Connect with us

ជីវិតកម្សាន្ដ

ដួង សុខគា ៖ ចំណេះវិជ្ជា ជាដើមទុនយ៉ាងសំខាន់ប្រៀបបានភ្នំមាសជីវិត

បានផុស

នៅ

តារាពហុជំនាញ លោក ដួង សុខគា បានចេញសារដាស់តឿនដល់យុវវ័យដែលកំពុងតែស្ថិតក្នុងវ័យសិក្សាក្រេបយកចំណេះវិជ្ជាថា ការរៀនសូត្រគ្រប់មុខវិជ្ជា ជាដើមទុនយ៉ាងសំខាន់សម្រាប់ជូនក្មួយៗទៅដល់ក្តីស្រមៃ។ ម្យ៉ាងទៀតលោក បានអំពាវនាវដល់ម្តាយ-ឪពុក ក៏ត្រូវគួរយកចិត្តទុកដាក់លើការអប់រំបន្ថែមចំពោះកូនៗ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដួង សុខគា បានបង្ហាញគន្លឹះផ្ទាល់ខ្លួនថា លោកលើកដៃសំពះសូមការអភ័យពីបងប្អូនទុកជាមុនសំ ណេរនេះគឺវែងបន្តិចហើយ ម្យ៉ាងលោកក៏ដឹងដែរថាវានឹងមិនត្រូវទាំងអស់នោះទេ វាជាបំណងល្អរបស់ លោក តែជាការប្រាកដការសរសេរពិតណាស់ថានឹងមានកន្លែងមិនល្អជាក់ជាមិនខាន នេះក៏ព្រោះលោកមិនមែនជាព្រះឯណា?។ លោកបញ្ជាក់ថា «រឿងដែលខ្ញុំចង់និយាយគឺ៖ ម្តាយឪពុកដែលមិនសូវមានពេលណែនាំទូន្មានកូនគប្បីស្វែងរកឃ្លីបវីដេអូអប់រំ ណាល្អៗយកមកឱ្យកូនមើលចៀសវាងគ្រាំទ្រ តាមដានឃ្លីបបែបពាលាអាវាសែប្រយ័ត្នមានមេរោគឆ្លងតាមអារម្មណ៍ គួរចម្លងពាក្យខ្ញុំត្រឹមខាងក្រោមនេះ ហើយឱ្យកូនអាន រួចសួរកូនផងថាយល់យ៉ាងណាដែរ? ចង់ឡើងភ្នំមាសជីវិត ឬចង់អង្គុយត្រាំក្នុងភក់បាតត្រពាំង?»។

លោក ដួង សុខគា លើកឡើងបន្តថា «ក្មួយៗយុវជនជាទីស្រលាញ់ពូសូមអរគុណដែលក្មួយៗព្រមអានសំណេររបស់ពូ ក្មួយដឹងទេដំណើរជីវិតប្រៀបដូចជាដំណើរឡើងភ្នំ អ៊ីចឹងដែរ ក្មួយត្រូវត្រៀមគ្រប់យ៉ាងដើម្បីឡើង សេចក្តីសុខ សុភមង្គល មិនធ្លាក់មករកយើងឯងៗទេ គឺក្មួយៗត្រូវប្រឹងឡើងទៅរកវា។ ហ៊ឺ…! ឪពុកម្តាយរបស់យើងលោកមិននៅជាមួយយើង រ៉ាប់រងផ្គត់ផ្គង់ផ្តល់ឱ្យយើ ងគ្រប់ យ៉ាងដូចឥឡូវនេះទេបន្តិចទៀតគាត់នឹងជរា ឬទៅចោលយើងហើយ»។

លោក ដួង សុខគា ក៏និយាយបន្តថា អានមកដល់នេះក្មួយធ្លាប់ស្រមៃទេថា ថ្ងៃខាងមុខក្មួយនឹងក្លាយជាអ្វី? តើក្មួយចង់ក្លាយជាអ្វីដែរ? ក្មួយពិតជាចង់មាន ចង់បាន មានកិត្តិយស មានរបស់ល្អៗប្រើ ចូលទៅកាន់កន្លែងទំនើបៗ។ តើក្មួយទៅដល់ទេបើក្មួយមិនប្រឹងពីឥឡូវ? ក្មួយនឹងសួរពូថាប្រឹងដូចម្តេច? ការរៀនសូត្រគ្រប់មុខវិជ្ជា ជាដើមទុនយ៉ាងសំខាន់សម្រាប់ជូនក្មួយទៅដល់ក្តីស្រមៃទាំងនោះ។ វ័យរបស់ក្មួយជាវ័យស្វែងរកវិជ្ជា (បញ្ចូលថ្មឱ្យពេញ  download all app ដែលក្មួយត្រូវការប្រើ)។

លោកថា វ័យនេះមិនមែនជាវ័យសប្បាយភ្លេចខ្លួនទេ តែវ័យនេះក៏មិនមែនជាវ័យអួតសម្ភារៈផ្សេងៗ ដែលជារបស់ម៉ែឪនោះដែរ បើក្មួយចង់អួតចាំអួតរបស់ដែលក្មួយរកបានដោយខ្លួនឯងទើបវាមានន័យ។ ចំណេះដឹងចំណេះធ្វើពិតជាសំខាន់ណាស់បន្តិចទៀតក្មួយត្រូវឡើងប្រកួតហើយ ត្រូវដណ្តើមខ្សែក្រវាត់ជីវិតបើក្មួយគិតតែសប្បាយក្មួយគិតទៅមើលប្រកួតឈ្នះទេ? កីឡាករ ដែលមិនហាត់តើនឹងប្រកួតយ៉ាងដូចម្តេច? ពូដឹងថារៀន សូត្រវាលំបាកបន្តិចមែន តែក្មួយអើយបើក្មួយរាប់អានគេអ្នករៀនសូត្រ រៀនមើលរបៀបគេ ក្មួយទ្រាំតែបន្តិច ក្មួយរៀនពូកែ ក្មួយនឹងសប្បាយវិញហើយ! 180⁰ ប្តូរ។

លោកគ្រូរបស់ពូប្រាប់ពូថា “ក្រដាស១០ដុល្លារ រហែកហើយប្រឡាក់ទៀត តើនឹងរំពឹងចង់ទិញអ្វីបាន!”។ ក្មួយក៏មិនចង់ក្លាយជាក្រដាស១០ដុល្លារ រហែកនោះដែរមែនទេ? បើក្រដាសប្រាក់ក្មួយល្អក្រដាសធំមិនក្លែងក្លាយ ភាគច្រើនក្មួយចង់ទិញអ្វីក៏បានដែរ។ ហេតុអ្វី បានជាឧកញ៉ាលោកចូលចិត្តធ្វើដន្លងជាមួយឧកញ៉ាដូចគ្នា? លោកព្រមរៀបចំកូនចៅពួកគាត់ឱ្យទៅនឹងមនុស្សដែលមានសមត្ថភាពគុណភាព? នេះឯងហើយណាក្មួយៗជាប្រស្នាក្រដាស១០ដុល្លាររហែក!

លោក ដួង សុខគា លើកឡើងថា ចូរក្មួយៗរៀនបង្កើតបទបញ្ជាផ្ទៃក្នុងឱ្យខ្លួនឯងជារៀងរាល់ថ្ងៃដូចជា ថាបើខ្លួនមិនខំរៀនខ្លួចគេចមេរៀនខ្លួននឹងក្លាយជាលាមក ជាដើម។ អរគុណក្មួយៗដែលអានសំណេរពូ ពេលក្មួយឡើងដល់លើភ្នំមាសជីវិតសូមក្មួយនឹកឃើញពូផងណា ហោចណាស់ពេលរៀបការពូទៅច្រៀងកាត់សក់ឱ្យ។

បន្ថែមពីនេះលោក  សុខគា ផ្តាំថា កុំភ្លេចភ្នំមាសជីវិត នៅទីនោះមានមនុស្សល្អៗ ស្អាតៗច្រើន មានផ្លែឈើឆ្ងាញ់ៗច្រើន មានមាសពេជ្រ និងរបស់ទំនើបច្រើនហើយ ក៏ជាទីសប្បាយមិនចេះរីងស្ងួតចង់ឡើងទៅទេ?បើក្មួយមិនចង់ឡើងក៏មានមិត្តក្មួយគេឡើងដែរ។ នៅពេលមិត្តក្មួយគេប្រសើរជាងក្មួយចូរ ក្មួយកុំនិយាយ ថាស្តាយក្រោយហើយក៏កុំអៀនខ្មាស់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម