំនាញ ខាត់ សុឃីម បានសម្តែងការអបអរ និង​ស្ងើច​សរសើរ​កីឡាករ ឈឿង ល្វៃ ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​នឹង​ការចូលរួមអបអរសាទរជ័យជំនះ របស់កីឡាករខ្មែរ ឈឿង ល្វៃ នា​ពេលនេះ អ្នកនាង ខាត់ សុឃីម ក៏បានចេញមុខ​អំពាវនាវ​ដោយជម្រុញ​ឲ្យ​មាន​ការចូលរួមផ្សព្វផ្សាយ​ឲ្យបានកាន់តែច្រើន​ដើម្បីចូលរួម​អបអសាទរ​គុនខ្មែរ​ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​កាន់តែ​ល្បី រន្ទឺ​ថែមទៀត។ អ្នកនាង ខាត់ សុឃីម បានលើកឡើងថា «ពិតជា​អស្ចារ្យ​ស្ទើរ​បាក់​សង្វៀន​គ្រប់គ្នា​ឡើងអបអរ ឈឿង ល្វៃ នា​កណ្តាលទីក្រុងហុងកុង។

អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា «មិនគួរឲ្យជឿ ជា​ពិសេសទៅទៀតនោះថ្នាក់​នាំកម្មវិធី​ហុងកុង​នាំ​គ្នាឡើងមកថតរូប​ជាមួយកីឡាករ​គុន​ខ្មែរ​​យើង​ទាំង​ក្តី​សោមនស្ស រីករាយ​ជា​ខ្លាំង មើល​ទៅ​រូបភាពពួកគាត់​ទៅញញឹមស្រស់ស្រាយ​ណាស់ រូបភាព​បែបនេះគួរ​ណាស់តែយើងយកមក​ផ្សព្វផ្សាយ​ឲ្យ​បានច្រើន​ ចូល​រួម​អបអរសាទរ​គុនខ្មែរ​យើង​កាន់តែ​ទៅមុខ​ហើយ…»

តារាស្រីពហុ​ជំនាញ​អ្នក​នាង ខាត់ សុឃីម  បាន​បន្តទៀតថា ឈ្នះ​ថៃ​ក្នុង​ប្រកួត​ដំបូង​ឡើង​ទៅ​ដណ្តើម​ខ្សែ ក្រវាត់​ជាមួយ អាលឺម៉ង់ រួចក៏បន្តឈ្នះទៀត។ ចង់ឃើញអ្នកប្រដាល់គុនខ្មែរ​ទាំងអស់​ហាត់​ក្បាច់ គុន ល្បុក្កតោ​ជា​គ្រឹះមុនពេល​ឈានដល់ការហាត់ប្រដាល់គុនខ្មែរ។

គួរ​បញ្ជាក់​ថា អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ បាន​ក្លាយ​ជា​​កីឡាករ​គុន​ខ្មែរទី១ដែលឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភព​លោក World Super-4 Championship នៅ​ទឹក​ដី​ហុងកុង កាលពី​យប់​ថ្ងៃ​ទី​១២ខែ​មីនា ឆ្នាំ​២០២៤ នេះ បន្ទាប់ពីយកឈ្នះ ២ ប្រកួតជាប់​ៗគ្នា​លើ​កីឡាករ​ថៃ និង​អាល្លឺម៉ង់។ ជោគជ័យ​របស់​អ្នកលេង​គុនខ្មែរ​រូប​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ពិសេស​អ្នក​សេ្នហាវិស័យកីឡាប្រដាល់សម្ដែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម