ជីវិតកម្សាន្ដ
សុខ ពិសី ចេញមុខស្នើឲ្យមហាជនបញ្ឈប់ការបរិភោគសាច់សុនខ
កំពូលតារាចម្រៀងសំនៀងផ្អែមកញ្ញាសុខ ពិសី ថ្មីៗនេះបានចេញមុខមកអំពាវនាវសុំឲ្យមហាជន និងអ្នកគាំទ្ររួមគ្នា បញ្ឈប់ការជួញដូរ និងការបរិ ភោគសាច់សុនខ (ឆ្កែ) ខណៈនាងយល់ថា ឆ្កែជាសត្វស្មោះត្រង់ និងស្រលាញ់ការពារម្ចាស់ណាស់ ។

យ៉ាងណាមិញ គេនៅចាំបានថា កាលពីកន្លងទៅតារាចម្រៀងរូបស្រស់កញ្ញា សុខ ពិសី ធ្លាប់បានជួយសង្គ្រោះសត្វឆ្កែជាច្រើនក្បាលចេញពីកណ្ដាប់ដៃឈ្មួញ ដែលបានដើរទិញនៅតាមភូមិដើម្បីយកទៅធ្វើម្ហូប ប៉ុន្តែកាលណោះ សត្វឆ្កែជាច្រើនក្បាលត្រូវបានតារាចម្រៀង សុខ ពិសី ទិញពីឈ្នួញ និងប្រកាសស្វែងរកអ្នកដែលស្រលាញ់ចូលវាយកទៅចិញ្ចឹមជាការសង្គ្រោះជីវិត។
ដោយឡែកនៅថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ កញ្ញា សុខ ពិសី បានបង្ហោះរូបភាពមួយសន្លឹកគេងឱបសត្វសុនខ (ឆ្កែ) មួយក្បាលដោយក្តីស្រលាញ់ភ្ជាប់ខ្លឹមសារអំពាវនាវខ្លីទៅកាន់មហាជនថា ” សូមបញ្ឈប់ការបរិភោគសាច់សុនខទៅបងប្អូនជាទីគោរព“។ ការអំពាវនាវនេះ ព្រោះនាងយល់ថាសត្វនេះវាស្មោះត្រង់ និងស្រលាញ់ការពារម្ចាស់។
គួររម្លឹកដែរថា កាលពីកន្លងមកក្រៅពីសង្រោះជីវិតសត្វឆ្កែមួយទ្រុងឲ្យមានសេរីភាពឡើងវិញ កញ្ញា សុខ ពិសី នៅតែជាតារាចម្រៀងម្នាក់ដែលបន្ដការធ្វើយុទ្ធនាការប្រឆាំងការសម្លាប់សត្វឆ្កែធ្វើជាម្ហូប ហើយនាងថែមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋឈប់បរិភោគសត្វសុនខតទៅទៀតផង។

តាមការកត់សម្គាល់ នេះមិនមែនទើបតែតារាចម្រៀង សុខ ពិសី ម្នាក់នោះទេដែលស្រលាញ់សត្វសុនខ និងអំពាវនាវឲ្យបញ្ឈប់ការបរិភោគសាច់ពោល គឺកន្លងមកមានតារាប្រុស-ស្រីមួយចំនួនទៀតក៏បានចេញមុខអំពាវនាវយ៉ាងទទូចដល់មហាជនគ្រប់ស្រទាប់វ័យដែលចូលចិត្តបរិភោគសាច់ឆ្កែឲ្យបញ្ឈប់ទាំងអស់គ្នា៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?