ជីវិតកម្សាន្ដ
តារាចិន Zhang Ziyi ខឹងខ្លាំំង ដែលគេថា នាងតោង Zhao Liying និង Yang Mi ដើម្បីល្បី
Zhang Ziyi បានឆ្លើយតបដោយត្រង់ៗ នៅពេលដែលមានពាក្យចចាមអារ៉ាមថា នាងកំពុងទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះ Zhao Liying និង Yang Mi ឲ្យចូលរួមសម្ដែងក្នុងភាពយន្តចុងក្រោយបង្អស់របស់អ្នកដឹកនាំរឿង Zhang Yimou ។

នាពេលថ្មីៗនេះ អ្នកសរសេរប្លុកកម្សាន្តមួយបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា Zhang Ziyi គឺជាអ្នកដែលស្នើឲ្យអ្នកដឹកនាំរឿង Peter Chan អញ្ជើញ Zhao Liying និង Yang Mi មកសម្តែងក្នុងភាពយន្តមួយនេះ។ ហេតុផលគឺដោយសារចំណូលក្នុងប្រអប់សំបុត្រភាពយន្តរបស់ Zhang Ziyi តែងតែធ្លាក់ចុះខ្លាំង ខ្លះទាបជាងមុន ដូច្នេះហើយទើបតារាស្រីសង្ឃឹមថា ភាពចម្រូងចម្រាសជុំវិញការសហការគ្នារបស់ Zhao Liying និង Yang Mi នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញ ហើយភាពយន្តនេះទទួលបានការចាប់អារម្មណ៍ថែមទៀត។
លើសពីនេះ ភាពចម្រូងចម្រាសរវាងអ្នកគាំទ្រ Zhao Liying និង Yang Mi មិនប៉ះពាល់ដល់ Zhang Ziyi ខ្លួនឯងទេ។ នៅទីបញ្ចប់តារាស្រីរូបនេះគឺជាអ្នកនេសាទដែលចំណេញបំផុត និងលើសគេថែមទៀតផង។
ថ្វីបើយ៉ាងណាក៏ដោយ តារាសម្ដែងរៀមច្បង Zhang Ziyi បានឆ្លើយតបដោយត្រង់ៗនិងដោយគ្មានការកត់ត្រាទុក នៅក្រោមការបង្ហោះជាបន្តបន្ទាប់ថា “សូមបិទមាត់មនុស្សឆ្កួត!” គេអាចមើលឃើញថា នាងកំពុងតែមានអារម្មណ៍ខឹងយ៉ាងខ្លាំង ព្រោះមានបញ្ហាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនាងយ៉ាងធ្ងន់ធ្ងរ។
សូមជម្រាបជូនថា ភាពល្បីល្បាញ Zhang Ziyi ត្រូវបានទស្សនិកជនសុទ្ធតែដឹងថា នាងគឺជាតារាចិនដំបូងគេដែលឈានទៅដល់ហូលីវូដ។ តារាស្រីរូបនេះបានលេចមុខក្នុងរឿងភាគល្បីៗជាច្រើនដូចជា Fateful Train, The Grandmaster (The Grand Master) និងមានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកដឹកនាំរឿងធំៗ ដូច្នេះគ្មានហេតុផលអ្វីដែលនាងទៅតោងគេយកល្បីទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ