Connect with us

ជីវិតកម្សាន្ដ

Lisa ត្រៀមចេញបទចម្រៀងរួមគ្នាលើកដំបូងជាមួយតារាចម្រៀងអាហ្រ្វិកខាងត្បូង Tyla

បានផុស

នៅ

អ្នកគាំទ្រទូទាំងពិភពលោកហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី Lisa សមាជិកក្រុម BLACKPINK កំពុងតែត្រៀមខ្លួនចេញបទជាមួយ Tyla Laura Seethal ដែលជាអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀងអាហ្រ្វិកខាងត្បូងមានស្នាដៃល្បីៗជាច្រើនរាប់មិនអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីផ្ទាល់របស់តារាចម្រៀងស្រី Tyla បានបញ្ជាក់ថា​ នាងពិត​ជាសហការ​ជាមួយសមាជិកក្រុម BLACKPINK ពិតមែន ខណៈអ្នកទាំងពីរគ្រោងនឹងចេញបទច្រៀងរួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះផងដែរ​ Tyla បានបង្ហោះនូវវីដេអូឃ្លិបបង្ហាញពីបរិយាកាសនៃការធ្វើការជាមួយ Lisa នៅក្នុងស្ទូឌីយោថត​ដែលនាងបានសរសេរនៅលើវីដេអូនោះទេ​​ “អាល់ប៊ុម​នេះ​ នឹង​ចេញ​នៅ​សប្តាហ៍​ក្រោយ ហើយគ្រាន់តែឲ្យ Lisa ឮវាជាលើកដំបូង”។

ក្នុង​ឃ្លិបនេះ​គេ​អាច​មើល​ឃើញ​ថា​តារាស្រីទាំង​ពីរ​រូបនេះ ពួកគេមើលទៅសប្បាយរីករាយ ញញឹម និងសើចគ្រប់ពេល។ មុន​ពេល​ក្រោយ Tyla បាន​បង្ហោះ​រឿង IG បន្ថែម​ជាមួយ Lisa ជាមួយនឹងចំណងជើង”ក្មេងស្រីតូចដែលគួរ្យស្រឡាញ់បំផុត។ ខ្ញុំទើបតែបានលេងបទចម្រៀងដែលខ្ញុំចូលចិត្តពីរបីបទពីអាល់ប៊ុមចុងក្រោយនេះ។ ការសហការរបស់ Lisa និង Tyla ប្រាកដជានឹងចេញក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញ ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឲ្យអ្នក​គាំទ្រ​ទាំង Lisa និង Tyla ហាក់មានការសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលដឹងថា អ្នកទាំងពីរនឹងចេញនូវបទចម្រៀងរួមគ្នាលើកដំបូង។ អ្វីដែលអ្នកគាំំទ្រទូទាំងពិភពលោកហាក់មានក្ដីរំពឹងខ្ពស់នោះគឺថា តារា​ស្រី​ទាំង​ពីរ​នាក់​នេះ​ជា​កំពូល​តារា​ចម្រៀង​លំដាប់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ ដូច្នេះការចេញបទចម្រៀងរួមគ្នា​ ប្រាកដណាស់ថា​ ​នឹងផ្ទុះខ្លាំំងពេញពិភពចម្រៀងជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចាំងគីម និង អ៊ូ ម៉ីនាង ប៉ះគ្នាលើឆាកតែមួយ ហ្វេនសរសើរថាជារាជិនីសម្រស់ប្រចាំកូរ៉េនិងចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សេង សារី និង មុត ចន្ថា
នយោបាយ២ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម