Connect with us

ជីវិតកម្សាន្ដ

ចាំងគីម និង អ៊ូ ម៉ីនាង ប៉ះគ្នាលើឆាកតែមួយ ហ្វេនសរសើរថាជារាជិនីសម្រស់ប្រចាំកូរ៉េនិងចិន

បានផុស

នៅ

Lee Young Ae ដែលជាតួឯកស្រីក្នុងរឿងជីវិតនាងចាំងគីម និង Fan Bingbing តួស្រីក្នុងរឿងភាគចិន អ៊ូ ម៉ីនាងបានថតរូបជុំគ្នាក្នុងកម្មវិធី Asian Film Awards លើកទី ១៧ នៅប្រទេសចិន ខណៈអ្នកគាំទ្រពេញបណ្តាញសង្គមលើកសរសើរពីសម្រស់ថា ស្អាតដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយបានក្លាយរូបភាពប្រវត្តិសាស្ត្រដែលឧស្សាហកម្មកម្សាន្តត្រូវតែចងចាំ​ ក្នងពេលដែលតារាស្រីអាស៊ី២ដួងគឺ Lee Young-ae និង Fan Bingbing បន្ទាប់ពីអ្នកទាំងពីរបានចូលរួមក្នុងពិធីប្រគល់រង្វាន់ និង​បាន​ឱកាស​ចូល​រួម​ក្នុង​ការ​ប្រកួត​សម្រស់ ​រហូត​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​សឹងមិនជឿនឹងភ្នែកនោះទេ។

អ្នកប្រើប្រាស់គេហទំព័រ Pantip ម្នាក់ បានបង្ហោះរូបថតតួឯកស្រីក្នុងរឿងភាគកូរ៉េ “ជីវិតនាងចាំងគីម” និង រឿងភាគចិន “មហិច្ឆតាអ៊ូម៉ីនាង” ស្ថិតក្នុងទីតាំងតែមួយ ព្រមទាំងឈរ​ទល់​មុខ​គ្នាយ៉ាងស្និតស្នាលថែមទៀតផង។​ ម្ចាស់​ការ​បង្ហោះ​ក៏​បាន​បញ្ជាក់​ផង​ដែរថា កម្រឃើញតារាស្រី​អាស៊ី​ប៉ះ​គ្នាណាស់។​ ជាពិសេស Lee Young Ae កម្រនឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍នានា ការជួបគ្នារបស់អ្នកទាំងពីរ ពិតជាបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។

យ៉ាងណាក៏ដោយ អ្នកគាំទ្រទាំងសងខាងបន្ទាប់ពីបានឃើញរូបភាពរបស់តារាចិននិងតារាកូរ៉េខាងត្បូង ម្នាក់ៗបានបញ្ចេញមតិព្រមៗគ្នាថា​ សុទ្ធតែជារាជិនីសម្រស់ដូចគ្នា។ តាមរយៈរូបភាពលើទឹកដីចិនបែបនេះ បានធ្វើឲ្យមហាជនមានការស្រឡាំងកាំងជាខ្លាំង។ ជាពិសេសនោះថែមទៀត ឈុតនេះពិតជាឈុតកម្របំផុត ដែលតារាស្រីទាំងពីរបានេជួបគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថ្វីបើឈានដល់អាយុ៤២ឆ្នាំ Jun Ji Hyun នៅតែត្រូវគេប្រៀបធៀបសម្រស់ថា ធម្មជាតិសុទ្ធសាធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម